សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័័យម្នាក់ជាប្ដី ក្នុងករណីឃាតកម្ម សម្លាប់ប្រពន្ធខ្លួនឯង ដោយសាភ្លើងប្រច័ណ្ឌ

ដោយ៖ ករុណា CSN

បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានការភ្ញាក់ផ្អើល ដល់អ្នកកភូមិ នាំគ្នាទៅចោមរោមមើល ស្ត្រីម្នាក់ដេកស្លាប់នៅបន្ទប់ទឹក ក្រោយពីសមត្ថកិច្ច ពិនិត្យនឹងធ្វើ កោសល្យវិច័យ ទើបដឹងថា ជាករណីឃាតកម្ម ដោយជនសង្ស័យ យកខ្សែក្រវាត់ រឹតកទៅលើ
ស្ត្រីរងគ្រោះ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ នៅនឹងកន្លែនកើតហេតុតែម្ដង។

ប្រភពប្រជាពលរដ្ឋ រស់នៅជិតខាង បានឲ្យដឹងថា មុនពេលកើតហេតុ គេឮមានការឈ្លោះប្រកែកគ្នា ចេញពីីផ្ទះ ចំណុចកើតហេតុខាងលើ មួយសន្ធុះក្រោយ ក៍បាត់ស្ងាត់ទៅវិញ ហើយឃើញ ជនសង្ស័យ ឈ្មោះ ង៉ូវ សុខលីន ត្រូវជាប្ដី ស្ត្រីរងគ្រោះ ជិះម៉ូតូចេញទៅបាត់ ស្មានតែគ្មានរឿងអីដូចរាល់ដង ព្រោះពីរនាក់ប្តី ប្រពន្ធនេះ តែង
តែមានការឈ្លោះប្រកែកគ្នា ជារើយៗ ដោយសាតែការរឿងប្រច័ណ្ឌ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ង៉ូវ សុខលីន ភេទប្រុស អាយុ២៥ឆ្នាំ ( ជាប្តី ) ស្ត្រីរងគ្រោះ មុខរបរមិនប្រាកដ បានប្រើខ្សែក្រវ៉ាត់ រឹតកជនរងគ្រោះ ជាប្រពន្ធឈ្មោះ ខឿន ចំរើន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ រស់នៅចំណុចកើតហេតុខាងលើ បណ្តាលអោយស្លាប់ នៅក្នុងបន្ទប់ទឹក (មូលហេតុដោយមានទំនាស់និងគ្នា) ក្រោយកើតហេតុ ជនរសង្ស័យ បានជិះម៉ូតូ គេចខ្លួនទៅផ្ទះម្តាយរបស់គេ នៅស្រុកសាលាក្រៅខេត្តប៉ៃលិន។

សមត្ថកិច្ចបន្តថា ក្រោយពីទទួលព័ត៌មាន ពីសាច់ញាតិជនរងគ្រោះ នៅវេលាម៉ោង១៨:០០នាទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកកំរៀង បានចេញស្រាវជ្រាវ រុករកជនសង្ស័យ រហូតចាប់ជនសង្ស័យបាននៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាទីកន្លែងកំណើតរបស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅក្នុង មូលដ្ឋាន អ/ហ ស្រុកកំរៀង ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ប្រគល់ឲ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី។/

 

BlurImage(17-2-2017_7-2-56) IMG-20170217-WA0027

សូមជួយស៊ែរព័ត៌មាននេះផង: