ប្រធានសាខាគយនឹងរដ្ឋាកខេត្តកោះកុងបើកដៃឲ្យ ឡាយ សារិទ្ធ អនុប្រធានការិយាល័័យគយនឹងរដ្ឋាកច្រកចាំយាម ប្រព្រឹត្តអំពើពុករលួយ មិនគួរឯលឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយមើលរំលទេ

ចេញផ្សាយដោយ ៖អង្គភាព CSN

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលខេត្តកោះកុង បន្តរិះគន់សមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធ ប្រចាំការនៅច្រកទ្វារ អន្តរជាតិចាំយាមព្រំដែន កម្ពុជា-ថៃ ថាបានបណ្ដែតបណ្ដោយ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង្កប់ បង់ពន្ធមិនគ្រប់ ព្រមទាំងទំនិខូចគុណភាព។ ទំនិញទាំងនោះរួមមាន ម្ហូបអាហារ សាច់ស្រស់ខូចគុណភាព ជាដើម? ត្រូវបាននាំចូលមកកម្ពុជា តាមច្រកទ្វារនេះ ដោយមិនត្រួតពិនិត្យគុណភាពទំនិញឲ្យបានត្រឹមត្រូវទេ?។

ថ្មីៗនេះ អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកចាំយាម ឈ្មោះ ឡាយ សារិទ្ធ ដែលឡើងតំណែង តាមសែស្រឡាយ និងឥទ្ធិពល របស់ឪពុករបស់ខ្លួននោះ? ត្រូវក្រុមអ្នករកស៊ី នាំចូលទំនិញបន្តិចបន្ទួច មកពីប្រទេសសៀម តាមច្រកអន្តរជាតិចាំយាម ខេត្តកោះកុង ក៏ដូចជាមន្ត្រីរាជការ ប្រចាំច្រកនេះ នាំគ្នារិះគន់ថា លោក ឡាយ សារិទ្ធ បំពេញការងារមិនត្រឹមត្រូវ គឺជារូបភាពនៃការប្រព្រឹត្តអំពើពុករលួយ ជាក់ស្តែងតែម្តង។

ប្រភពព័ត៌មានខាងលើនេះ បានរៀបរាប់ថា លោក ឡាយ សារិទ្ធ និងបក្ខពួក កំពុងដើរកូរអុកឡុក ទារលុយពីអ្នករកស៊ីដឹកទំនិញបន្តិចបន្តួច? សូម្បីតែកម្មករអូសរទេះ ក៏លោក ឡាយ សារិទ្ធ មិនលើកលែងដែរ?។ ប្រភពដដែលបានបញ្ជាក់ថា ក្រុមឈ្មួញរកស៊ីនាំចូលទំនិញខូចគុណភាព ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ ចាំបាច់ត្រូវតែសុំការយោគយល់ ពីលោក ឡាយ សារិទ្ធ ដើម្បីឲ្យការនាំចូលទំនិញ មានភាពរលូនល្អ?។

លោក ឡាយ សារិទ្ធ ត្រូវបានមន្រ្តីក្រោមឱវាទរបស់ខ្លួន បង្ហើបប្រាប់អ្នកសារព័ត៌មានថា កំពុងត្រូវប៉ាន់ក្នុងការដើរប្រមូលលុយ ក្នុង១ខែៗ បានរាប់សិបលានរៀល? តាមរយៈការ កោសរូសក្រុមឈ្មួញ ទាំងតូចទាំងធំ ក្រុមហ៊ុនផ្សេងៗ រថយន្តដឹកទំនិញធំៗ និងរថយន្តដឹកផ្លែ
ឈើ គឺ ឡាយ សារិទ្ធ ឲ្យបង់លុយតាមតែទំនើងចិត្ត គ្មាននរណា ហ៊ានតវ៉ានោះទេ ព្រោះជារឿយៗ លោក ឡាយ សារិទ្ធ បានយកអំណាចរបស់ខ្លួន ទៅគាបសង្កត់ឈ្មួញ?។ នេះនៅមិនទាន់គិត ចំណូក្នុងការបើកដៃនឹងឃុបឃិត ឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ ចូលក្នុងស្រុកផង។

ប្រភពដដែលបានបញ្ជាក់ទៀតថា ខណៈប្រាក់ចំណេញមានចំនួនតិចតួចនោះ បែរជាមន្រ្តីជំនាញ គាបយកលុយ ក្រៅផ្លូវការ តាមរបៀបពុករលួយ? ដែលនោះជាបន្ទុកមួយធ្ងន់ធ្ងរ ធ្វើឲ្យពួកគាត់ដែលជាឈ្មួញតូចតាចប្រឈមនឹងការក្ស័យធន តែសម្រាប់ឈ្មួញធំៗ មិនបញ្ហានោះទេ។

ក្រុមប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលអះអាងថា មុខទំនិញគ្រប់ប្រភេទ មានគ្រឿងភេសជ្ជៈកំប៉ុង ឬដប គ្រឿងសំអាង និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ជាពិសេស សាច់ស្រស់ មានសាច់មាន់ជាដើម ត្រូវបានបន្តនាំចូល តាមច្រកទ្វារចាំយាមព្រំដែនកម្ពុជា-ថៃ នាខេត្តកោះកុង នៅពេលជិតភ្លឺជារៀងរាល់ថ្ងៃ។

អាជីវករដែលមានរបរចិញ្ចឹមជីវិត នៅតាមច្រកទ្វារចាំយាមខេត្តកោះកុង អះអាងប្រាប់អ្នកយកព័ត៌មា CSN ថា ទំនិញគ្រប់ប្រភេទ ទាំងខូចគុណភាព និងទំនិញគេចពន្ធ ត្រូវបានឈ្មួញនាំចូលតាមរថយន្ត និងរទេះអូសជាដើម។ ពួកគេសង្ស័យថា អ្នកនាំចូលទំនិញទាំងនោះបានឃុបឃិត ជាមួយមន្ត្រីជំនាញមួយចំនួន នៃស្ថាប័នកាំកុងត្រូល សាខាខេត្តកោះកុង និងសាខាគយ និងរដ្ឋាករខេត្តនេះជាដើម ជាថ្នូរទទួលបានសំណូកពុករលួយ។

ទង្វើលោក ឡាយ សារិទ្ធ អុនប្រធានការីយាល័យគយនឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិចាំយាម ប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យឈ្មួញនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាព ចូលមក កម្ពុជា ជាពិសេសគឺគាបជំរិត យកលុយពីឈ្មួញតូចតាច តាមអំពើចិត្ត តើរឿងនេះលោក ប្រធានសាខាគយនឹងរដ្ឋាករខេត្ត
កោះកុង មិនដឹង ឬធ្វើមិនដឹង បើកដៃឲ្យ ឈ្មោះ ឡាយ សារិទ្ធ ប្រព្រឹត្តអំពើពុករលួយ ដើម្បីកើបប្រមូលលុយ ដាក់ហោប៉ៅ ចែកបក្ខពួករបស់ខ្លួន ទង្វើបែបនេះ មិនគួរកឧត្តម បណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនឹងរដ្ឋាករ មើលរំលងទេ ជាពិសេស លោក ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាដាក់ការអង្កេត ទៅលើការិយាល័យគយនឹងរដ្ឋាករ ច្រកចាំយាម ខេត្តកោះកុង ជាបន្ទាន់ផង ជៀសវាងកន្ទេលធំបន្លំដេកតទៅទៀត។

ក្នុងការលើកឡើងខាងលើ អង្គភាព CSN មិនអាចស្វែងរកការបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធ ច្រកទ្វារអន្តរជាតិ កោះកុង នឹងលោក ឡាយ សារិទ្ធ បានទេនៅថ្ងៃនេះ អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធ នឹងលោក ឡាយ សារិទ្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ដោយអ្នកប្រមាញ់ 097 777 6000

 

2017-02-18_12.25.40 IMG_20170218_083323 2017-02-18_12.28.54

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author