រថយន្តដឹកអាចម៍ដី ជ្រុលទៅបុករថយន្តសាំងយ៉ុង ដឹកចាស់ៗមកពីបុណ្យ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ជាច្រើននាក់

ដោយ៖ សហការី

កណ្ដាល ៖ ហេតុការណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធតមួយ បានកើតឡើង កាលពីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ រវារថយន្ដបែនដឹកដី និងរថយន្ដសាំងយ៉ុង នៅតាមបណ្ដាលផ្លូវ លេខ១០៥ ទល់មុខវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់។

បើតាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ម៉ាក ហ្វុយសូ ពណ៌ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3C-2102 បើកបរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្ត ម៉ាកសាំងយ៉ុងពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AL-5485 បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ត រងគ្រោះជាច្រើននាក់ ហេីយតៃកុងឡាន គៀបជាប់នៅក្នុងរថយន្ដ។

បេីតាមប្រសាសរបស់ស្នងការ នគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងជាជំហានដំបូងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យរងរបួសធ្ងន់៨នាក់ មានស្រី៧នាក់។

បើតាមលោកស្នងការរង ទទួលផែនចរាចណ៍ បានប្រាប់ឲ្យអង្គភាព CSN យេីងដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តបែនដឹកដី បានជ្រុលទៅខាងឆ្វេងដៃ របស់ខ្លួន ហើយបុករថយន្តសាំយ៉ុង១២កៅអីតែម្តង។ តែក្រោយកើតហេតុ អ្នកបើករថយន្តបែនដឹកដី ត្រូវបានកម្លាំងនគរបាល របស់លោក ចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ខណ:អ្នករងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះទាំងអស់ភាគច្រើន ជាមនុស្សចាស់ បានមកពីបុណ្យ នៅខេត្តព្រៃវែង ហើយពួកគាត់រស់នៅចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

 

1487469051652

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author