លោកថៃ លី ប្រធានពេទ្យសត្វខេត្តតាកែវ បើកដៃឲ្យមន្ត្រីក្រោយឱវាទ ឃុបឃិតឲ្យឈ្មួញនាំជ្រូកពីយួនចូលមកកម្ពុជា នឹងគាបជម្រិតយកលុយពីក្រុមប្រជាពលរដ្ឋ ដឹកមាន់ដឹកទាក្រៅផ្លូវការ

ចេញផ្សាយដោយ ៖ អង្គភាព CSN

តាកែវ ៖ តាមការលើងឡើងពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ ខេត្តតាកែវថា ? មកទល់ពេលនេះ គេនៅមិនទាន់ដឹងទេថា លោក ថៃ លី ប្រធានមន្ទីរបសុពេទ្យសត្វ ខេត្តតាកែវ កំពុងត្រូវប៉ាន់ បានប៉ុន្មានម៉ឺនដុល្លារទេ ក្នុង១ខែៗ ? តាមរយ:ការបើកដៃ ឲ្យមន្ត្រីក្រោមការគ្រប់គ្រង នឹងបក្ខពួក របស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ? ជាន់កយកលុយ ពីក្រុមប្រជាពលរដ្ឋ រកស៊ីដឹក មាន់ ទា ក្នុងស្រុក នឹងពីប្រជាពលរដ្ឋ ទិញគោក្របី យកប្រើប្រាស ជាពិសេស គឺឃុបឃិតបើកដៃឲ្យឈ្មួញ ដឹកជ្រូកពីយួន ចូលមក កម្ពុជា តាមច្រករបៀង រាប់ពាន់ក្បាល ជារៀងរាល់ថ្ងៃ មិនថាយប់ឬថ្ងៃឡើយ ជាថ្នូទៅនឹងផលប្រយោជន៍។

ប្រភពដដែរ បានឲ្យដឹងទៀតថា ? ភាពមិនប្រក្រតី ប្រព្រឹត្តអំពើពុករលួយ? មិនមែនទើបកើតមានថ្មីៗនេះទេ គឹជាយូឆ្នាំមកហើយ ដូចជាលោក ថៃ លី ចាត់ចែងឲ្យ ប្រធានផ្នែក បសុពេទ្យសត្វ សួន ប៊ុនធឿន និងបក្ខពួក ពីបីនាក់ ទៅដាក់កុងត្រូលជជុះ ចំនួន២ ទីតាំងគឺនៅព្រុំប្រទល់ ខេត្តកណ្ដាល នឹងខេត្តកំពត និងព្រំដែនកម្ពុជា-វៀតណាម ចាំជម្រឹតយកលុយ ពីក្រុមអ្នករកស៊ី ដឹកមាន់ទា គោក្របី នឹងពងទា យ៉ាងរីកថ្លើម។

ប្រភពខាងលើបានបន្តថា៖ លោក ថៃ លី ប្រធានមន្ទីរបសុពេទ្យសត្វ នៅតែផ្គើន ប្រព្រឹតអំពើពុករលួយបណ្ដោយឲ្យ លោក សួន ប៉ុនធឿន ប្រធានផ្នែក ដាក់កុងត្រូលជជុះ នៅចំណុចពេជ្រសារ ក្នុឃុំពេជ្យសារ នឹងតំបន់ប៉ុស្តិ៍ ច្រកកំណប់ ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ គាបជម្រិត យកលុយពីក្រុមអ្នករកស៊ីដដែល មិនខ្វល់ពីការរិះគន់ ពីមហាជន នឹងពីកាចេញផ្សាយ កន្លងមកតាមរយ: កាសែត នឹងគេហទំព័រ ក្នុងស្រុកនោះទេ តើទង្វើបែបនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ លោក ឡាយ វណ្ណ: ចៅហ្វាយខេត្ត តាកែវ បានដឹងដែរទេ? ឬក៍ដឹងតែធ្វើមិនដឹង? មិនហ៊ានមាត់ ខ្លាចបាត់ប្រយោជន៍? ទើបសម្ងំស្ងៀម ទុកឲ្យលោក ថៃ លី នឹងបក្ខពួក ធ្វើព្យុះធ្វើភ្លៀង តាមតែអំពើចិត្ត ករណីនេះមិនគួ លោក ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មើលរំលងទេ គួតែចាត់មន្ត្រីឲ្យចុះ តាមដានអង្កេត ទៅលើលោកប្រធានមន្ទីរបសុពេទ្យសត្វ នឹងបក្ខពួកខាងលើនេះ ជាបន្ទាន់ផង។

បើតាមការឲ្យដឹង ពីក្រុមអាជ្ញាធរដែនដី ក្នុងតំបន់ដោយសុំមិនបញ្ចេចឈ្មោះ បានបង្ហើបថា៖ បច្ចុប្បន្នផ្លូវច្រកកំណប់ និងពេជ្រសារនេះ គឺក្រុមពេទ្យសត្វដាក់កុងត្រូលជជុះធំជាងគេ នៅក្នុងស្រុកគិរីវង់នេះ ចាំប្រដេញយកលុយ ពីឡាន នឹងម៉ូតូ ដឹកសត្វគ្រប់ប្រភេទ តាមផ្លូវនេះ មិនខ្វល់ពីសុខភាពសត្វ យ៉ាងណានោះទេ គឺដាច់ខាតត្រូវតែបង់លុយ ទៅឲ្យក្រុមពេទ្យសត្វ ក្រោមការគ្រប់គ្រង របស់លោក ថៃ លី ទើបរកស៊ី តទៅទៀតបាន។

តាមព័ត៌មានខាងលើ បានឲ្យដឹងទៀតថា? តាមការសង្កេត គេឃើញមានប៉ូលីស និងមន្ដ្រីអាវុធហត្ថ ពីរបីនាក់ ចុះធ្វើសកម្មភាព ជាមួយក្រុមពេទ្យសត្វ ធ្វើជាស្បែក បន្លាច ឲ្យក្រុមប្រជាពលរដ្ឋរកស៊ី ដឹកមាន់នឹងទា គោក្របី តាមម៉ូតូនឹងឡាន ឲ្យចូលបង់លុយ សម្រាប់ ម៉ូតូចាប់ពី ៨០០០០ម៉ឺនរៀល ទៅ១០០០០០ម៉ឺនរៀល រីឯរថយន្ត ពី២០០០០០រៀល ទៅ៤០០០០០ម៉ឹនរៀល សកម្មភាពបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋ ភ័យខ្លាចបំផុត គឺដាច់ខាត ត្រូវតែបង់ បើមិនដូច្នេះទេ នឹងត្រូវគេ យកលេសនេះ លេសនោះ មកដាក់បន្ទុក មិនអាចប្រជាពលរដ្ឋរកស៊ីបានឡើយ។

ប្រជាពលរដ្ឋ បាននាំគ្នាលើកឡើងឲ្យដឹងថា៖ ទោះបីសត្វគោក្របី ដែលពួកគាត់ទិញពីគេ មានលិខិតស្នាម ត្រឹមត្រូវ យ៉ាងណាក៍ដោយ ក៍នៅតែក្រុមពេទ្យសត្វ ក្រុម លោក ថៃ លី តម្រូវឲ្យបង់លុយ ថ្លៃបាយទឹក លុយក្រៅផ្លូវការណ៍ដដែរ នេះជាវប្បធម៌ របស់ក្រុមពេទ្យសត្វ។

ពាក់ព័ន្ធករណីខាងលើ លោក ថៃ លី បានប្រាប់អ្នកព័ត៌មាន តាមទូរស័ព្ទ នឹងបដិសេធថា មិនមានដូចការចោទប្រកាន់ ពីប្រជាពលរដ្ឋខាងលើទេ តែទោះយ៉ាងណា អង្គភាព CSN មិនអាចស្វែងរក សុំការពន្យល់ ពីឯកឧត្តម ឡាយ វណ្ណ: អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានទេថ្ងៃនេះ ដោយទូរស័ព្ទ មិនអាចទំនាក់ទំនងបាន អង្គភាពយើង រង់ចាំការពន្យល់នៅពេលក្រោយ។ ទោះយ៉ាងណាអង្គភាព CSN យើង នឹងបន្តធ្វើការចុះយក ព័ត៌មានបន្ថែមទៀត ដើម្បីយកមកធ្វើការផ្សាយ ជាបន្តបន្ទាប់ទៀត៕ ដោយអ្នកប្រមាញ់ 097 777 6000

 

1488078084376 IMG_20170226_083916

 

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author