ផ្សាយដោយ ៖ អង្គភាព CSN
ខេត្តតាកាវ ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់តាមបណ្ដោយផ្លូវប្រឡាយ០១ ក្រាលគ្រួសក្រហម ចាប់ពីផ្លូវជាតិលេខ២ ទៅទល់ស្រុកបុរីជលសា មានភូមិត្រពាំងលើក ភូមិគរ ភូមិត្រពាំងព្រៃ ភូមិដូងខ្ពស់ ភូមិកណ្ដាល ភូមិព្រៃម្លប់ ភូមិថ្មស នឹងភូមិកំពង់អំពិល កំពុងរងការប៉ះពាល់ ទៅលើសុខភាពយ៉ាងខ្លាំង ដោយសារតែធូលីដីហុយខ្លាំង នៅក្នុងរដូវប្រាំងនេះ ដោយរថយន្តធុនធំៗ របស់ក្រុមហ៊ុន ដឹកដែក នឹងដឹកស៊ីម៉ងត៍ ធ្វើការបើកបរលឿនៗ ហើយពុំដែល មានស្រោចទឹកម្ដងណាទេ ទើបបណ្ដាលឲ្យហុយបែបនេះ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតាមបណ្ដោយផ្លូវខាងលើ បានសម្ដែងនូវការមិនពេញចិត្ត ដោយសារដីហុយ ដែលធ្វើឲ្យរំខានដល់ការរស់នៅ របស់ពួកគាត់ ទាំងយប់ទាំងថ្ងៃ ពុំដែលឃើញអាជ្ញាធរមូលដ្ឋាន ក៍ដូចអាជ្ញាធរខេត្ត យកចិត្តទុកដាក់ ចុះធ្វើការណែនាំ ដល់ក្រុមហ៊ុនដឹកជញ្ជូន នឹងច្ចាស់ផែ ព្រមទាំងប៉េន ឲ្យធ្វើយ៉ាងណា ដើម្បីកាត់បន្ថយ បញ្ហាដីហុយ នៅក្នុងតំបន់ពួកគាត់រស់នៅទេ។
ពាក់ព័ន្ធការហុយនេះផងដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា ផ្ទះរបស់ពួកគាត់ បច្ចុប្បន្នកំពុងសង់នៅក្រោមដី ជារៀងរាល់ថ្ងៃ ពួកគាត់មានអារម្មណ៍ មិនសូវល្អទេ នៅពេលដែលធូលីដី ហុយចូលក្នុងផ្ទះ នៅពេលសម្រាក ជាពិសេសនៅពេលហូបបាយ សូម្បីតែអង្គុយ
ក៍អង្គុយមិនស្រៃួលដែល គីរងការប៉ះពាល់ដោយសារដីហុយ មករំខានគ្រប់ពេលវេលា។
ពលរដ្ឋបានបញ្ជាក់ផងដែលថា ស្ថានភាពហុយបែបនេះ កាលពីថ្ងៃទី២១ ខែកុម្ភ: កន្លងមកនេះ បង្កឲ្យរងរបួស ដល់អ្នកធ្វើដំណើរ តាមផ្លូវនេះផងដែរ ដោយរថយន្តបើកធ្លាក់ចេញពីផ្លូវ ដោយដីហុយមើលអ្វីមិនឃើញ ។ពាក់ព័ន្ធនឹងការហុយខាងលើ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងផងដែរថា? គួតែលោក ប៉ោ ស្រុន ( ហៅប្រុស ) ជាអ្នកទទួលខុសត្រូវ ក្នុងការស្រោចទឹក កំឲ្យហុយ មិនត្រូវអង្គុយចាំតែយកលុយ បំផ្លាញផ្លូវសាធារណ: បំផ្លាញសុខភាពប្រជាពលរដ្ឋ នឹងកំពុងសម្លាប់ប្រពលរដ្ឋ ដោយមិនដឹងខ្លួន ដោយសាដីហុយនេះផងដែរ។
ប្រជាពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា? លោក ប៉ោ ស្រុន ( ហៅ ប្រុស ) គឺជាអតីតមន្ត្រីការិយាល័យគយ នឹងរដ្ឋាក ត្រពាំងក្រសាំង ប្រចាំនៅទីនោះ បច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរពីទីនោះ ដោយទុកផែនឹងប៉េន ឲ្យឈ្មោះ រ៉ា ជាប្អូនថ្លៃគ្រប់គ្រងជំនួស គាបជម្រិតយកលុយ ពីឡាននឹងទូកដឹកស្រូវ តាមអំពើចិត្ត ទូកដឹកស្រូវ ទូកឈើធម្មតា បង់ថ្លៃផែ ពី៣០ដុល្លា ទៅ៥០ដុល្លា ក្នុង១ទូក កប៉ាល់ដែកធំៗ ដឹកទំនិញមកពីយួន តម្លៃផ្សេងលើសពីនេះ ក្បាលឡាន១ បង់៤០០០០ម៉ឺនរៀល ទៅ៧០០០០ម៉ឺនរៀល រហូតទៅដល់ ៩០០០០ម៉ឹនរៀលផងដែរ ក្នុងការបង់នេះ គ្មានការកំណត់តម្លៃ ឲ្យបានច្បាស់លាស់ នៅក្នុងចុងសន្លិកនោះទេ គឺយកតាមតែអំពើចិត្ត ខ្លួននិកឃើញ ដោយមិនមានចេញចុងសន្លិកឲ្យទៀតផង។
សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការលើកឡើងខាងលើ អង្គភាព CSN យើង បានទៅយកព័ត៌មាននៅទីនោះ នឹងធ្វើការសុំបំភ្លឺផងដែ ពីលោក រ៉ា មេការមើលផែ នឹងប៉េន លោក រ៉ា បានឲ្យ CSN យើងដឹងថា កន្លងមក គឺមានការចេញចុងសន្លិកឲ្យ តែក្រោយមកមិនបានឲ្យពិតមែន ព្រោះគិតថា យកតែលុយទៅវាបានហើយ ខ្ជិលចំណាយលុយទៅលើក្រដាស់ អត់ប្រយោជន៍ ។
ពាក់ព័ន្ធការលើកឡើង ទៅលើការយកលុយ ពីរថយន្ត ធុនតែមួយ ខ្លះ៤០០០០ម៉ឺនរៀល ខ្លះ៧០០០០ម៉ឺនរៀល ខ្លះទៀត៩០០០០ម៉ឺនរៀល នឹងទូកដឹកស្រូវ ទូកឈើធម្មតា៣០ដុល្លារ ទៅ៥០ដុល្លា ក្នុង១ទូកនោះ នៅពេលដែរអង្គភាព CSN យើងសួរពាក់ព័ន្ធទាំងនេះ ត្រូវបានលោ រ៉ា ងើបឡើងដើរចេញ គេចខ្លួនបាត់ មិនមានការបំភ្លឺអ្វីទាំងអស់។
ពាក់ព័ន្ធការលើកឡើងខាងលើ ពលរដ្ឋបានសុំណូមពរ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រសួងសាធារណ:ការនឹងដឹកជញ្ជូន លោក ឡាយ វណ្ណ: អភិបាលនៃគណ:អភិបាលខេត្ត នឹងលោកប្រធានមន្ទីរ សាធារណ:ការ នឹងដឹកជញ្ជូនខេត្តតាកែវ ជាពិសេស លោក អភិបាលស្រុកបុរីជលសា មេត្តាមើលផ្លូវ ប្រឡាយ០១នេះផង ដែរកំពុងរងគ្រោះ ដោយសាឈ្មួញ នឹងមន្ត្រីពាក់ព័ន្ធមួយក្ដាប់តូច កំពុងមានការរីកថ្លើម សប្បាយកើបលុយដាក់ហោប៉ៅ មិនគិតពីប្រយោជន៍ជាតិ នឹងប្រយោជន៍សង្គម ផ្ទុយទៅនឹងគោនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសនោះ គឺប្រឆាំងទៅនឹង អនុសាសន៍ របស់ សម្ដេច តេជោ ហ៊ុន សែន ដែរសម្ដេច ខិតខំ បំរើប្រជាពលរដ្ឋ បែជាអស់លោក ខំនាំគ្នាបំផ្លាញ ការខិតខំរបស់សម្ដេចទៅវិញ ស្មើទៅនឹងកំពុងតែហែកបំផ្លាញ សន្លិកឆ្នោតគណ:បក្សប្រជាជនកម្ពុជាផងដែរ។/