ឪពុកចុងចិត្តតិរច្ឆាន ចាប់រំលោភកូនចុង មិនទាន់គ្រប់អាយុ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ

ចេញផ្សាយដោយ ៖ អង្គភាព CSN

រតនគិរី ៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកូនមុំ ដឹកនាំដោយ លោក អធិការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភ សេពសន្ថវៈ លើអនិតិជន ( ជាកូនចុង ) កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង១៦ នឹង៣០នាទី នៅចំណុចវាលច្រលៀស ស្ថិតក្នុងភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

តាមរបាយការណ៍ នគរបាលស្រុកកូនមុំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រំ វិត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកត់ មានស្រុកកំណើត នៅ ស្រុកចំការលើ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន នៅភូមិ០១ ឃុំត្រពាំច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ជសង្ស័យ បច្ចុប្បន្ន សមត្ថកិច្ច ឃាត់ខ្លួនបណ្ដោះ អាសន្នរយ:ពេល៤៨ម៉ោង ចាប់ពីម៉ោង០៧ នឹង០០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ នៅអធិការដ្ឋាន នគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តរតនគិរី ចាត់ការតាមផ្លូវច្បាប់។/ដោយ កូនមុំ

 

1488175527284 BlurImage(27-2-2017_0-26-54)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author