ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តរតនគីរី ៖ មកទល់ពេលនេះ គេនៅតែសង្កេតឃើញឈ្មួញឈើញីឈ្មោល ប្ដីឈ្មោះ ទូច ប្រពន្ធឈ្មោះណាត នៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ យ៉ាងសកម្មដដែរ ហើយគេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា ឈ្មួញឈើញីឈ្មោល ដ៍ល្បីឈ្មោះ នៅខេត្តរតនគិរីនេះ មានខ្នងបង្អែកថ្នាក់ណានៅពីក្រោយនោះទេ បានជាធ្វើជំនួញឈើ ដោយមិនខ្លាចញញើតសោះ។
ប្រភពច្បាស់ការណ៍ ពីអាជ្ញាធរមូលដ្ឋាន ស្រុកវើនសៃដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បច្ចុប្បន្ន ឈ្មួញឈើញីឈ្មោល ទាំង២នាក់ប្ដីប្រពន្ធ ដ៍មហិមានេះ បាននឹងកំពុងធ្វើសកម្មភាព ដើរប្រមូលទិញឈើ យ៉ាងសកម្ម នៅក្នុងស្រុកវើនសៃ ហើយដឹកឆ្លងកាត់ស្រុកអូរ ជុំ ឆ្ពោះទៅស្តុកទុកនៅក្រុងបានលុង ហើយចែកចាយ ឲ្យឈ្មួញបន្ត ដឹកតាមរថយន្តសាំងយ៉ុង ទៅលក់នប្រទេសវៀតណាម។
ក្នុងការធ្វើជំនួញឈើប្រណិតខុសច្បាប់ បានយ៉ាងរលូន គ្មានអ្នករំខាននេះ ត្រូវបានមតិមហាជន នឹងអាជ្ញាធរមូលដ្ឋានមួយចំនួន បានលើកឡើងថា? បើគ្មានអ្នកបើកភ្លើងខៀវពីលើ? ក៍មន្ត្រីថ្នាក់ក្រោម មិនហ៊ានឃុបឃិតនឹងបើកដៃ ឲ្យឈ្មួញធ្វើសកម្មភាព កាប់នឹងដឹកជញ្ជូនឈើខុសច្វាប់នេះដែរ? ទំនង់លោក ផាត នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកវើនសៃ ច្បាស់ជាបានទទួលកញ្ចប់ ប្រចាំខែពីឈ្មួញឈើ ពីនាក់ប្ដីប្រពន្ធ ជាថ្នូនទៅនឹងមិនបង្ក្រាបហើយមើលទៅ? ទើបគ្មានការទប់ស្កាត់ នឹងបង្ក្រាប ហើយលោក ឆាត ឈឿន មន្ត្រីផ្នែកស្រុកអូរជុំ នឹងលោក មូល សាវាំង នាយផ្នែករដ្ឋបាលព្រៃឈើ ដែល គ្រប់គ្រង ៣ស្រុក គឺស្រុកអូរជុំ ស្រុកតាវែង នឹងស្រុកវើនសៃ ក៍ទំនងឈ្មួញមានការរៀបចំកញ្ចប់ ប្រចាំខែយ៉ាងក្រាស់ក្រែលដូចគ្នាដែលហើយ? បើមិនចិងទេ កំសង្ឃឹមថា បានសុខស្រួល ហើយកញ្ចប់នេះ ក៍ត្រូវចែកទៅដល់ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃ
ឈើខេត្ត មួយចំណែកផងដែរ ទើបបានសុខ ទាំងនេះសបញ្ជាក់ ឲ្យឃើញច្បាស់ថា វាជាអំពើពុករលួយ ជាប្រព័ន្ធពីនាយផ្នែក នាយសង្កាត់ នឹងនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី នេះតែម្ដង។
ប្រភពពីមន្រ្តីតូចតាត នៅក្រុងបានលុង ខេត្តរតនគិរី បានខ្សិបខ្សៀវគ្នាតាមតុកាហ្វេ បានទម្លាយឲ្យដឹងថា៖ ឈ្មួញ២នាក់ប្តីប្រពន្ធ ឈ្មោះទូច នឹងឈ្មោះណាត បច្ចុប្បន្ន កាក់កបយ៉ាងខ្លាំង ក្នុងការរកស៊ីឈើខុសច្បាប់ ដោយមានកាត្រូវរ៉ូវ ជាមួយស្ថាប័នពាក់ព័ន្ធ នឹងមានការសម្របសម្រួល ពីលោក កែប កត់ មេព្រៃខេត្ត? នឹងមាន
ការត្រូវរ៉ូវ ជាមួយលោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងបានលុងផងដែរ? ទើបក្នុងការធ្វើជំនួញឈើទៅស្រុកយួន មានភាពរលូនបែបនេះ?។
ប្រភពដដែរបន្តឲ្យដឹងទៀតថា បច្ចុប្បន្ន ២នាក់ប្តីប្រពន្ធ ឈ្មោះទូច នឹងឈ្មោះ ណាត នេះ ជាមេឈ្មួញរកស៊ីឈើខុសច្បាប់ មានអំនួតយ៉ាងខ្លាំង រហូតហ៊ានដើរនិយាយ អួតប្រាប់ក្រុមឈ្មួញរកស៊ីឈើ ខុសច្បាប់ដូចគ្នាថា? នៅក្នុងក្រុងបានលុង ខេត្តរតនគិរី គ្មានសមត្ថកិច្ចណា ហ៊ានប៉ះពាល់ដល់មុខរបរ ជំនួញឈើរបស់គេនេះទេ ដោយរូបគេបានរៀបចំ កញ្ចប់ប្រចាំខែ ឲ្យទៅលោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងបានលុង ចំនួន ៣០០ដុល្លារ? ( បីរយដុល្លារ ) ក្នុង១ខែៗ? នឹងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ចំនួន៥០០ដុល្លារ? ( ប្រាំរយដុល្លារ ) ក្នុង១ខែៗ? នឹងស្ថាប័នពាក់ព័ន្ធមួនចំនួនទៀត សរុបអស់ជាង៥០០០ដុល្លារ? ក្នុង១ខែៗ? ជាថ្នូរក្នុងការរកស៊ីដឹកជញ្ជូនឈើ ក្នុងខេត្តរតនគិរី ឆ្លងដែនទៅយួន?។
ប្រភពខាងលើបានបន្តទៀតថា? លោក កែប តក់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ទោះកន្លងមក ត្រូវបានកាសែត នឹងគេហទំព័រ ក្នុងស្រុក ចេញផ្សាយ ពីភាពអសកម្ម នឹងរិះគន់ ក៍លោក បែក កត់ មិនខ្វល់ទៅលើប្រព័ន្ធផ្សពផ្សាយ នឹងរិះគន់ទាំងនេះឡើយ ទង្វើបែបនេះ មិនគួលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹងលោក ថង សាវុន ចៅហ្វាយខេត្ត នឹងជាគណៈបញ្ជាការឯកភាពខេត្ត ក្នុងការបង្ក្រាបបទល្មើស បែជាមើលរំលងភាពអសកម្ម នឹងភាពមិនប្រក្រតី លោកនាយខណ្ឌរូបនេះ នឹងបក្ខពួកនោះទេ ឬមួយលោក ដឹងតែធ្វើមិនដឹង ធ្វើមិនឭ ចាំទទួលផលប្រយោជន៍ដែរ? ទើបបណ្ដោយឲ្យលោកនាយខណ្ឌរូបនេះ ឃុបឃិតជាមួយឈ្មួញ ផ្គើនទៅនឹងបទបញ្ជា សម្ដេចតេជា ហ៊ុន សែន យ៉ាងគឃ្លើនបែបនេះ?។
ពាក់ព័ន្ធការលើកឡើង ពីប្រភពខាងលើ លោក លី សុផាន នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុបានលុង បានបកស្រាយតាមទូរស័ព្ទ នាពេលកន្លងមកថា លោក អត់ខ្វល់ អ្នកណាចង់និយាយអី និយាយទៅ ហើយលោកបានប្រាប់ អង្គភាព CSN យើងតាមទូរសព័្ទថា បើចង់ដឹងច្បាស់ សួទៅនាយខណ្ឌ ព្រោះគាត់ជាមេរបស់ខ្ញុំ ពេលនេះ ខ្ញុំជាប់រវល់ មិនអាចបកស្រាយបានច្រើនទេ។
ដោយឡែក លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អង្គភាព CSN បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទ ចូលតែគ្មានអ្នកលើកទទួល ទំនងដឹងថា ជាលេខអ្នកកាសែត បានជាមិនហ៊ានលើក ខ្លាចអ្នកកាសែត សួទៅគ្មានពាក្យអីដោះស្រាយ ព្រោះប្រភពដូចជាច្បាស់ពេកទៅហើយ ទោះយ៉ាងណា អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺនៅពេលក្រោយ បើគ្មានការពន្យល់បកស្រាយណាមួយទេ អង្គភាពយើង នឹងចុះប្រមូលយកព័ត៌មាន ឲ្យកាន់តែច្បាស់ជាងនេះ ចេញផ្សាយបន្តបន្ទាប់ទៀត។/ ដោយអ្នក ប្រមាញ់ 097 777 6000