បែកធ្លាយរឿងមេគ្រាក់ៗក្នុងជួប៉ូលីសនឹងទាហ៊ាន ក្រោយពីកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី

ចេញផ្សាយដោយ ៖ អង្គភាព CSN

មណ្ឌលគីរី ៖ ប្រតិបត្តិការទ្រង់ទ្រាយធំ កក្រើកពេញខេត្តមណ្ឌលគិរី ខណៈរថយន្តកែច្នៃ ប្រភេទរ៉េវ ដឹកឈើចំនួន៨គ្រឿង ត្រូវបានលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដឹកនាំកម្លាំងដោយផ្ទាល់ ចុះបង្ក្រាបបទល្មើសឈើ នៅចំណុចប៉ុស្តិ៍ការពារព្រំដែន អូរហ៊ុច ចន្លោះស្រុកអូររាំង និងស្រុកកែវសីមា ក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកនេះ ក្រោយពីបង្ក្រាប នឹងឃាត់មនុស្សចំនួន៧នាក់ ( ជនជាតិវៀតណាម៦នាក់ ខ្មែរ១នាក់) រួមនឹងវត្ថុតាងជាច្រើនទៀត ទើបធ្វើឲ្យបែកធ្លាយ រឿងសមត្តកិច្ច ខេត្តមណ្ឌលគីរី ភាគច្រើន សុទ្ធតែជាប់ពាក់ព័ន្ធ នឹងបទល្មើសនេះ។

ប្រព័ត៌មានពីមន្ត្រីមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី សុំមឹនបញ្ចេញឈ្មោះ បានប្រាប់ឲ្យ CSN ដឹងថា៖ ក្នុងរយៈជិតពេញមួយខែនេះ មានសមត្តកិច្ចពាក់ព័ន្ធជាច្រើន ដែលទទួលបាន ផលប្រយោជន៍ ពីបទល្មើសព្រៃឈើ យ៉ាងតិចណាស់ចាប់ពី២០០០០ដុល្លារ ( ពីរម៉ឺនដុល្លារ ) ទៅ១០.០០០០ដុល្លារ ( ដប់ម៉ឺនដុល្លារ ) មានអ្នកខ្លះទៀត អាចទទួលបានពី ២០.០០០០ដុល្លារ ( ម្ភៃម៉ឺនដុល្លារ ) ទៅ៣០.០០០០ ដុល្លារ ( សាមសិបម៉ឺនដុល្លារ ) ផងដែរ។

ក្រុមមន្ត្រីដដែល បានបន្តទៀតថា ក្រោយពីចាប់ខ្លួន ក្រុមជនជាតិវៀតណាម ទាំង៧នាក់ មន្ត្រីរាជអាវុធហត្ថបានត្រួតពិនិត្យ រកឃើញឯកសារ មួយចំនួន នៅជាប់នឹងខ្លួន ជនជាតិវៀតណាមទាំងនោះ មានដូចជាឯកសារកត់ត្រា រថយន្ដចេញចូលឆ្លងព្រំដែន ប្រទេសទាំងពីរ រួមទាំងឯកសារ ចំណាយក្នុងការរត់ការ បង់ប្រាក់ ឲ្យមន្ត្រីពាក់ព័ន្ធ ស្ទើរគ្រប់លំដាប់ថ្នាក់។

តាមរយៈឯកសារទាំងនោះ បានបង្ហាញថា លោក យិន ចន្ទីមេវិរៈកាពារព្រំដែនគោក លេខ១០៣ គឺជាអ្នកនាំថៅកែជនជាត់វៀតណាម ចូលមកកាប់ឈើ នៅក្នុងខេត្តតែម្តង រួមជាមួយលោក មេកងអនុសេនាតូចទី៣ ក្នុងកងអនុសេនាធំទី២ វិរៈ១០៣ ដែលគ្រប់គ្រងប៉ុស្តិ៍ការពារព្រំដែនជាច្រើនកន្លែង ស្ថិតនៅក្នុងស្រុកកែវសីមា និងស្រុកអូររាំង។ លោក ឯម ស៊ុងហ៊ួ គឺជាកូនប្រសាររបស់លោក ឃិន ម៉េងស្រេង មេបញ្ជាការសឹងរង ខេត្តមណ្ឌលគីរី។

ចំណែក លោក ឡេង សោភន្ទ័ មេវិរៈកាពារព្រំដែនគោគលេខ៦២១ គឺជាអ្នកសម្របសម្រួល ដល់ការធ្វើចរាចរណ៍ ចេញចូលរថយន្តដឹកឈើខុសច្បាប់ និងជាអ្នកយកលុយប្រចាំខែ រហូតដល់៦០០ដុល្លារ។ មិនតែប៉ុណ្ណោះ លោក ឡេង សោភន្ធ័បានយករថយន្ដបង្កុងផ្ទាល់ខ្លួន ចំនួន៥គ្រឿងផ្សេងទៀត ដើម្បីដឹកជញ្ជូនឈើដែលត្រូវកាប់រំលំរួចហើយ ចំណែក លោក ឃិន ម៉េងស្រេង មេបញ្ជាការសឹងរងខេត្តមណ្ឌលគីរី បានបញ្ជាឲ្យកូនប្រសាររបស់ខ្លួន ឈ្មោះ ឯម សុងហ៊ួ ជាអ្នកទទួលខុសត្រូវរាប់ក្បាលឡាន និងយកថ្លៃក្បាលឡាន ក្នុងក្បាលឡានដឹកឈើ១គ្រឿង លោក ឯម សុងហ៊ួ តម្រូវឲ្យបង់ ៣០០ដុល្លារ ដូច្នេះគ្រាន់តែក្នុងរយៈពេលមួយខែនេះ កូនប្រសារ លោក ឃិន ម៉េងស្រង អាចទទួលបានលុយមិនតិចជាង ៣៥.០០០០ដុល្លារ ( សាមសិបប្រាំម៉ឺនដុល្លារ ) នោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណ:ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ឲ្យដឹងថា មន្ត្រីរាជអាវុធហត្ថផ្ទៃប្រទេស ដែលកំពុងបង្ក្រាប ករណីកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ចូលទៅក្នុងប្រទេសវៀតណាម បានរកឃើញភស្តុតាងច្រើន ដែលពាក់ព័ន្ធ នឹងការឃុបឃិតគ្នា ជាប្រព័ន្ធនេះ។ លោកបានមានប្រសាសន៍ ទៀតថា ទាហាន និងប៉ូលិស ជាពិសេសមេៗ ទាំងអស់ ប្រាប់ខ្ញុំថា អត់ដឹង។ នៅទីនោះហើយ ឆ្លើយថាមិនដឹង មានតែមិនទទួលខុសត្រូវ មានតែឃុនឃិតគ្នាតែម្តង ។ លោកបានប្រមាណថា មេទាហាន និងមេនគរបាល ដែលជាប់ពាក់ព័ន្ធ នឹងបទល្មើស អាចប្រឈមនឹង ការដកពីតំណែង ឬអាចរហូតដល់ ផ្ដន្ទាទោសតាមច្បាប់ទៀតផង។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីលោក ឃិន ម៉េងស្រេង នឹងសមត្ថកិច្ចពាក់ព័ន្ធ ខាងលើបានទេថ្ងៃនេះ អង្គភាពយើងរង់ចាំការបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ដោយអ្នកប្រមាញ់ 097 777 6000

 

1488331911929 IMG-20170228-WA0140 IMG-20170228-WA0141

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author