មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រយ:ពេល២ថ្ងៃ កម្លាំងរាជអាវុធហត្ថក្រុងបាត់ដំបង ប្រតិបត្តិការបង្ក្រានបទល្មើសចែកចាយ នឹងប្រើប្រាសសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាង១ចំនួន

ដោយ ៖ ករុណា

បាត់ដំបង ៖ កម្លាំងមូលដ្ឋានអាវុធហត្ថ ក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាប ការជួញដូរនឹងប្រើប្រាស នូវសារធាតុញៀន ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង១៦ នឹង៤០នាទី កម្លាំងមូលដ្ឋានអាវុធហត្ថ ក្រុងបាត់ដំបង បានធ្វើការបង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន១លើក ឃាត់
ខ្លួនជនសងង្ស័យ០១នាក់ ឈ្មោះ យ៉ា សាវ៉ុង ( ហៅ វ៉ុង ) ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំឡាន រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមទាំងវត្ថុតាង ថ្នាំញៀន ប្រភេទម្សៅក្រាម ពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០២កញ្ចប់ ទម្ងន់០,៦៥ក្រាម នឹងទូរស័ព្ទដៃ ០១គ្រឿង នៅចំណុចក្នុងវត្តរំដួល ស្ថិតក្នុងភូមិរំដួល សង្កាត់សំរោង ក្រុង/ខេត្តបាត់ដំបង។

មន្រ្តីអាវុធហត្ថ បានឲ្យភ្នាក់ងារ CSN ដឹងថា លុះថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ យ៉ា សាវ៉ុង រួចមក កម្លាំងយើងបានបន្តធ្វើការស្រាវជ្រាវ និងឃាត់ខ្លូនជនសង្ស័យបានចំនួន ០២នាក់ទៀត ១.ឈ្មោះ ថាយ សេរីសុជាតិ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់ឡានតាក់សុី រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។២.ឈ្មោះ តាំង សុីវហួរ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ។

វត្ថុតាងដកហូត រួមមាន ១-ថ្នាំញៀន ប្រភេទម្សៅក្រាម ពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០៣កញ្ចប់ ទម្ងន់ ២,៥៥ក្រាម ២-ទូរស័ព្ទដៃ០៣ គ្រឿង ៣-រថយន្ត ០១គ្រឿង ម៉ាកកាំមឺរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2I-8173 ៤-ម៉ូតូ ០១ គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1M-8232 ។

ជាលទ្ធផល ១.ឃាត់ខ្លួនជនសង្ស័យសរុប ០៣នាក់ (ប្រុស) វត្ថុតាងដកហូតរួមមាន ១-ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០៥កញ្ចប់ ទម្ងន់ ៣,២០ ក្រាម ២-ទូរស័ព្ទដៃ ០៤គ្រឿង ៣-ម៉ូតូ ០១ គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1M-8232 ៤-រថយន្ត ០១ គ្រឿង
ម៉ាកកាំមឺរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2I-8173 ។

ជនសង្ស័យ រួមនិងវត្ថុតាង កំពុងធ្វើការឃាត់ខ្លួន និងរក្សាទុក នៅអង្គភាព កសាងសំណុំរឿង ចាត់ការតាមនិតិវិធី ។

 

IMG-20170301-WA0019 IMG-20170301-WA0020

Share on Facebook