ចេញផ្សាយដោយ ៖ អង្គភាព CSN
ភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នង កាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ នៅក្នុងតំបន់មិនរៀបរយតាមមាត់ទន្លេ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ (ខាងជើងស្ពានជ្រោយចង្វារ) ស្ថិតក្នុងភូមិ១៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលរងគ្រោះ ដោយអគ្គីភ័យឆាបឆេះខាងលើ ចំនួន៤៥ខ្នង ផ្ទះឈើប្រក់សង្ក័សី និងខ្លះឈើលើ ថ្មក្រោមរហូតត្រូវបានអគ្គី លេបត្របាក់អស់ទាំងស្រុង បន្សល់នៅតែផេះ នឹងធ្យូងតែប៉ុណ្ណោះ។ ក្នុងហេតុការណ៍អគ្គិភ័យនេះ ដោយ នៅក្នុងតំបន់មិនរៀបរយ មានភាពលំបបាក ក្នុងការជួយអន្តរាគមន៍ ប្រើប្រាស់រថយន្តបាញ់ពន្លត់អគ្គីភ័យ ក្នុងការអន្តរាគមន៍ ពីកម្លាំងសមត្ថកិច្ច នៅពេលនោះ ប្រើប្រាស់រថយន្តបាញ់ទឹក ចំនួន៤១គ្រឿង និងអូប័រ ចំនួន ២គ្រឿងទៀតផង ទើបអាចពន្លត់ និងទប់ស្កាត់ មិនអោយឆេះ រាលដាលទៅទៀតបាន។
តាមប្រភពព័ត៌មាន ខាងលើបានប្រាប់ឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ មិនត្រូវបានអ្នកណាម្នាក់ បានដឹងថា កើតឡើងដោយសារ ការឆ្លងចរន្តអគ្គិសនី ឬក៏ផ្ទុះកំប៉ុងហ្គាសនោះឡើយ គ្រាន់តែបានដឹងថា ភ្លើងបានឆេះចេញពីផ្ទះ ដែលនៅខាងក្រោយៗ តៗគ្នា តែប៉ុណ្ណោះ។
ក្នុងករណីអគ្គីភ័យនេះដែរ គេនៅមិនទាន់ដឹងថា ក្នុងហេតុការណ៍នោះ បំផ្លិចបំផ្លាញអស់ទ្រព្យសម្បត្តិ ប៉ុន្មាននោះទេ គេគ្រាន់តែដឹងថា បានឆេះបំផ្លាញផ្ទះ ទាំងតូច ធំ សរុបអស់ចំនួន ៤៥ខ្នង ទ្រព្យសម្បត្តិមួយចំនួនធំ និងមិនបង្ករអោយមានមនុស្ស ណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ព័ត៌មានលំអិត នៅពេលក្រោយ