មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មនុស្ស៤នាក់រងរបួស នឹងក្មេងស្រីអាយុជាង១ខែ បានស្លាប់ក្រោមស្នាដៃ ជនស្រវឹងខួប

ចេញផ្សាយដោយ ៖ អង្គភាព CSN

បាត់ដំបង ៖ មានសេចក្ដីរាយកាណ៍ បានឲ្យដឹងថា ព្រោះតែឥទ្ធិពល នៃគ្រឿងស្រវឹង ធ្វើឲ្យបុរសម្នាក់ បាត់បង់ស្មារតី មិនអាចគ្រប់គ្រងខ្លួនបាន រហូតប្រើអំពើហឹង្សា បណ្ដាលអោយមនុស្ស៤នាក់ រងរបួស និងទារិកាម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ នឹង៣៥នាទីយប់ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

យោងតាមសម្ដី បងប្រុសម្នាក់ ឈ្មោះ ស្ងួន សុង បានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឮក្មេងស្រីឈ្មោះ សួន ស្បៃ ភេទស្រី អាយុ១១ឆ្នាំ ស្រេចនៅក្នុងបន្ទប់ទឹង នៅខាងក្រោយផ្ទះ ស្មានថា ម្តាយវាវ៉ៃ បង្ខំអោយកូនស្រីរូបនោះទៅងូតទឹក ហើយក៍ស្ងាត់ទៅវិញ មួយសន្ធុះក្រោយ ឮក្មេងស្រីរូបនេះ ស្រេចម្ដងទៀត រូបគាត់ក៍បានចេញទៅមើល ក៍បានឃើញ បុរសម្នាក់ ឈ្មោះ សី ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅភូមិកើតហេតុខងលើ ចេញមកពីក្នុងបន្ទប់ទឹកស្ទុះមកវាយរូបគាត់តែម្តង បណ្ដាលឲ្យរងរបួសផងដែរ។

ស្ត្រីរងគ្រោះ ឈ្មោះ ប្រាក់ ផល្លា ភេទស្រី អាយុ៣០ឆ្នាំ បានរៀបរាប់ថា នៅពេលដែលឮ កូនស្រីរបស់គាត់ស្រែច នៅក្នុងបន្ទប់ទឹក គាត់ក៏បានដាក់កូនស្រីតូច ឲ្យដេកជាមួយកូនប្រុសបងម្នាក់ទៀត នៅក្នុងមុង ហើយក៍បានចុះពីលើផ្ទះមកដី សំដៅទៅមើលកូន ក៍ត្រូវបានកូនស្រីប្រាប់ថា ពូសីចាប់ខ្ញុំខ្ទប់មាត់ អោយខ្ញុំនៅស្ងៀម តែខ្ញុំប្រឹងរើលហើយរត់ចេញមកក្រៅ។

ស្ត្រីរងគ្រោះបានបន្តថា ភ្លាមៗនោះ ជនសង្ស័យ ឈ្មោះ សី បានស្ទុះមកវ៉ៃគាត់ នឹងកូនស្រីគាត់ ដោយដុំឥដ្ឋ ចំនួនពីរដុំ មកលើក្បាលរបស់គាត់នឹងកូន ហើយគាត់ក៍បាននាំកូនស្រីរត់ចេញទៅក្រៅផ្ទះ ដើម្បីអោយផុតពីការគ្រោះថ្នាក់នេះ ទៅពួនសម្ងំនៅក្រៅផ្ទះ ក្រោមកបានប្រហែល ១៥នាទី ទើបនឹកឃើញ កូនតូចៗពីរនាក់ ដែលកំពុងដេកក្នុងមុងខាងលើផ្ទះ ក៍រត់ឡើងទៅលើផ្ទះស្រាប់តែឃើញមុង ដែលកូនតូចៗដេក ត្រូវដាច់ខ្ទេចខ្ទី ពេលបើកមុងឡើង ឃើញកូនស្រីតូច ឈ្មោះ សួន នុត អាយុជាងមួយខែ មានហូរឈាមតាមមាត់ និងច្រមុះ រីឯកូនប្រុសបង ឈ្មោះ សួន ធិ អាយុ៤ឆ្នាំ សម្រែកបានតែបន្តិច ក៍ស្ងាត់មាត់ទៅវិញ គាត់ក៍បានត្រកងកូនទាំងពីរចុះមកដី រកម៉ូតូអ្នកភូមិ អោយជួយដឹកមកពឯ មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទើបដឹងថាកូនស្រីតូចរបស់គាត់ បានស្លាប់បាត់ទៅហើយ ដោយសាជនសង្ស័យវាយហ្នឹងដុំឥដ្ឋ ។

តាមសេចក្ដីរាយការណ៍ បានញ្ជាក់ឲ្យដឹងដែរថា ជនសង្ស័យឈ្មោះ សី អាយុជាង៣០ឆ្នាំ កន្លងមក ត្រូវជាប្ដីក្មួយស្រី របស់ស្ត្រីរងគ្រោះ តែបានលែងគ្នា ប្រហែលជិត ៣ឆ្នាំមកហើយ បច្ចុប្បន្ន ក្រោយពេលកើតហេតុ ជនសង្ស័យ បានរត់គេចខ្លួន បាត់ស្រមោលទាំងយប់ បច្ចុ
ប្បន្ន សមត្ថកិច្ច ទាំងកងរាជអាវុធហត្ថ ក៍ដូចជាសមត្ថកិច្ចប៉ូលីស កំពុងដុតដៃ ដុតជើង តាមរកចាប់ខ្លួន ជនដែដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 

1488505790258

Share on Facebook