មកទល់ពេលនេះ មិនទាន់ឃើញថ្នាក់លើ មានវិធានការទៅលើ លោកឧត្តមសេនីយ៍ ជូ សំអាត ស្នងការខេត្តកំពង់ធំនៅឡើយទេ លើបណ្ដឹងរបស់មន្ត្រីក្រោយឱវាទ ប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ពាក់ព័ន្ធអំពើពុករលួយបក្ខពួកនិយម

ចេញផ្សាយដោយ ៖ អង្គភាព CSN

កំពង់ធំ ៖ លោកឧត្តមសេនីយ៍ ជូ សំអាត នាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃ អត្តលេខ ០៤៩៨ ក្រោយឡើងកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរយៈពេលប្រមាណជាង០៦ខែ ត្រូវ កូនចៅក្រោមឱវាទ យ៉ាងព្រោងព្រាត ជាពិសេសសូម្បីស្នងការរង ចំនួន៥នាក់ ក៍បានចូលរួមប្តឹងចោទប្រកាន់ថា ពុករលួយ អសកម្ម និងបក្ខពួកនិយម ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ ។

លោកឧត្តមសេនីយ៍ ជូ សំអាន នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃ អត្តលេខ០៤៩៨ ទទួលបានការតែងតាំង ជាស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យ លេខនស/រកត/១២១៦/១១៤៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

ក្រៅពីលោកឧត្តមសេនីយ៍ ជូ សំអាន ជាស្នងការនោះ គឺលោកវរសេនីយ៍ឯក អ៊ិត គឹមស្រ៊ន នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ២០៥០១ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទទួលបន្ទុកផែនធនធានមនុស្ស និងលោកវរសេនីយ៍ឯក ខៀវ ចាន់នី នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្ត
លេខ០៣៣១៩ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទទួលបន្ទុកផែនការងារសន្តិសុខ ក៏ឋិតក្នុងមុខសញ្ញានៃការប្តឹងចោទប្រកាន់ក្នុងរឿងពុករលួយជាប្រព័ន្ធ ។

មជ្ឈដ្ឋាន អ្នកវិភាគកិច្ចការសង្គម នៅកម្ពុជា បានលើកឡើងថា នៅក្នុងអង្គភាពទាំងមូល (ស្នងការដ្ឋានគរបាលខេត្តកំពង់ធំ) ក្នុងចំណោមស្នងការរង ជិត១០នាក់ បែរជាមានស្នងការរង យ៉ាងតិច៥នាក់ ដាក់ពាក្យប្តឹងនិយាយអំពីភាពអសកម្ម ពុករលួយ និងបក្ខពួកនិយមរបស់ស្នងការ និងស្នងការរងមួយចំនួនទៀតទៅហើយនោះ គឺបើថ្នាក់ដឹកនាំខាងលើ មិនមានការផ្លាស់ប្តូរ ឬចាត់ការរឿងអាស្រូវនេះ ឲ្យដាច់ស្រេច ហើយទុកឱកាសឲ្យបន្តធ្វើការរួមគ្នា «ទាំងស្ថានភាព នៃការបែកបាក់ផ្ទៃក្នុង» ប្រាកដណាស់ ប្រសិទ្ធភាពការងារ នឹងមិនមានឡើយ ព្រមទាំងទំនុកចិត្ត ចំពោះប្រជាពលរដ្ឋ ក៍បាត់បង់យ៉ាងធ្ងន់ធ្ងរ ៕ដោយអ្នកប្រមាញ់ 097 777 6000

 

1488589055057IMG_20170304_082517 IMG_20170304_082548 IMG_20170304_082611

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author