មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ផ្លូវក្រវាត់រាជធានីភ្នំពេញខ្សែទី២ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន សម្ភោធដាក់ឲ្យប្រើប្រាស នឹងបើកការដ្ឋានសាងសង់ លើកំណាត់ផ្លូវក្រវាត់ក្រុងបន្ថើម

ចេញផ្សាយដោយ ៖ អង្គភាព CSN

កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបត បើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងទី២ នៅព្រឹកថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០១៧ កំណាត់ទី២ និងសម្ពោធ ដាក់ឲ្យប្រើប្រាស់ ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់ មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង ៧០លានដុល្លារអាមេរិក។

ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២នេះ នឹងចាបផ្ដើម បើកការដ្ឋាន សាសង់នៅថ្ងៃស្អែកនេះ ជាប្រភេទផ្លូវក្រាលបេតុង សសៃដែក មានប្រវែងជិត ១៧គីឡូម៉ែត្រមានទទឹងសរុប ប្រវែង ២៣ម៉ែត្រ មានទទឹងទ្រូងផ្លូវជាង ១៨ម៉ែត្រ។

ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២នេះ ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ពីភ្លើងស្តុបរតនៈផ្លាសា ឬ ភ្លើងស្តុបផ្សារដីហុយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ រត់កាត់តាមបណ្តោយផ្លូវណ័ដប្រ៊ីដ ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅមហាវិថី តេជោ តភ្ជាប់ទៅផ្លូវជាតិលេខ២ ចំណុចគល់ស្ពានព្រែកហូរ ផ្នែកខាងជើង ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ ទៅផ្លូវលេខ១១៥ និងស្ពានមិត្តភាពកម្ពុជា-ចិន ក្រុងតាខ្មៅ ៕ ដោយសហការី

 

IMG_20170306_100250 IMG_20170306_100316 IMG_20170306_100232

Share on Facebook