សារលិខិតចូលរួមអបអរសាទរ និងជូនពរ ក្នុងឱកាសទិវា ខួបអនុស្សាវរីយ៍លើកទី១០៦ សិទ្ធិនារី ៨មិនា ឆ្នាំ២០១៧ ​

ថ្ងៃ ៨មីនា ដែលជាទិវាដ៏មានសារៈសំខាន់ សម្រាប់ស្ដ្រីនៅលើពិភពលោក ក្នុងនោះរួមមានស្ដ្រីកម្ពុជាផងដែរ ។

ក្នុងឱកាសដ៏ប្រពៃ នៃទិវានារីអន្តរជាតិ ៨មីនា គម្រប់ខួបអនុស្សាវរីយ៍ លើកទី១០៦ ឆ្នាំ២០១៧ នេះ គេហទំព័រ CSN សូមសម្ដែងនូវ ការរីករាយចូលរួមអបអរសាទរ និងជូនពរ ដល់ស្ដ្រីគ្រប់លំដាប់ថ្នាក់ទាំងក្នុងវិស័យសាធារណ:  វិស័យឯកជន កម្មការិនី ពលការិនី និងស្ត្រីមេផ្ទះ ដែលមានសតិសម្បជញ្ញ:ប្រកបដោយសុច្ឆន្ទ: និងគុណវុឌ្ឍិគ្រប់រូប ទូទាំងព្រះរាជាណាចក្រ កម្ពុជា ឲ្យជួបនៅពរទាំង៥ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យស្ដ្រីគ្រប់រូប ត្រូវបានលើកកម្ពស់ជីវភាព ឋាន: តួនាទី សិទ្ធិសេរីភាព ដើម្បីចូលរួម នៅក្នុងសង្គម លើគ្រប់វិស័យ ពោរពេញទៅដោយកិត្យានុភាព និងសមភាព រវាងស្ដ្រី និងបុរស ជានិច្ចនិរន្ដរ៍តរៀងទៅ ។

 

 

IMG_20170308_205507

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author