ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល អញ្ចើញចូលរួមជាគណ:ធិបតី ក្នុងពិធីប្រកួតកីឡាយុវជន នៅឃុំវិហារសួគ៌

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០១៧នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យល្ខោនខ្មែរ និងប្រកួតកីឡាយុវជននៅលើទឹកដីត្យូងពេជ្រ នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅក្នុងកម្មវិធីនេះផងដែលសមាសភាពដែលបានអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ មាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម លោកឧកញ៉ាប្រធានក្រុមហ៊ុន 7NG SKYLAND ប្រធានក្រុមហ៊ុនក្នុងតំបន់អភិវឌ្ឍន៍វិហារសួគ៌ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីសាលាស្រុក សិស្សានុសិស្ស សិស្សកាយរឹទ្ធ កាកបាទក្រហម យុវជនសហភាពសហព័ន្ធស្រុក ក្រុមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តកណ្តាល យាយជី តាជី ក្រុមកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ សរុបចំនួន ១២៨០ នាក់។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ម៉ៅភិរុណបានមានមតិផ្តាំផ្ញើមួយចំនួន៖ កោតសរសើរពីការអភិវឌ្ឍរីកចម្រើនទាំងផ្នែករឹង និងផ្នែកទន់របស់ខេត្តកណ្តាលនិយាយជារួម និងការអភិវឌ្ឍរីកចម្រើនរបស់ស្រុកខ្សាច់កណ្តាល និយាយដោយឡែក ជាពិសេសការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំងនៅក្នុងតំបន់អភិវឌ្ឍរបស់ក្រុមហ៊ុន 7NG SKYLAND ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដែលកំពុងផ្តល់ការងារជូនប្រជាពលរដ្ឋបានប្រមាណ ២០ ០០០ នាក់។

សូមបញ្ជាក់ថា ឯកឧត្តមម៉ៅភិរុណ ក៏បានយកវេទិកានាឱកាសនោះ អំពាវនាវដល់យុវជន និងប្រជាពលរដ្ឋចូលរួមលេងកីឡាអោយបានគ្រប់ៗគ្នា និងជៀសវាងអោយឆ្ងាយពីការប្រព្រឹត្តអំពើអបាយមុខនានា ដែលសង្គមមិនអោយតម្លៃ។

 

1489126337144

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author