រស់ សុភា ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តរតនគិរី ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា ដីព្រៃប្រមាណ ជាង២ហិតា នៅជាប់ទន្លេសាន ផ្លូវលំ ចូលទៅប៉ុស្ដិ៍នគរបាល លេខ៩០៥ ( ភូមិភិ ) ស្ថិតក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី គេនៅតែសង្កេតឃើញ មានការរំលោភបំពាន ពីសំណាក់អ្នកមានម្នាក់ ឈ្មោះ ទុន វិរ:ភាព ជាមន្ត្រីរដ្ឋបានព្រៃឈើ នៅតែបន្តសកម្មភាព ដាក់គ្រឿងចក្រ ចូលឈូសឆាយ វាយកំទិចព្រៃយកដី កាន់តែធំឡើង រហូតដល់មាត់ច្រាំងទន្លេ នឹងព័ទ្ធរបង យកធ្វើជាកម្មសិទិ្ធផ្ទាល់ខ្លួន ថែមទៀត។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ការឈូសឆាយរំលោភយកដីព្រៃនេះ ដោយគេសំអាងថា: ទិញពីប្រជាពលរដ្ឋ ក៏ប៉ុន្តែថាតែមាត់មិនមានលិខឹត ឬ ឯកសារ ជាក់លាក់ណាមួយបញ្ជាក់ ឲ្យច្បាស់លាស់ ជាកម្មសិទ្ធនោះទេ។
លោក ទុន វិរៈភាព ពាក់ព័ន្ធទៅនឹងការឈូសឆាយដីព្រៃ នឹងជាមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកបរកែវផងនោះ កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ កន្លងមកនេះ បានឲ្យភ្នាក់ងារសាព័ត៌មាន CSN យើងដឹងថា ដីនេះគាត់ បានទិញពីប្រជាពលរដ្ឋ ជាដីចំការដំឡូង ហើយមាន ការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ចំណែកការយកគ្រឿងចក្រ ចូលឈូសឆាយ គឺលោក មិនបានឈូសឆាយនោះទេ ពីព្រោះដីនោះ ជាដីចំការចាស់។
ចំណែកលោក សេវ ស្វែន មេឃុំសេសាន បានអោយដឹងថា កាលដែល លោក ទុន វិរ:ភាព ធ្វើការឈូសឆាយដីព្រៃខាងលើ លោកមិនបានដឹងទេ គឺគេឈូសឆាយស្រេចតែចិត្ត មិនបានជូនដំណឹងមកដល់អាជ្ញាធរ មូលដ្ឋាននឹងមន្ត្រីពាក់ពន្ធ័នោះឡើយ។ ការឈូសឆាយ ធ្វើអ្វីមួយ គួរតែម្ចាស់ដី ឬ ម្ចាស់ក្រុមហ៊ុននោះ ជូនដំ
ណឹងដល់លោក នឹងស្នើរដល់អាធរ ដែលពាក់ព័ន្ធ មិនត្រូវធ្វើអ្វីស្រាចតែអំពើចិត្តនោះទេ គឺប្រទេសមានច្បាប់។
លោក ម៉ាវិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានលើកឡើងស្រដៀង ទៅនឹងលោកមេឃុំសេសាន ផងដែរថា រូបលោក បានត្រឹមតែត្រួតពិនិត្យ តែឯកសារពាក់ព័ន្ធតែប៉ុណ្ណោះ ចំណែកការឈូសឆាយ យ៉ាងណានោះ គេធ្វើតាមតែអំពើចិត្ត គេមិនបានជូនដំណឹង ឬសុំការអនុញ្ញាតិច្បាប់ ពីអាជ្ញាធរមូលដ្ឋាន នឹងមន្ត្រីពាក់ពន្ធ័នោះទេ ពីព្រោះលោក ទុន វិរៈភាព ជាមន្ត្រីរដ្ឋបាលព្រៃឈើ អាងអំណាច់ នឹង អាងប្រាក់ ដូច្នេះគេមឹនខ្វល់ ពីការឈូកឆាយ ប៉ះពាល់ យ៉ាងណានោះឡើយ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ និង លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី បានបដិសេធថា៖ ករណីឈូសឆាយដីព្រៃ ឬដីចំការខាងលើនេះ លោកមិនបានដឹងនោះទេ ពីព្រោះលោក ទុន វិរៈភាព នេះធ្វើអ្វីមិនដែលគោរពច្បាប់ ឬគោរព អ្នកណាម្នាក់ឡើយ។
ដោយឡែក នៅល្ងេចថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ លោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានអោយភ្នាក់ងារ CSN ដឹងថា ៖ បើទោះជាយ៉ាងណា ដីប្រមាណជាង២ហិតានោះ ត្រូវបានគេសង្កេតឃើញថា មានការឈូសឆាយ ដល់មាត់ច្រាំងទន្លេ និងកាយមាត់ច្រាំងទន្លេ បណ្ដាលឲ្យមានផលប៉ះពាល់ យ៉ាងខ្លាំងដូចជាការបាក់ដី ស្រុតដីបាក់មាត់ជ្រាំទន្លេ នឹងបង្កអោយមានហានិភ័យផ្សេងៗ ដូចជាទឹកជំនន់ ជាន់លិចដំណាំកសិកម្ម របស់បងប្អូនប្រជាពលរដ្ធជាដើម។
គួបញ្ជាក់់ផងដែរថា នៅក្នុងបរិវេណនោះ ឃើញមានគំនរគល់ឈើធំៗ ខ្លះគល់ចាស់ ខ្លះទៀតជាគល់ទើបតែកាត់ថ្មីៗជាច្រើន ហាក់ដូចជា កំពុងបំរុងដុតបំផ្លាញចោល ដើម្បីបំបាត់ភស័តាងផងដែរ។
ពាក់ព័ន្ធការឈូសឆាយដីព្រៃខាងលើ ប្រជាសហគម៌ដែលរស់នៅក្នុងតំបន់ខាលើនោះ ក៍ដូចមហាជនទូទៅ បានដាក់ការសង្ស័យ នឹងមានការងឿងឆ្ងល់យ៉ាងខ្លាំងថា៖ លោក ទុន វិរ:ភាព ជាមន្ត្រីរដ្ឋបាលព្រៃឈើ ក្រោយការគ្រប់របស់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បែជាលោក កែប កត់ ធ្វើមិនដឹងមិនឮ ក្នុងរឿងនេះ សង្ស័យមានអ្នកធំណាម្នាក់ នៅពីក្រោយរឿងនេះ ឬក៍លោក ទុន វិរ:ភាព អាងខ្នងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជាលោក ទុន វិរ:ភាព មិនខ្លាចអ្នកណាទាំងអស់។
ប្រជាសហគមន៍ នឹងប្រជាពលរដ្ឋរស់នៅ ស្រុកអូរយ៉ាដាវ បានសូមណូមពរទៅ ដល់អាជ្ញាធរមូលដ្ឋាន នឹងស្ថាប័នពាក់ព័ន្ធ ជាពឹសេស ឯកឧត្តម ថង សាវុន អភិបាលនៃ អភិបាលខេត្តរតនគីរី មេត្តាចុះពឹនិត្យ នៅក្នុងតំបន់ខាងលើនេះ ជាបន្ទាន់ផង មុនពេលឈូសឆាយបន្តទៅទៀត។/ដោយអ្នកប្រមាញ់ 097 777 6000