លោក យ៉ឹក យូ ប្រធានសាខាគយនឹងរដ្ឋាក ផែអន្តរជាតិក្រុងព្រះសីហនុថ្មី អាងខ្នងលោក គុណ ញឹម អគ្គនាយកគយ មិនខ្លាចញញើត ក្នុងការកើបប្រមូលលុយដាក់ហោប៉ៅស្រង់ដើម

ផ្សាយដោយ ៖ អង្គភាព CSN

ក្រុងព្រះសីហនុ ៖ ជ្រកក្រោមលេស គោលនយោបាយកំណែទម្រង់ បានក្លាយជាការប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កំពុងកើតមានជាបន្តបន្ទាប់ ដែលធ្វើឲ្យមន្ត្រីគយមួយចំនួន ចាយលុយមិនញញើតដៃ ក្នុងការរត់ការជ្រែ ឬដេញថ្លៃ ឡើងកាន់ដំណែងល្អៗ បានដោយស្រួល ដូចជា លោក យ៉ឹក យូ អតីតប្រធាន សាខាគយខេត្តព្រះសីហនុ ដែលធ្លាប់មានរឿងអាស្រូវ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការធ្វើឲ្យបាត់ចំណូលពន្ធ មិនត្រូវបានដាក់ពិន័យ បែរជាត្រូវបានតែងតាំង ជាប្រធានសាខាគយនឹងរដ្ឋាក កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជំនួសដំណែងលោក គិន លី ដែរបានចូលនិវត្តន៍។

គួបញ្ជាក់ផងដែរថា ពិធីផ្ទេរផ្លាស់ប្ដូរតំណែងនេះ បាន ធ្វើឡើង កាលពីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅសាលា ខេត្តព្រះសីហនុ ក្រោម គណៈអធិបតីភាព លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយក ដ្ឋានគយ និងរដ្ឋាករ កម្ពុជា តំណាង លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយក ដ្ឋានគយ និងរដ្ឋាករ កម្ពុជា និងមានការចូលរួម ពីលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ។

តាមការលើកឡើង ពីប្រភពមន្ត្រីខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ក្នុងអំឡុងពេលដែល លោក យ៉ឹក យូ កាន់តំណែងជា ប្រធានសាខាគយ ខេត្តព្រះសីហនុ គេសង្កេតឃើញ ក្រុមឈ្មួញ មានឱកាសពេញលិញ ក្នុងការដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់ខេត្ត ដោយរលូន លោក យ៉ឹក យូ ក្នុងនាមជាប្រធានសាខាគយ ខេត្តព្រះសីហនុ បានចាត់តាំងឲ្យមន្ត្រីស្និទ្ធក្រោមឱវាទ ប្រមូលលុយពីឈ្មួញ ដោយមិនខ្វល់ ពីការកែទម្រង់ អ្វីនោះឡើយ?។ ដោយសារតែភ្លើងខៀវរបស់ លោក យ៉ឹកយូ ទំនិញនាំចូលត្រូវបង់ពន្ធខ្ពស់ បង់ពន្ធជាប្រភេទទំនិញចម្រុះ និងគ្រឿងបន្លាស់ ហើយបង់ត្រឹមតែ៣០ទៅ៤០ ភាគរយ? ដែលនាំឲ្យរដ្ឋត្រូវបាត់បង់ ចំណូលពន្ធ រាប់សិបម៉ឺនដុល្លារ ក្នុងមួយខែៗ? តែប្រាក់ទាំងនោះត្រូវបានធ្លាក់ចូលហោប៉ៅ លោក យ៉ឹក យូ និងបក្ខពួករបស់ខ្លួនតែ ប៉ុណ្ណោះ។

ក្នុងការកាន់តំណែង របស់លោក យ៉ឹក យូ មិនទាន់បានប៉ុន្មានខែផង ថ្មីៗនេះ មន្ត្រីស្ថាប័នពាក់ព័ន្ធ ដែលឈរជើងនៅក្រុងព្រះសីហនុដែរនោះ បានបង្ហើបឲ្យដឹងថា គេសង្កេតឃើញ ទំនិញគេចពន្ធ របស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេង ដូចមុនដដែល ដោយគេសង្ស័យថា លោក យ៉ឹក យូ ដែលទើបទៅកាន់តំណែងថ្មី កំពុងដើរតាមគន្លងចាស់ របស់លោក គិន លី ហើយមានការបន្ត ការចាត់តាំងមន្ត្រីថ្នាក់ក្រោម ឲ្យប្រមូលលុយ ដោយគ្មានវិក្កយបត្រ ពីឈ្មួញនាំទំនិញ ខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់
រលក ផែស្ទឹងហាវ ផែកែវផុស ផែលោកឧកញ៉ា សូ ជុងហួ។ល។ ដើម្បីកើបប្រមូលលុយដាក់ហោប៉ៅ ស្រង់ដើមឡើងវិញ ទាន់ឱកាសមាន?។

មតិមហាជន ក៍បានលើកឡើង ផងដែរថា? ការដែលរៀបចំតំណែងឲ្យលោក យ៉ឹក យូ ទៅកាន់តំណែងជាប្រធានសាខាគយនឹងរដ្ឋាក ផែអន្តរជាតិក្រុងព្រះសីហនុ ជំនួសលោក គិន លី សង្ស័យជាខ្សែ ឬក៍ជាមនុស្សស្និទ្ធ របស់លោក អគ្គនាយកគយ គុណ ញឹក ទើបលោក យ៉ឹក យូ មានឱកាស នឹងមានសំណាង បានទៅកាន់កន្លែងខ្លាញ់បែបនេះ?។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺណាមួយ ពីលោក យ៉ឹក យូ ប្រធានសាខាគយនឹងរដ្ឋក ផែអន្ត្រជាតិ ក្រុងព្រះសីហនុបានទេ នៅថ្ងៃនេះ អង្គភាពយើង រង់ចាំកាបកស្រាយ នៅពេលក្រោយ៕ ដោយអ្នកប្រមាញ់ 097 777 6000

 

1489451952536 IMG_20170313_104434

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author