ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញនាំយកថវិកា ទៅប្រគេនដល់ព្រះសង្ឃ ក្នុងការកសាងផ្លូវបេតុងប្រវែង១០០០ម៉ែត្រ

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងព័ត៌មាន ទៅប្រគេនថវិកា ចំនួន៣០០,០០០០ ( សាមសិបលានរៀល ) ដើម្បីចូលរួមធ្វើផ្លូវបេតុងមួយខ្សែ មានប្រវែង ១០០០ម៉ែត្រ នៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

និងជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគានបច្ច័យ ជូនចៅអធិការវត្ត ចំនួន២០០ ០០០រៀល ( ពីរសែនរៀល ) តាជីយាយជី ៦០នាក់ ក្នុងម្នាក់ៗ ១០០០០រៀល ( មួយម៉ឺនរៀល ) ស្មើ ៦០០ ០០០រៀល លោកគ្រូអ្នកគ្រូ ៥នាក់ ក្នុងម្នាក់ៗ១០,០០០០រៀល ( ដប់ម៉ឺនរៀល ) ស្មើ៥០០ ០០០រៀល សិស្ស ចំនួន ២២៤នាក់ សរុប ១,១២០០០០៛ (មួយលានយួមសែនពីរម៉ឺន ) ជូនសាលាបឋមសិក្សា ពាមប្រធ្នោះ ១ ០០០ ០០០រៀល ( មួយលានរៀល ) ផ្ដល់កង្ហារចំនួន ១៨គ្រឿង ដល់សាលាបឋមសិក្សា ពាមប្រធ្នោះ គិតជាទឹកប្រាក់ចំនួន ៦០០ ០០០រៀល ( ប្រាំមួយសែនរៀល )ជូនសាលាឃុំពាមប្រធ្នោះ ចំនួន១០០ ០០០៛ ( មួយសែនរៀល ) ជូនប៉ូលីសៗ ចំនួន១០០ ០០០៛ ( មួយសែនរៀល ) ជូនទាហានៗ ចំនួន១០០ ០០០៛ ( មួយសែនរៀល ) ជូនប៉េអឹមៗ ចំនួន១០០ ០០០៛ (មួយសែនរៀល ) ជូនការិយាល័យព័ត៌មាន ស្រុកពាមប្រធ្នោះ ចំនួន២០០ ០០០៛ ( ពីរសែនរៀល ) ជូនមន្ត្រីសាលាស្រុក ១៥នាក់ ( ដែលជាថវិកា របស់ ឯកឧត្តម លី វ៉ាន់ហុង អនុរដ្ឋលដខាធិការក្រសួងព័ត៌មាន) ចំនួន៨០០ ០០០៛ ( ប្រាំបីសែនរៀល )។

 

IMG_20170315_061055 IMG_20170315_061119 IMG_20170315_061028

សូមជួយស៊ែរព័ត៌មាននេះផង: