ពេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តព្រះសីហនុ ៖ កាស៊ីណូដ៍ធំ ដែលមានឈ្មោះថា (យ៉ាឌួលី ) មានទីតាំងទល់មុខតោពីរ ក្រុងខេត្តព្រះសីហនុ កំពុងប្រព្រឹត្តផ្ទុយនឹងច្បាប់ ដែលមិនអនុញ្ញាតលេង បែជាកាស៊ីណូមួយនេះ បើកសេរីឲ្យជនជាតិខ្មែរ ចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង ហើយបែរជាចោទ ជនជាតិខ្មែរទាំងនោះថា «ប្រើល្បិច» ពេលខ្មែរលេងឈ្នះ បង្គាប់អោយសន្តិសុខ ចាប់ឃាត់ខ្លួន ទាំងមិនមានដីការ លុះព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ ទើបបានបញ្ជូនខ្លួន មនុស្សទាំង១៣នាក់ មានស្ត្រី៣នាក់ ទៅទីស្នាក់ការ នាយកដ្ឋានកណ្តាល សន្តិសុខផ្ទៃក្នុង រហូតដល់ ម៉ោងជាង៧យប់។
ប្រភពបានឲ្យដឹងថា មុនកើតហេតុ ភ្ងៀវខ្មែរមួយក្រុមចំនួន១៣នាក់ ដែលមកពីខេត្តកំពត ត្រូវបានបុគ្កលិកក្រុមហ៊ុនកាស៊ីណូ ( យ៉ាឌួលី ) ធ្វើការឃាត់ខ្លួនភ្លាមៗនៅពេលដែលពួកគេទាំងអស់នេះ ទៅប្ដូកាក់ យកជាប្រាក់វិញ នៅពេលឈប់លេងបន្តទៀត។
ប្រភពព័ត៌ពីបុគ្គលិក ដែលធ្វើការ នៅបនល្បែងមួយនេះបានឲ្យដឹងថា ភ្ងៀវទាំងអស់នេះ ធ្លាប់ឈ្នះប្រាក់ ចំនួនជាង១៦ម៉ឺនដុល្លារ រួចមកហើយ កាលពីថ្ងៃទឺ០៩ ខែមិនា ឆ្នាំ២០១៧ កន្លងមកនេះ គឺរំលងបានតែពីរថ្ងៃប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៦ ក្រុមដដែលនេះ ក៏បានមកលេងម្តងទៀត រហូតដល់ម៉ោង៨ និង០៥នាទី ក្រុមភ្ងៀវខ្មែរទាំង១៣
នាក់នេះ ទៅដូរកាក់ ចំនួន៦០០០០ដុល្លារ ( ប្រាំមួយម៉ឺនដុល្លារ ) ដើម្បីយកលុយសុទ្ធវិញ ក៏ត្រូវសន្តិសុខ ដែលយាមនៅបនល្បែងខាងលើ ឃាត់ខ្លួនភ្លាមៗផងដែរ ដោយចោទប្រកាន់ថា លេងបន្លំ(ដូរបៀរ) ។
គួរំលិកថា យោងតាមច្បាប់ របស់រាជរដ្ឋាភិបាល ហាមដាច់ខាត មិនអនុញ្ញាត ឲ្យណាស៊ីណូ ទទួលជនជាតិខ្មែរចូលលេងទេ បែជាកាស៊ីណូនេះ ផ្គើនទៅនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល មិនដឹងថា ម្ចាស់កាស៊ីណូខាងលើនេះ ពាក់ផ្កាយប៉ុន្មាន សង្ស័យនពីក្រោយខ្នង នៃកាស៊ីណូនេះ ពាក់លោកខែផងក៍មិនដឹង បានជាថ្លើមដុះមមីសយ៉ាងនេះ។
សូមបញ្ជាក់ តាមប្រភពផ្ដល់ើព័ត៌មាន បានឲ្យដឹងថា ពេលរដ្ឋខ្មែរទាំង១៣នាក់នោះ កំពុងស្ថិតនៅក្នុងការសាកសួរ របស់នគរបាលសន្តិសុខ ផ្ទៃក្នុងក្រសួងមហាផ្ទៃ ដែលមានស្នាក់ការតូច ប្រចាំនៅក្នុងក្រុងព្រះសីហនុនៅទ្បើយ រហូតមកដល់ពេលនេះ មិនទាន់មានប្រភពច្បាស់លាស់នៅទ្បើយទេថា តើភ្ងៀវខ្មែរដែលសន្តិសុខក្រុមហ៊ុនឃាត់ខ្លួន តាំងពីម៉ោង០៨ យប់ថ្ងៃទី១១មកនេះ ពិតជាបានលេងបន្លំ ( ដូរបៀរ ) ដែររឺយ៉ាងណា ?រីឯក្រុមគ្រួសារ ទាំង១៣នាក់ បានឆ្លើយចោទប្រកាន់ខាងក្រុមហ៊ុន កាស៊ីណូ បំរុងគៀបស៊ីទៅវិញ???។
ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចសុំការទំនាក់ទំនង ខាងក្រុមហ៊ុនកាស៊ីណូ ខាងលើបានទេថ្ងៃនេះ អង្គភាពយើងរង់ចាំ កាពន្យល់ពីក្រុមហ៊ុនកាស៊ីណូ នៅពេលក្រោយរាល់ម៉ោងធ្វើការ៕ដោយអ្នកប្រមាញ់ 097 777 6000