ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តកណ្តាល ៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយគេមើលឃើញថា មកពីការបើកបរមិនមានការប្រុងប្រយ័ត្ន ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ បានកើតឡើង ផ្ទួនៗគ្នា ក្នុងពេលតែមួយ កន្លែងតែមួយ នៅលើផ្លូវជាតិលេខ១ ចំណុច ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ស្ថិតក្នុងភូមិទួលក្រប៉ៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមប្រភពពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសវ័យចំណាស់ម្នាក់១គ្រឿង ម៉ាកហុងដាសង់ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV.7239 ក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ មកដល់ចំណុចកើតហេតុខាងលើ បាសនវារថយន្ត១គ្រឿង ដោយមិនស្គាល់ម៉ាក ហើយក៍ជ្រុកចង្កូត ទៅបុករថយន្តកុងតឺន័រ ពណ៌ក្រហម ពាកល់ស្លាកលេខ ភ្នំពេញ 3C.0818 កំពុងបើកបរបញ្ច្រាសទិសគ្នា យ៉ាយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ប្រភពដដែល បានបន្តទៀតថា ក្រោយពីកើតហេតុ សមត្ថកិច្ច បានមកធ្វើការពិនិត្យវាស់វែង នឹងសម្រួលចរាចរណ៍ ស្រាប់តែមានបុរសមម្នាក់ទៀត ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH.7979 បើកបរយ៉ាងលឿន ក្នុងទិសដៅ ពីអ្នកលឿង ទៅភ្នំពេញ បានមកបុកប៉ូលីសម្នាក់ ខណៈកំពុងឈសម្រួលចរាចរណ៍ នៅលើផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរកាលម៉ែត្រ រឺឯអ្នកបើកបរម៉ូតូបុកប៉ូលីស ខំប្រឹងព្យាយាមបើករត់គេច តែត្រូវសមត្ថកុច្ច តាមឃាត់ខ្លួនបាន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ បើកម៉ូតូបុកឡានកុងតឺន័រ ស្លាប់ភ្លាមៗ មានឈ្មោះ ភោគ.ទ្រី ភេទប្រុសអាយុ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនរងគ្រោះទី២ ជាប៉ូលីស ត្រូវបានម៉ូតូបុក ខណៈកំពុងឈសម្រួលចរាចរណ៍ មានឈ្មោះ សេង.សាវុន ភេទប្រុស អាយុ29ឆ្នាំ មានទីលំនៅ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចបានបន្តឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូបុកប៉ូលីស ឈ្មោះ ម៉ន ម៉ាង អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មន្ទីរពេទ្យ ជោរីភ្នំពេញ មានទីលំនៅភូមិកោះបៀ ឃុំគគីរ ក្រោយពីបុក ជនបង្ក បានព្យាយាមបើកម៉ូតូរត់គេច តែត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនបាន រីឯតៃកុងឡានកុងតឺន័រ មិនបានស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុ រត់គេចខ្លួនបាត់។
ក្រោយពីធ្វើការពិនិត្យវាស់វែង នឹងធ្វើកំណត់ហេតុរួច សពជនរងគ្រោះ ត្រូបានសមត្ថកុច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ នឹងម៉ូតូជនបង្ក ព្រមទាំងរថយន្តកុងតឺន័រ សមត្ថកិច្ចយកមករក្សាទុក ដើម្បីកសាងសំណុំរឿង ចាត់ការទីតាមនិតិវិធីច្បាប់៕ដោយសហការី