ថ្នាក់ដឹកនាំស្រុកថាឡាបរិវ៉ាត់ ចុះជួបសំណេះសំណាលពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ

 

ស្ទឹងត្រែង~យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ ប្រុសស្រីចំនួន៣ភូមិនៅក្នុងស្រុកថាឡាបរិវ៉ាត់ ស្មើ១៧៩នាក់បានមកចូលរួមក្នុងអង្គប្រជុំពិគ្រោះយោបល់ ឬហៅថាជាវេទិការសាធារណ:ដែលមានទីតាំងក្នុងវត្ថសំរោង ស្ថិតនៅភូមិសំរោង
ឃុំឆ្វាំង ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង៨:៣០នាទីព្រឹក ការជួបសំណេះសំណាលនេះក្រោមអធិបតីភាព លោក ជា ថាវរិទ្ធ អភិបាលស្រុកថាឡាបរិវ៉ាត់ ជាមួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក នឹងសមត្ថកិច្ចជាច្រើនផងដែរ។

ក្នុងកម្មវិធីជួបសំណេះសំណាល លោក ជា ថាវរិទ្ធ អភិបាលស្រុកបានលើកឡើងទៅកាន់ប្រជាពលរដ្ឋថា លោកនឹងខិតខំអភិវឌ្ឍន៍ ភូមិឃុំឲបានល្អ ចំណុចទី១ គឺកែលំអរផ្លូវតាមភូមិឃុំ បូកបញ្ចូលគ្នាចំនួនពីឃុំ គឺពីឃុំអន្លុងជ្រៃ មកទុលនឹងឃុំឆ្វាំងបុកមកផ្លូវជាតិលេខ៩ ចំណុចទី២ គឺកសាងសាលាឃុំចំនួន៥ទៀតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដោយកញ្ចប់ថវិកាពីឃុំនឹងស្រុក នៅក្នុងគម្រោងឆ្នាំ២០១៥ខាងមុខនេះ ទី៣-លោកបានលើកឡើងពីបញ្ហាបទល្មើសព្រៃឈើថា បច្ចុប្បន្នតែងតែកើតមានបទល្មើសព្រៃឈើ ក្នុងស្រុកថាឡាបរិវ៉ាត់ ជាក់ស្ដែងនៅ ឃុំព្រះ រំកិល កន្លងមកនេះប្រជាពលរដ្ឋ តែងតែកាប់ទន្ទ្រានព្រៃឈើដើម្បីយកដីធ្វើលំនៅដ្ឋាន នឹងធ្វើស្រែចំការ ដែរជាដីរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធរបសខ្លួនលើសពីច្បាប់បានកំណត់រហូតដល់មានរឿងទៅតុលាការ។

លោកបានបន្តទៀតថា ក្រុមប្រឹក្សាស្រុកបានបង្កើតគណ:កម្មាធិការចំនួន៣ ក្នុងនោះមានពិគ្រោះយោបល់កិច្ចការស្ត្រីនឹងកុមារ គណ:កម្មាធិការសម្របសម្រួលបច្ចេកទេស នឹងគណ:កម្មាធិការផលកម្មក្រុមប្រឹក្សាស្រុក បានរៀបចំវេទិការផ្សព្វផ្សាយនឹងពិគ្រោះយោបល់នៅក្នុងឃុំបានចំនួន១ លោកបានលើកឡើងពីលទ្ធផលសម្រេចបាន តាមវិស័យអនុវត្តន៍តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។

លោកបានបន្តថា រូបលោកទាំងក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ ខំពុះពារគ្រប់ការលំបាកដើម្បីជំរុញការអភិវឌ្ឍន៍ នូវសមិទ្ធផលថ្មីៗបន្ថើមទៀត ដើម្បីបម្រើសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងការធានាបាននូវការអភិវឌ្ឍន៍សេចកិច្ច សង្គមកិច្ចមានការរីកចម្រើន លើគ្រប់វិស័យដែលលទ្ធផលរំលេចឲឃើញតាមរយ: វិស័យសំខាន់ៗ ព្រមទាំងសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: ឲកាន់តែប្រសើឡើង។

នៅក្នុងវេទិការពិគ្រោះយោបល់នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ប្រជាពលរដ្ឋបានសូមណូមពរក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ដោយផ្ទាល់មាត់មាន១២ចំណុច ទី១-សូមឲមានផ្លូវតាមភូមិឃុំ ទី២- សាលារៀននឹងវត្តអារាម ទី៣-ឲមានគ្រូបង្រៀនគ្រប់គ្រាន់ សព្វថ្ងៃគ្រូម្នាក់បង្រៀនសិស្ស៥បន្ទប់ ទី៤-ស្នើរសុំឲសាងសង់សាលាឃុំ ទី៥-សុំឲចាត់វិធានការទៅលើល្បែងស៊ីសងតាមភូមិឃុំ ទី៦-ជាចំណុចក្ដៅបញ្ហាគ្រឿងញៀន ទី៧-ស្នើសុំប័ណ្ណកាន់កាប់កម្មសិទ្ធដីធ្លីនឹងផ្លង់រឹងឲបានឆាប់ ទី៨-សុំបុត្រកំណើតឲបានគ្រប់ៗគ្នា ទី៩-បញ្ហាសៀវភៅគ្រួសារនឹងអត្តសញ្ញាណប័ណ្ណមឹនដឹងថ្ងៃណាបាននោះទេ ទី១០-សុំជ្រើសរើសគណ:កម្មការអាចារ្យវត្តចំនួន៧រូបឲបានច្បាស់លាស់ឲបានឆាប់រហ័ស ទី១១-ពីបញ្ហាកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋយកដីលក់ឲឈ្មួញ ទី១២-សូមឲសមត្ថកិច្ចនឹងអជ្ញាធរជួយធ្វើការណែនាំដល់អ្នកដែលមានគោក្របីដែលលែងពាសវាពាសការអត់មានសណ្ដាប់ធ្នាប់តាមផ្លូវសាធារណ:ធ្វើឲបង្កកាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៩ស្ទើរៀល់ថ្ងៃសូមឲអាជ្ញាធរឬសមត្ថកិច្ចជួយទុបស្កាត់ផង៕ ដោយលោក នួន ពុទ្ធា

 

 

 

image image image

សូមជួយស៊ែរព័ត៌មាននេះផង: