ចេញផ្សាយដោយ ៖ អង្គភាព CSN
មណ្ឌលគិរី ៖ លោក ចាប កុសល ប្រធាន(គ៣)និង លោក ចេង សាក់ ប្រធាន (គ ២) នៃ វរៈសេនាតូច អន្តរាគមន៍ លេខ១ ចំណុះឲ្យតំបន់ ប្រតិបត្តការ សឹក រង មណ្ឌលគិរី ត្រូវបានមន្ត្រីរាជការ ខេត្តមណ្ឌលគិរ បានខ្សិប ឲ្យដឹងថា បច្ចុប្បន្ន កំពុងក្លាយខ្លួនជា ឈ្មួញ ដឹកជញ្ជួនឈើ និងកាងបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច យ៉ាងស្ងាត់ជ្រងុំ ក្រោមបញ្ជា របស់ មេបញ្ជាការវរៈ១ គឺលោក ឃិន បញ្ញា ។
ពាក់ព័ន្ធការខ្សិបឲ្យដឹងនេះផងដែរ កាលពី ថ្ងៃទី ១៤ ខែមីនា នេះ លោក ឃិន បញ្ញា បានបដិសេធ ច្រានចោល ការលើកឡើង របស់មន្ត្រីរាជការ ដែលបានលួចខ្សឹបប្រាប់ អ្នកយកព័ត៌មានយើង ទាំងស្រុង ដោយ លោ កថា មិនមែនដូចពាក្យគេថាទេ បើនិយាយពីបទល្មើស នៅចំណុចនោះ គឺមានតែ ឧកញ៉ា ល័ក្ស និង ឧកញ៉ា សឹង សំអុល តែប៉ុណ្ណោះ ដែលមាន រថយន្ត យី ឌុប ដឹកឈើ ជាង៥០គ្រឿង ។
លោក ឃិន បញ្ញា មេបញ្ជាការ វរៈ អន្តរាគមន៍ លេខ ១ បានបន្តថា ឈ្មោះ ចាប កុសលនិង ឈ្មោះ ចេង សាក់ មិនមាន រកស៊ីឈើនោះទេ ព្រោះ បច្ចុប្បន្ន កម្លាំង របស់ នាយ ឧត្តម សេនីយ៍ សៅ សុខា ប្រមាណ ជាង ៥០ នាក់ កំពុងឈរជើង នៅក្នុងទឹកដីអន្ទ្រង ភូមិសាស្ត្រ ស្រុកពេជ្រាដា ក្នុងនោះ ទោះជា យ៉ាងណា ក្នុងតំបន់ លោក គ្រប់គ្រង គឺមិនឲ្យមានកើតបទល្មើស ព្រៃឈើ ដាច់ខាត ។
បើតាមប្រភពពី អ្នករកស៊ី បទល្មើសឈើតូចតាច បាន ប្រាប់ថា រាល់ថ្ងៃ លោក ចាប កុសល កំពុងយក តួនាទី ជាយោធា និងអំណាចរបស់ខ្លួន មកបង្កើតជា បទល្មើស ដោយខ្លួនឯង ហើយក៏ចាប់ដោយខ្លួនឯង។ ហើយក្នុងនោះ លោក ចាប កុសល បានយកតួនាទីទៅ កាង ម៉ាស៊ីនយន្ត រាប់រយគ្រឿង ដោយក្នុងមួយគ្រឿងយក៧០ម៉ឺរៀល ក្នុង១ខែ តែបើមិនបង់លុយ គឺចាប់ ម៉ាស៊ីនយកស្នាដៃតែម្តង ។
ប្រភពដដែលបានបន្តថា លោក ចាប កុសល មាន រថយន្តកែឆ្នៃខ្នាតធំ ចំនួន៤គ្រឿង ដឹកឈើ ពីចំណុច អន្ទ្រង ចំណុចអន្ទ្រែង ភូមិសាស្ត្រ ស្រុកពេជ្រា ដា ឆ្ពោះទៅ ប៉ារ៉ាស់ ក្រុមហ៊ុន តុងមិន ក្នុងទឹកដី ខេត្តក្រចេះ លក់បន្តឲ្យទៅឈ្មួញ នៅទីនោះ។ ជាមួយគ្នា នោះដែរ លោក ចេង សាក ប្រធាន(គ ២) ក៏មាន រថយន្ត កែច្នៃខ្នាតធំ ជាច្រើនគ្រឿង បង្កើតបទល្មើស ទ្រង់ទ្រាយធំ ចាប់ពីព្រំប្រទល់ ស្រុកកែវសីមា ស្រុកពេ ជ្រាដា ស្រុកកោះញែក ជាប់គ្នា នឹងទឹកដី ខេត្តក្រចេះ ផ្គើន និងចំណាត់ការ ក្តៅរបស់ នាយឧត្តម សេនីយ៍ សៅ សុខា នៅចំណុចខាងលើផងដែរ ។
លោក កែវ សុភ គ៌ ប្រធានមន្ទីរ បរិស្ថាន លោកបានឆ្លើយតបថា លោកបានបញ្ជូនកម្លាំង ទៅចំណុច ខាងលើនោះហើយ ។ លោកថា ដោយកម្លាំង របស់លោក គ្មានអាវុធក្នុងដៃ ជាហេតុបង្ករឲ្យ ក្នុងការបង្ក្រាប មានលក្ខណៈ លំបាកខ្លាំង ។
ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី បានថ្លែងថា ប្រសិនបើមន្ត្រី ក្នុងខេត្ត មានជាប់ពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ លោកនិង ចាត់ការ តាមនិតិវិធី ច្បាប់ ភ្លាម ។ លោក អភិបាលខេត្ត ក៍បានទទួលស្គាល់ អំពីបទល្មើសព្រៃឈើ ដែលកើតមាននៅ ចំណុច ព្រំប្រទល់ ខេត្តមណ្ឌលគិរី និងក្រចេះ ។ ប៉ុន្តែ សម្រាប់ បទល្មើស ទ្រង់ទ្រាយធំ លោកថា មិនទាន់ទទួលបាន របាយការណ៍ ពីមន្ត្រីជំនាញនោះទេ ។
ប្រភពបានបញ្ជាក់ ឡើងវិញថា លោក ចាប កុសល ជា សាច់ញាតិ របស់លោក សាន គឹម អឿន មេបញ្ជាការរង តំបន់ប្រតិបត្តការ សឹករង ខេត្តមណ្ឌលគិរី និង ជាម នុស្ស ជំនិត របស់លោក ឃិន បញ្ញា មេបញ្ជាការ វរៈ សេនា តូច អន្តរាគមន៍លេខ១ មានវ័យ ជាងម្ភៃ ឆ្នាំ ដែល ត្រូវជា កូនប្រុស បង្កើត លោក ឧត្តមសេនីយ៍ ត្រី ឃិន ម៉េង ស្រេង មេបញ្ជាការ តំបន់ប្រតិបត្តការ សឹក រង មណ្ឌលគិរី ។ ដូច្នេះហើយ ទើបសកម្មភាព របស់គេ មិនខ្លាចញញើត និងប្រព័ន្ធច្បាប់នោះឡើយ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ នឹងមុខរបរ បទល្មើស ឈើនោះ អង្គភាព CSN មិនអាចស្វែងរកបំភ្លឺ ពីលោក ចាប កុសល និងលោក ចេង សាក់ បានទេថ្ងៃនេះ ដោយគ្មានលេខ ទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើង រង់ចាំបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ៕ដោយអ្នកប្រមាញ់ 097 777 6000