ចេញផ្សាយដោយ៖ អង្គភាព CSN
ដោយ: រស់ សុភា
មណ្ឌលគិរី ៖ លោក អ៊ុំ វណ្ណសុភ័ក្រ នាយផ្នែករដ្ឋបាលព្រៃឈើ សែនមនោរម្យ ត្រូវបានមហាជន ធ្វើការរិះគន់ យ៉ាងចាស់ដៃថា កំពុងតែ ខ្លាចអំណាច មេឈ្មួញឈើដុះស្លែ ជនជាតិវៀតណាម ដែលគេស្គាល់ថា ឈ្មោះ ភឿង ជាឈ្មួញរកស៊ីឈើ ជាយូឆ្នាំមកហើយ នៅក្នុងខេត្តមណ្ឌលគិរី។
ការរិះគន់ ពីមហាជន កើតឡើងបន្ទាប់ពី នាយសង្កាត់
និងនាយផ្នែក រដ្ឋបាលព្រៃឈើ សែនមនោរម្យ បានដឹកនាំកម្លាំង ជំនាញ ព្រៃឈើ ជាច្រើនរូប ចុះត្រួតពិនិត្យ នៅលើទីតាំង សិប្បកម្ម កែឆ្នៃឈើ បីកន្លែង របស់ឈ្មោះ ភឿង ដែលស្ថិតនៅ ក្នុងភូមិជ្រៃសែន សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ដោយឃើញមានលទ្ធផលអ្វីទេ។
ប្រតិបត្តិការ ចុះត្រួតពិនិត្យ សិប្បកម្ម អារច្រៀកឈើ ទាំងបីទីតាំង ខុសច្បាប់នេះ បានធ្វើឡើង អស់រយះពេលពេញមួយព្រឹក ដោយរកឃើញឈើប្រណិត ជាច្រើនកំណាត់ និងជាច្រើនម៉ែត្រគូប ប៉ុន្តែពុំឃើញ កម្លាំងជំនាយ លោក អ៊ុំ វណ្ណសុភ័ក្រ នាយផ្នែក សែន
មនោរម្យ មិនបានធ្វើការបញ្ឈប់ ឬក៍ផ្អាក នឹងរឹបអូស ឧបករណ៍ប្រើប្រាស់ ដែលបម្រើ ឲ្យការកែឆ្នៃឈើ ណាមួយ ចេញពីរោងសិប្បកម្ម ទាំងនេះឡើយ។
ពាក់ព័ន្ធរោងសិប្បកម្ម អនាធិបតេយ្យ ទាំងបីកន្លែង របស់ ឈ្មោះ ភឿង ខាងលើនេះ ប្រជាពលរដ្ឋ ដែលរស់នៅ ក្បែៗនោះ មានការត្អូញត្អែរថា ពួកគាត់តែងតែ ទទួលសម្លេង រំខានចេញពីរោងសិប្បកម្មទាំងនេះ ទាំងយប់ទាំងថ្ងៃ ដល់ការរស់នៅ របស់ពួកគាត់ ជាយូរណាស់មកហើយ មិនមានសមត្ថកិច្ច ឬជំនាញណា មកធ្វើការត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ទេ ឃើញតែមកជួបជាមួយឈ្មោះ ភឿង មួយសន្ធុះក្រោយ ចេញទៅវិញបាត់។
ជាក់ស្ដែង ដូចកាលពី ថ្ងៃទី១៧ ខែមិនា កន្លងមកនេះ នៅពេលពួកគាត់ ឃើញកម្លាំងជំនាញ ដឹកនាំដោយលោក អ៊ុំ វណ្ណសុភ័ក្រ នាយផ្នែក សែនមនោរម្យេ ចុះធ្វើការ លើសិប្បកម្មទាំងនេះ ពួកគាត់មានអារម្មណ៍ត្រេកអរ ព្រោះពួកគាត់គិតថា លែងមានសម្លេងថ្លង់ នឹងឈប់ឮ រំខានដល់ការរស់នៅ របស់ពួកគាត់ទៀតហើយ ម្យ៉ាងទៀត ព្រៃឈើ ដែលជា សម្បត្តិជាតិ ក៍លែងបាត់បង់ដែរ ផ្ទុយទៅវិញ អ្វីដែលពួកគាត់ហួសចិត្តនោះ គឺដូចតែគ្នា កម្លាំងជំនាញ បែរជាមិនចាត់វិធានការណ៍ ក្តៅណាមួយ ចំពោះសិប្បកម្មទាំងនេះទេ គឺគ្រាន់តែ ចុះធ្វើលំៗ ឲ្យតែល្អមើលប៉ុណ្ណោះ នេះគេហៅថា ជាល្បិចវាយទឺកបង្អើត្រី ឲ្យរត់ចូលស៊ង ។
ពាក់ព័ន្ធការរិះគន់ខាងលើ លោក អ៊ុំ វណ្ណសុភ័ក្រ នាយផ្នែករដ្ឋបាលព្រៃឈើ សែនមនោរម្យ បានប្រាប់ អ្នកសារព័ត៌មានថា កម្លាំងជំនាញ បានចុះទៅពិនិត្យ លើទីតាំងសិប្បកម្ម ទាំងនេះពិតមែន ប៉ុន្តែមិនមែន ជាការបង្ក្រាបទេ គ្រាន់តែចុះទៅណែនាំ ឲ្យម្ចាស់សិប្បកម្ម សុំធ្វើវិញ្ញាបនប័ត្រ អាជីវកម្មឲ្យបានត្រឹមត្រូវ តាមច្បាប់ប៉ុណ្ណោះ។
តាមសម្ដីក្រុមអ្នកដឹកឈើ តាមម៉ូតូ បានខ្សឹបប្រាប់ អ្នកសារព័ត៌មាន ដោយត្រង់ថា ឈ្មោះ ភឿង ជាឈ្មួញរកស៊ីទិញ លក់ឈើ យូរមកហើយ ដោយឈ្មួញឈើរូបនេះ បានប្រមូលទិញឈើ ពីគ្រប់ទិសទី នៅក្នុងខេត្តមណ្ឌលគិរី ជាពិសេស ពីភូមិពូត្រុំ និងភូមិដំរីជាន់
ដោយមានការត្រូវរ៉ូវគ្នា ជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួន ទើបការធ្វើជំនួញឈើ នឹងសិប្បកម្ម ទាំង៣កន្លែង របស់ឈ្មោះ ភឿង មានភាភរលូន បានមកទល់ សព្វថ្ងៃ។
ក្រុមដដែរបានបន្តថា ឈើទាំងនោះ គេដើរប្រមូលទិញខ្លះយកមកកែឆ្នៃ ជាគ្រឿងសង្ហារឹម ខ្លះទៀតអាឡាំង ជាជ្រុងៗ រួចដឹកចេញទៅវៀតណាម រឿងនេះមិនមែន សមត្ថកិច្ច ក្នុងមូលដ្ឋាន ក៍ដូចជាជំនាញរដ្ឋបាលព្រៃឈើ មិនដឹងនោះទេ គឺដឹងយ៉ាងច្បាសណាស់់ ពីសកម្មភាព ជំនួញឈើ របស់ឈ្មួញរូបនេះ ក៍ប៉ុន្តែ គេ មិនទប់ស្កាត់ និងបង្ក្រាបឡើយ ព្រះវាជាឆ្នាំងបាយ របស់ពួកគេ ។
ទោះយ៉ាងណា ការលើកឡើង របស់លោក អ៊ុំ វណ្ណសុភក្រ នាយផ្នែករដ្ឋបាលព្រៃឈើ សែនមនោរម្យ ត្រូវបានមហាជនលើកឡើងថា៖ ជាការអសមត្ថភាព របស់សមត្ថកិច្ចជំនាយ ឬមិនបង្ក្រាប ថ្នូរទៅនឹងផលប្រយោជន៍ ជាកញ្ចប់ប្រចាំខែ? ពីម្ចាស់សិប្បកម្មខាងលើក៍ថាបាន ដោយគេសង្ស័យថា រោងសិប្បកម្មទាំងនេះ ពុំទាន់មានច្បាប់អនុញ្ញាត ត្រឹមត្រូវនៅឡើយទេ ហើយសិប្បកម្មទាំងនោះ ប្រើសុទ្ធសឹងតែ ម៉ាស៊ីនតាប នឹងមានស្តុក សុទ្ធតែឈើប្រណិត មកធ្វើជាគ្រឿងសង្ហារឹម ទៀតផង គឺផ្ទុយទៅនឹងច្បាប់ សិប្បកម្មកែច្នៃ តាមច្បាប់បានកំណត់ថា រោងសិប្បកម្ម លក្ខណៈគ្រួសារ និមួយៗ មិនអាចប្រើឧបករណ៍ ម៉ាស៊ីតាប នឹងស្តុកឈើលើសកំណត់ ព្រមទាំងឈើប្រណិត នៅក្នុងរោងសិប្បកម្មបានឡើយ។
ពាក់ព័ន្ធមតិមហាជន បានលើកឡើងខាងលើ អង្គភាព CSN មិនអាចស្វែងរក កាបកស្រាយបំភ្លឺណាមួយ ពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី នឹងលោក ភឿង ម្ចាស់រោងជាងសិប្បកម្ម បានទេនៅថ្ងៃនេះ អង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ របស់អង្គភាព CSN គឺជាព័ត៌មាន ជាក់លាក់ នឹងច្បាស់លាស់ ដោយយោងទៅតាមប្រភពច្បាស់ការ នឹងឯកសារមួួយចំនួន បើសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថាមិនត្រឹមត្រូវ អាចធ្វើការទំនាក់ទំនង មកការិយាល័យ CSN តាមរយៈទូរស័ព្ទលេខ 097 777 6000 អង្គភាពយើង រង់ចាំទទួលយក ពាក្យរិះគន់ជានិច្ច ៕ដោយអ្នកប្រមាញ់