ម៉ាស៊ីនរ៉ៃជាច្រើនគ្រឿង ក្នុងក្រុមហ៊ុន ដួង ស្រួច ត្រូវបានរាយការណ៍ថា រុះរើស្ទើអស់ហើយ បន្ទាប់ពីមានការផ្សាយព័ត៌មាន

ចេញផ្សាយដោយ ៖ អង្គភាព CSN

ព្រះវិហារ ៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ ពីស្រុកជាំក្សាន ខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញធំៗ ដែលធ្លាប់បង្កប់ខ្លួន ចាំប្រមូលទិញឈើ នៅក្នុងក្រុមហ៊ុន របស់ «ដួង ស្រួច» បានរំសាយចេញ ពីក្រុមហ៊ុននោះ ជា បណ្ដើរៗហើយ នៅរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧នេះ បន្ទាប់ពីសារព័ត៌មាន CSN បានធ្វើការចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧នេះ «នេះជាប្រភពរាយការណ៍»។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថា ការចេញផ្សាយនេះ ស្របពេលក្រុមហ៊ុនអស់ឈើ សម្រាប់ផ្គត់ផ្គង់ ឲ្យក្រុមហ៊ុនជាដៃគូដឹកជញ្ជូន ហើយក៍បានលើកម៉ាស៊ីនរ៉ៃ ចេញមួយចំនួនផងដែល។

សូមបញ្ជាក់ផងដែលថា នៅរសៀលថ្ងៃទី១៩ ខែមិនា នេះ មានមនុស្សម្នាក់ បានខលទូរស័ព្ទ មកកាន់ការិយាល័យ អង្គភាព CSN ដោយមិនបង្ហាញ អត្តសញ្ញាណ ដោយរូបគេបានអះអាងថា ក្រុមហ៊ុន «ដួង ស្រួច» ជាក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ បានទទួលសិទ្ធិ បានទទួលសិទ្ធិ ពីរាជរដ្ឋាភិបាល លើដីសម្បទាន សង្គមកិច្ច ជាង១៥០០ហិកតា ដើម្បីប្រមូលផលអនុផលព្រៃឈើ អាកែច្នៃ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

ទោះយ៉ាងណា សេចក្ដីរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនខាងលើនេះ បានរំសាយ នឹងមានការរុះរើម៉ាស៊ី ជាបណ្ដើៗ ហើយមែន ក្នុងការចេញផ្សាយ ពីការដាក់ពង្្រាយម៉ាស៊ីនចំនួន៩កន្លែង ឥឡូវគេសង្កេតឃើញ មាននៅតែ៣-៤កន្លែងតែប៉ុណ្ណោះ «នេះជាប្រភពរាយការណ៍»។

សូមបញ្ជាក់សាជាថ្មី ទោះយ៉ាងណាអង្គភាព CSN នឹងតាមដាន ក្នុងរឿងនេះ ជាបន្តទៀត មិនអាចធ្វើប្រងើយកន្តោយ ក្នុងរឿងបទល្មើសព្រៃឈើនេះបានទេ ឲ្យនៅតែមានសកម្មភាព ការកាប់បំផ្លាញព្រៃឈើ ក្រៅតំបន់ដែនរបស់ខ្លួន អង្គភាព CSN នឹងធ្វើការផ្សាយ ឡើងវិញ នៅលេខក្រោយ ជាបន្តបន្ទាប់ នឹងធ្វើការបង្ហាញ ឈ្មោះឈ្មួញ ដែលបង្កប់ខ្លួនក្នុងនោះបន្ថើមទៀត។

សូមបញ្ជាក់ ជាចុងក្រោយ រាល់ការចេញផ្សាយ របស់អង្គភាព CSN មិនមែន ជាការសសេរ ចេញពីគំនិត ខ្លួនឯងទេ គឺជាព័ត៌មាន ជាក់លាក់ នឹងច្បាស់លាស់ នឹងយោងទៅតាមប្រភពច្បាស់ការ នឹងឯកសារមួួយចំនួន ទើបយកមក ធ្វើការចេញផ្សាយបាន បើសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អាចធ្វើការទំនាក់ទំនង មកការិយាល័យ CSN តាមរយៈទូរស័ព្ទលេខ 097 777 6000 អង្គភាពយើង រង់ចាំទទួលយក ពាក្យរិះគន់ជានិច្ច ៕ ដោយអ្នកប្រមាញ់

 

1489971913212

សូមជួយស៊ែរព័ត៌មាននេះផង: