ការអួតអាង របស់មេបញ្ជាការវរៈវ័យក្មេង ឃឹន បញ្ញា ក្នុងការបិទបាំងបទល្មើសព្រៃឈើ នៅដែនជម្រកសត្វព្រៃភ្នំព្រិច ត្រូវបានបែកធ្លាយបណ្ដើរៗ

ចេញផ្សាយដោយ ៖ អង្គភាព CSN

មណ្ឌលគិរី ៖ មានសេចក្ដីរាយការណ៍ ពីស្រុកពេជ្រាដា ខេត្តមណ្ឌគិរី បានឲ្យដឹងថា ឈើប្រណិត ប្រមាណជា៤០កំណាត់ ដែលក្រុមអ្នកសារព័ត៌មាន នឹងកម្លាំងមន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានរកឃើញ តាមការ ផ្ដល់ព័ត៌មាន ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១៥ ខែមិនា កន្លងទៅនេះ ហើយមន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានរាយការណ៍ ទៅលោក ហាន សុខន ប្រធាស្នាក់ការ បរិស្ថាន ដែនជម្រកសត្វព្រៃភ្នំព្រិច ឲ្យមករឹមអូសយកផងដែល។

ប្រភពរាយការបន្តឲ្យដឹងថា ឈើទាំងនោះ ជាប្រភេទឈើសុក្រំ នឹងឈើស្រឡៅ មុខកាត់ធំៗ ឡាំង៤ជ្រុង មានប្រវែង៤ម៉ែត្រទៅ៥ម៉ែត្រ ដែលឈ្មួញលាក់ទុក នៅខាងក្រោយ បន្ទាយកងអនុសេនាធំ «ទី៣»ចម្ងាយ៧០០ម៉ែត្រ ស្ថិតក្នុងចំណុចព្រៃស្លឹក ភូមអន្ទ្រងសែនជ័យ ឃំុពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ប្រភពដដែល បានបន្តឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧នេះ មន្ត្រីបរិស្ថាន នៃដែនជម្រកសត្វព្រៃ ភ្នំព្រិច ហាក់ដូចជាស្ទាក់ស្ទើ ក្នុងការសម្រេចចិត្ត ធ្វើការរឹមអូស ឈើដែលឈ្មួញលាក់ទុកទាំងនោះ។

មកទល់ថ្ងៃ២១ ខែមិនា ឆ្នាំ២០១៧ នេះ អង្គភាព CSN ពុំទាន់បាន ការបញ្ជាក់ ពីលោក ហាន សុខន ទេ នៅក្នុងចំណាត់ការ បង្ក្រាប នឹងរឹបអូសឈើទាំងនោះ ដោយតំបន់នោះ មិនមានសេវា គ្រប់គ្រាន់ សម្រាប់ ធ្វើការទាក់ទង។

ប៉ុន្តែ បើយោងទៅលើ ការឲ្យដឹង ពីអ្នកអ្នកស្រុក រស់នៅក្នុងមូលដ្ឋាននោះ បានប្រាប់ថា ឈើទាំងនោះ គេបានឃើញ មានឡានកែច្នៃ ចំនួន៤គ្រឿង កំពុងធ្វើការដឹកជញ្ជូន យកទៅរក្សាទុក នៅស្នាក់ការ ដែនជម្រក សត្វព្រៃភ្នំព្រេច។

លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ថ្លែងប្រាប់អ្នកព័ត៌មាន យ៉ាងខ្លីថា លោកមិនទាន់ទទួលបាន របាយការណ៍បង្ក្រាប នឹងរឹវអូស ឈើទាំងនោះ ពីលោក ហាន សុខន នៅឡើយទេ។

ពាក់ព័ន្ធករណីនេះផងដែរ ពលរដ្ឋនៅក្បែរ ចំណុចនោះបានលួចខ្សិបប្រាប់ថា ឈើនៅខាងក្រោយ បន្ទាយ«គ៣» ឈើអារឡាំង៤ជ្រុង រាប់សិបកំណាត់នេះ ជាឈើរបស់ឈ្មោះ ចាប កុសល់ ប្រធាន«គ៣» និងឈ្មោះ លី សាធិ អនុប្រធាន«គ៣» ចំណុះឲ្យវរៈសេនាតូច អន្តរាគមន៍ លេខ១ ខេត្តមណ្ឌលគិរី ក្រោមការគ្រប់គ្រង របស់លោក មេបញ្ញាការវរៈវ័យក្មេង ឃឹន បញ្ញា ហើយក៍អាចពាក់ព័ន្ធ ក្នុងរឿងនេះផងដែល។

ពលរដ្ឋទាំងនោះ បាននាំគ្នា លើកឡើងថា ពួកគាត់ មិន មានលទ្ធភាពឯណា ទៅកាប់ នឹងដឹកជញ្ជួនឈើ យកមកទុក កណ្តាលវាល បែបនេះនោះទេ ទាល់តែកងកម្លាំង នៅទីនោះ ទើបមានលទ្ធភាព។ ចំណែក លោក ហាន សុខន ប្រធានដែនជម្រក បើចេះបង្ក្រាបៗយូហេីយ តែមិនហ៊ាន ព្រោះខ្លាចអំណាច លោក ចាប កុសល់ ដែលជាមេឈ្មួញ ហេីយមានអំណាច ជាយោធា នឹងមានប្រដាប់អាវុទ្ធ ពេញដៃថែមទៀតផងនោះ។

គួរំលិកផងដែលថា ពាក់ព័ន្ធបទល្មើស កាប់បំផ្លាញ ព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ខាងលើនេះ លោក ឃឹន បញ្ញា មេបញ្ញជាការវរៈសេនាតូច អន្តរាគមន៍លេខ១ ធ្លាប់បានអះអាង ប្រាប់អ្នកកាសែតថា ឈោះ ចាប កុសល់ នឹងឈ្មោះ លី សាធិ មិនមានពាក់ព័ន្ធ បទល្មើសព្រៃឈើទេ ហើយក៍មិនឲ្យកើតមានបទល្មើស នៅទីនេះផងដែល។ ក៍ប៉ុន្តែ ការអួតអាង របស់លោក ឃឹន បញ្ញា មិនទាន់បាន ប៉ុន្មានផង ស្រាបតែបែកធ្លាយ ឈើរាប់សិបកំណាត់ នៅក្រោយបន្ទាយ« គ៣» ចាំមើល ថាតើលោក ឃឹន បញ្ញា បកស្រាយបែបណាទៀត ចំពោះករណីបទល្មើសនេះ។

ពាក់ព័ន្ធករណីបទល្មើស នឹងការលើកឡើងខាងលើ អង្គភាព CSN ពុំទាន់មានការបំភ្លឺ ពីលោក ចាប កុសល់ នឹងលោក លី សាធិ ហើយជាពិសេសនោះ គឹលោក ឃឹន បញ្ញា មេបញ្ជាការវរៈសេនាតូច អន្តរាគមន៍លេខ១ នៅឡើយទេ ថ្ងៃនេះ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ ជាក់លាក់ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថាមិនត្រឹមត្រូវ អង្គភាពយើង ទទួលនូវការរិះគន់ ពីសំណាក់អស់លោក រាល់ម៉ោងធ្វើការ អាចទំនាក់ទំនងមកកាន់ការិយាល័យ តាមរយៈទូរស័ព្ទលេខ 097 777 6000 ៕ ដោយអ្នកប្រមាញ់

 

1490059562990

សូមជួយស៊ែរព័ត៌មាននេះផង: