លោកអភិបាលស្រុកត្រាំងកក់ នឹង លោកអធិកាគួរមើលល្បែងកន្ទុយលេខ នៅផ្សារអង្គកាសោមផង

 

តាកែវ~សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅខេត្តតាកែវបានឲ្យដឹងថា សព្វថ្ងៃនេះករណីល្បែងស៊ីសងកន្ទុយលេខខុសច្បាប់លេងយ៉ាងគគ្រឹកគគ្តេង នឹងយ៉ាងអនាធិបតេយ្យ ពេញបន្ទុកនៅផ្សារអង្គការសោម នៅជាប់នឹងល្បងសាលាស្រុកត្រាំកក់តែម្ដង មឹនដែលឃើញសមត្ថកិច្ចបង្ក្រាប។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើសមត្ថកិច្ចថា ប្រហែលដោយសាតែសមត្ថកិច្ចទាំងនោះបានទទួលសំណែន ពីមេឆ្នោតធំៗនៅក្នុងស្រុកឬខេត្តតាកែវនេះហើយមើលទៅ បានជាអស់លោកសមត្ថកិច្ចមើលមឹនឃើញ ឬក៍មេឆ្នោធំៗទាំងនេះជាបក្ខពួក ឬមួយបងប្អូនរបស់ពួកគាត់ បានជាមេឆ្នោតទាំងនេះបើកកត់កន្ទុយលេខជាល្បែងស៊ីសងបានយ៉ាងប្រងើយ ដោយមឹនគិតភ័យខ្លាចសមត្ថកិច្ច ទួសបីដឹងថានេះជាល្បែងខុសខ្បាម់ ជាបទល្មើសដែររាជរដ្ឋាភិបាលហាមឃាត់ យ៉ាងណាក៍ដោយក៍ពួកគេមឹនខ្លាច ព្រោះពួកគេបានដុតធូកនឹងរៀបសំណែរួចអស់ហើយ។

សេចក្ដីរាយការណ៍ដ៍ដែលបានបន្តឲ្យដឹងទៀតថា មេកន្ទុយលេខធំដុះស្លែនៅផ្សារអង្គកាសោម ដែលគេស្គាល់ឈ្មោះ ម៉ែ អ៊ាប ( ហៅយាយ យ៉ន ) អាងកូនជាប៊ូលិសកាងដែលគេស្គាល់ឈ្មោះថា លោក ពៅ សុផល ( ហៅ សុខ ) ជាប៉ូលិសប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំលាយបូរ ស្រុកត្រាំងកក់ ខេត្តតាកែវ ទើបគ្មាននណាហ៊ានប៉ះពាល់ សូម្បីតែលោក យ៉ង់ វាន់ធី អធិការស្រុកត្រាំងកក់ ក៍មឹនហ៊ានប៉ះពាល់មុខរបរខុសច្បាប់របស់លោកពៅ សុផល ( ហៅសុខ ) នេះដែរ។

ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់សង្កេតឃើញនៅបណ្ដាលខេត្តក្រុងផ្សេងៗ សមត្ថកិច្ចតែងតែចុះបង្ក្រាបបទល្មើសទូទៅ ជាពិសេសគឺល្បែងស៊ីសងដូចជាកន្ទុយលេខនេះជាដើម សមត្ថកិច្ចអនុវត្ថតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាល ដាក់អោយស្ទើទ្ាំងស្រុង ចម្លែកតែខេត្តតាកែវហាក់បីដូចជាធ្វើមឹនដឹងមឹនឮ ចំពោះបទល្មើសដែលកើតឡើងនេះទាល់តែសោះ ឬមួយជាឆ្នាំងបាយរបស់សមត្ថកិច្ច ភាពធូរលុងបើបនេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ នឹងភ័យខ្លាចយ៉ាងខ្លាំងចំពោះភូមិឃុំគ្មានសុវត្ថិភាព កើតឡើងដូចជា អំពើហឹង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ នឹងអំពើជាច្រើនទៀត។

ប្រជាពលរដ្ឋខេត្តតាកែវទាំងមូល សូមណំពរលោកអភិបាលនៃគណ:អភិបាលជួយពិនិត្យមើលភាពអសកម្មរបស់អាជ្ញាធរនឹងសមត្ថកិច្ចតាមបណ្ដាលស្រុកក្នុងខេត្តតាកែវ ដែកំពុងតែសប្បាយឃុបឃឹតបើកឲ្យមានបទល្មើសល្បែងស៊ីសងកន្ទុយលេខយ៉ាងគគ្រឹកគគ្រេង នេះជាទង្វើមួយផ្ទុយពីបទបញ្ជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានរិតបន្តឹងជាដាច់ខាតមឹនឲ្យកើតមានបទល្មើស៕

image

ដោយលោក ទៀង រចនា

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author