ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តរតនគិរី ៖ នណាក៍គេស្គាល់ដែលថា ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុន មួយដ៍ធំ ល្បីខាងប្រមូលទិញឈើ នៅស្រុកខ្មែរ ធ្វើជំនួញទៅប្រទេសក្រៅ ក្រោយពីមាន ភាព ស្ងប់ស្ងាត់មួយរយៈ បច្ចុប្បន្ន ត្រូវបានប្រភព ពីមន្ត្រីរាជការ និងសមត្ថកិច្ចតូចតាច ក្នុងខេត្តរតនគិរី បានបង្ហើបឲ្យដឹងថា លោក សាល ដែលជាមេការ នឹងជាមនុស្សស្និទ្ធ លោក ឧកញ៉ា ទ្រី ភាព នៅតែបន្ត ប្រមូលទិញឈើ ដឹកទៅស្តុកទុក ក្នុងឃ្លាំងមួយកន្លែង ក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ាន ប៉ះពាល់ឡើយ។
ប្រភពបានបន្តថា បើតាមការអួងអាង ពីសំណាក់ មេឈ្មួញឈើ ដែលជាកូនដៃ ក្នុងការដើរប្រមូលទិញឈើ ឲ្យលោក សាល តាមបណ្ដាលស្រុកនានា ក្នុងខេត្តរតនគិរី បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច និងសមត្ថកិច្ចផ្សេងទៀតសុទ្ធតែ មានទំនាក់ទំនងល្អ ជាមួយលោក សាល ច្រើនឆ្នាំ មកហើយ ដោយទទួលបាន ផលប្រយោជន៍ជាប្រចាំ។ ហេតុនេះហើយ ទើបលោក សាល អាចរៀបចំជាក្រុម ឲ្យដើរប្រមូលទិញឈើ ពីបណ្តាលស្រុកនានា ក្នុងខេត្តរតនគិរី ហើយដឹកជញ្ជូន យកទៅរក្សាទុក ក្បែរ ច្រកអូរយ៉ាដាវ យ៉ាងរលូន គ្មានឧបសគ្ក អ្វីទាំងអស់។
សមត្ថកិច្ចនគរបាល ក្នុងខេត្តរតនគិរី មួយចំនួន បានបន្តឲ្យដឹងទៀតថា លោក សាល គឺជាមេការ ទទួលបន្ទុក ខាងរកស៊ីឈើ របស់ ឧកញ៉ា ទ្រី ភាព នៅក្នុងខេត្តរតនគិរី ច្រើនឆ្នាំមកហើយ គ្មាននរណាហ៊ានប៉ះពាល់ទេ។ លោក សាល គឺជាមេការធំជាងគេ ក្នុងខេត្តរតនគិរី ហើយមានទំ នុកចិត្តខ្លាំងពី ឧកញ៉ា ទ្រី ភាព ផងដែរ ជាងនេះទៅទៀត ជំនួញឈើរបស់ក្រុមហ៊ុន ទ្រី ភាព ក្នុងខេត្តរតនគិរី នាពេលកន្លងមកស្ថិតក្នុងកណ្តាប់ដៃ លោក សាល ទាំងស្រុង។
ពាក់ព័ន្ធក្នុងការ បន្តប្រមូលទិញឈើ ខាងលើ ក៍មានមានការលើកឡើង ពីមតិមហាជនផងដែលថា កន្លងមក ឧកញ៉ា ទ្រី ភាព ធ្លាប់បានអះអាង ពីរឿងឈប់កាប់ឈើ នឹងឈប់ធ្វើជំនួញឈើ ទៀតហើយ ក៏ប៉ុន្តែ ជាក់ស្តែង គេនៅតែឃើញ មេការ ឧកញ៉ា ទ្រី ភាព មួយចំនួន នៅតែប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ដោយពួកគេអួតអាងថា ពួកគេប្រមូលទិញ ដាក់ឃ្លាំង ទ្រី ភាព ហើយដឹកចេញទៅស្រុកយួន ដោយគ្មានញញើតអ្វីទាំងអស់។
មតិមហាជន បានលើកឡើងថា ដោយសារតែលោក សាល បន្តប្រមូលទិញឈើ ក្នុងខេត្តរតនគិរី បែបនេះហើយ ទើបបទល្មើស កាប់ឈើ ក្នុងព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ ព្រៃដែនជម្រកសត្វ និងឧទ្យានជាតិវីរៈជ័យ នៅតែបន្តកើតមាន យ៉ាងមហន្តរាយ។ ជាមួយគ្នានេះ លោក ថង សាវុន ចៅហ្វាយខេត្ត រតនគិរី នឹងលោក កែប កត់ នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តរតនគិរី និង ប្រធានមន្ទីរ បរិស្ថានខេត្ត គេដាក់ការថា៖ សង្ស័យថា បានទទួលប្រយោជន៍ ពីលោក សាល មេការក្រុមហ៊ុន ទ្រី ភាព យ៉ាងក្រាស់ក្រែលហើយ បានជាបណ្តោយ ឲ្យបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់កើតឡើង យ៉ាងអនាធិបតេយ្យ។
ពាក់ព័ន្ធការលើកឡើង ពីសមត្ថកិច្ច នឹងមហាជនខាងលើ អង្គភាព CSN មិនអាចស្វែងការបកស្រាយបំភ្លឺ ពីលោក សាល បានទេថ្ងៃនេះ ដោយគ្មានលេខទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ ជាក់លាក់ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អង្គភាពយើង ទទួលនូវការរិះគន់ ពីសំណាក់អស់លោក រាល់ម៉ោងធ្វើការ អាចទំនាក់ទំនងមកកាន់ការិយាល័យ តាមរយៈទូរស័ព្ទលេខ 097 777 6000 ៕ ដោយអ្នកប្រមាញ់