ពលរដ្ឋរិះគន់លោក ថៃ លី ប្រធានពេទ្យសត្វ ខេត្តតាកែវ បើកដៃឲ្យឈ្មួញយួននាំជ្រូកចូល រាប់សិបក្បាលក្នុង១ថ្ងៃៗ គ្មានការត្រួតពិនិត្យ កើបប្រមូលលុយដាក់តែហោប៉ៅ

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តតាកែវ ៖ មន្រ្តីរាជការ នឹងប្រជាពលរដ្ឋ ខេត្តតាកែវ បានលើកឡើងថា មកទល់ពេលនេះ គេមិនទាន់ដឹងទេថា លោក ថៃ លី ប្រធានពេទ្យសត្វ ខេត្តតាកែវ ត្រូវប៉ាន់ បានប៉ុន្មានពាន់ ប៉ុន្មានម៉ឺនដុល្លារទេ ក្នុង១ខែៗ ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំជ្រូកពីយួនមកខ្មែរ រាប់រយក្បាល ក្នុង១ថ្ងៃៗ ដោយមិនមានការត្រួតពិនិត្យ ទៅលើសុខភាព សត្វជ្រូកទាំងនោះ។

ប្រភពពីថៅកែជ្រូកខ្មែរម្នាក់ រកស៊ីទិញលក់ជ្រូក ក្នុងស្រុក បានឲ្យដឹងថា សព្វថ្ងៃពួកគាត់រកស៊ី ចំណេញតិចណាស់ ដោយជ្រូកយួន បានសម្រុកចូល រាប់សិបក្បាលក្នុង១ថ្ងៃៗ ដោយមានការបើកដៃ ពីលោក ថៃ លី ប្រធានពេទ្យសត្វ អនុញ្ញាត ឲ្យឈ្មួញយួននាំជ្រូកចូល ហើយគេបោះទីផ្សារ តម្លៃទាបជាងជ្រូកខ្មែរយើង។

ប្រភពដដែលបានបន្តថា រកស៊ីសព្វថ្ងៃ ដូចរកស៊ីគ្រាន់តែចិញ្ចឹម ពួកមន្ត្រីជំនាញទាំងនោះ បង់គ្រប់បែបយ៉ាងទាំងអស់ ឲ្យទៅមន្ត្រីពេទ្យសត្វម្នាក់ ឈ្មោះ ម៉ុង ក្រោមការគ្រប់គ្រង លោក ថៃ លី ជាអ្នកដើរប្រមូលសេដ្ឋកិច្ច ក្រៅផ្លូវការ ក្នុងខេត្តតាកែវ។ ទង្វើបែបនេះ មិនដឹងថា លោក ថៃ លី មិនបានដឹង ឬដឹងតែធ្វើមិនដឹង ងាយ
ស្រួល ឲ្យមន្ត្រីទាំងនោះ ប្រព្រឹត្តអំពើពុករលួយ កើបប្រមូលលុយ ដាក់ហោប៉ៅ ចែកបក្ខពួកខ្លួន នឹងសម្រាប់ទប់តំណែង ជាប្រធានពេទ្យសត្វ នាពេលបច្ចុប្បន្ននេះ។

ប្រជាពលរដ្ឋ រស់នៅខេត្តតាកែវ បានឲ្យដឹងថា សព្វថ្ងៃគេសង្កេតឃញ មានសត្វមាន់ ទា ជ្រូក និងពងមាន់ ពងទា ជាដើម ត្រូវបានឈ្មួញខ្មែរ និងយួន ដឹកចូលប្រទេសកម្ពុជា ទាំងយប់ទាំងថ្ងៃ ដែលផលិតផលទាំងនោះ គេពុំដែលឃើញ លោក ថៃ លី ចាត់មន្ត្រីឲ្យត្រួតពិនិត្យគុណភាព តាមលក្ខណៈបច្ចេកទេសនោះទេ ឲ្យតែឈ្មួញឲ្យលុយ ទំនិញទាំងនោះ ល្អទាំងអស់។ ទាំងនេះហើយ ជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋ មានការព្រួយបារម្ភ ពីផលប៉ះពាល់សុខភាព ព្រោះផលិតផលទាំងនោះ អាចមានបញ្ហាដូចជា ជាតិគីមី និងផ្ទុកជំងឺដង្កាត់ផ្សេងៗជាដើម។

ដោយមានការឃុបឃិត បើកដៃពីជំនាញមន្ត្រីពេទ្យសត្វ នឹងពុករលួយ ជាប្រព័ន្ធបែបនេះ សព្វថ្ងៃនេះ ផលិតកសិកម្ម ជាច្រើន បាននាំចូលប្រទេសកម្ពុជា ដោយគ្មានការត្រួតពិនិត្យ បានត្រឹមត្រូវ និងកំណត់ចំនួន ឲ្យបានច្បាស់លាស់ ដែលបញ្ហានេះ បានធ្វើឲ្យ មានផលប៉ះពាល់យ៉ាងខ្លាំង ដល់ការអភិវឌ្ឍវិ ស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ អាជ្ញាធរយួន បានព្រមាន នៅក្នុងប្រទេសរបស់ខ្លួន ពីករណីសាច់ជ្រូក មានជំងឺ និងផ្ទុកជាតិពុល ហេតុនេះហើយ ដែលនាំឲ្យមានការព្រួយបារម្ភថា ខ្លាចផលិតផល កសិកម្មទាំងនោះ អាចហូរចូលប្រទេសកម្ពុជា តាមរយៈពុករលួយនេះ។

ជំវិញរឿងនេះផងដែល លោក ថៃ លី ប្រធានពេទសត្វ ខេរត្តតាកែវ អង្គភាព CSN មិនអាចសុំការពន្យល់ បានទេថ្ងៃនេះ ដោយទូរស័ព្ទ ទៅ២-៣ដង ជាប់រវល់រហូត អង្គភាពយើង រង់ចាំ ការពន្យល់នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ ជាក់លាក់ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អង្គភាពយើង ទទួលនូវការរិះគន់ ពីសំណាក់អស់លោក រាល់ម៉ោងធ្វើការ អាចទំនាក់ទំនងមកកាន់ការិយាល័យ តាមរយៈទូរស័ព្ទលេខ 097 777 6000 ៕ ដោយអ្នកប្រមាញ់

 

1490233272626 IMG_20170306_153056

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author