បែកធ្លាយរឿងពុករលួយ ប្រធានការិយាល័យគយនឹងរដ្ឋាករ ច្រកប៉ាក់ខ្លង ក្រោយពីសាខាគយ ចាប់ទូកដឹកទំនិញគេចពន្ធ ពីថៃ១គ្រឿង

ចេញផ្សាយដោយ ៖ អង្គភាព CSN

កោះកុង ៖ អ្វីៗត្រូវបានបែកធ្លាយ ក្រោយពីសមត្ថកិច្ចសាខាគយនិងរដ្ឋាករ ខេត្តកោះកុង បានធ្វើការឃាត់ទូកដឹកទំនិញគេចពន្ធ ចេញពីប្រទេសថៃ មកកាន់ទីរួមខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ នៅចំនុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង។

នៅក្នុងហេតុការណ៍ ដែលសមត្ថកិច្ចសាខាគយនឹងរដ្ឋាករ ធ្វើការបង្ក្រាប ក៍ត្រូវបានឈ្មួញម្នាក់ បានទម្លាយ រឿងអាស្រូវ ឲ្យសារព័ត៌មានដឹងថា ពួកគាត់បានរកស៊ីដឹកទំនិញពីថៃ មកទីរួមខេត្តកោះកុងនេះយូហើយ មិនដែលមានបញ្ហាទេ ព្រោះពួកគេបង់លុយឲ្យទៅ មន្ត្រីការិយាល័យគយនិងរដ្ឋាករ ប៉ាក់ខ្លង ទើបតែពេលនេះ មិនដឹងជាយ៉ាងម៉េច ព្រោះពេលបង់លុយ គេថាធានា ធ្វើរកអ្វីធ្វើទៅ ឲ្យតែបង់លុយបាយទឹកមកវារួចហើយ។

តាមសម្ដីម្ចាស់ទូក ដែលសមត្ថកិច្ចបានចាប់ កាលពីល្ងាចថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ កន្លងទៅនេះ បានប្រាប់ឲ្យអង្គភាព CSN យើងដឹងថា រូបគាត់បានធ្វើការរកស៊ី ដឹកទំនិញគេចពន្ធនេះ អស់រយះពេល ជាង១ឆ្នាំមកហើយ គាត់ក៍ដឹងដែលថា នេះជាអំពើខុសច្បាប់ តែឃើញគេធ្វើរកគ្រប់គ្នា ដោយគ្រាន់តែបង់លុយ ឲ្យឈ្មោះ ប្រាក់ ជីវ័ន ជាប្រធានការិយាល័យគយនិងរដ្ឋាករ ប៉ាក់ខ្លង គឹអាចចរាចរណ៍បានហើយ។

ប្រភពខាងលើ បានបន្តឲ្យដឹងថា ក្នុងការរកស៊ីដឹកទំនិញ ពីប្រទេសថៃ ដោយឆ្លងកាត់ច្រក ប៉ាក់ខ្លង ចូលមក ទីរួមខេត្ត កោះកុងនេះ ត្រូវតែចូលទៅសុំការយោគ
យល់ ពីលោក ប្រាក់ ជីវ័ន ប្រធានការិយាល័យគយនឹងរដ្ឋាករ មិនអាចខកខានបាន ទោះមាការបង់ប្រាក់ ឲ្យទៅលោក ប្រាក់ ជីវ័ន ប្រធានការិយាល័យគយនឹងរដា្ឋករ ក្នុង១ខែ ចំនួន២០ម៉ឺនរៀល ( ម្ភីម៉ឺនរៀល ) សម្រាប់រដូវវស្សា មិនសូវមានទំនិញដឹក នឹងរដូវប្រាំង សំបូរទំនិញដឹក ត្រូវបង់រហូត ទៅដល់៤០ម៉ឺនរៀល ( សែសិបម៉ឺនរៀល )ក្នុង១ខែក៍ដោយ ។

ប្រភពដដែលបានបន្តថា កន្លងមក ការរកស៊ីរបស់លោក មិនដែលមានបញ្ហានោះទេ ស្រាប់តែម្តងនេះមិនដឹងថា មកពីមូលហេតុអ្វី បានជាសមត្ថកិច្ចសាខាគយនិងរដ្ឋាករ ខេត្តកោះកុង ចាប់ទូករបស់គាត់បែបនេះសោះ ព្រោះថា កន្លងមកសាខាគយ និងរដ្ឋាករខេត្តកោះកុង ធ្លាប់បានហៅគាត់ ទៅសាកសួរដែរ តែពេលដែលរូបគាត់ ប្រាប់ថា បានបង់លុយជូនលោក ប្រាក់ ជីវន្ត ក៍ឈប់សួរនាំតែម្ដង សង្ស័យលុយដែលពួកគាត់បង់នោះ លោក ប្រាក់ ជីវ័ន ស៊ីដាច់តែឯង មិនមានចែកដល់ សាខាគយនឹងរដ្ឋាករ ខេត្តកោះកុង ទើបគាត់មានរឿងបែបនេះ។

ប្រភពបន្តថា កន្លងមកនេះ គាត់ធ្លាប់បានទទួច ចង់ជួប ជាមួយនិងលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកោះកុងដែរ ព្រោះគិតថាគាត់ រកស៊ីកំប៉ិក
កំប៉ុក បន្តិចបន្ទួច មិនមែនទ្រង់ទ្រាយធំដូចជា ក្រុមហ៊ុន «ម៉ែ អាម៉េង» ក្រុមហ៊ុន «ផេង រស្មីរតនៈ» ក្រុមហ៊ុន «យាយ ង៉ែត» ដែលមានដឹកជញ្ជូនទំនិញ បែបលក្ខណៈ ទ្រង់ទ្រាយធំនោះទេ តែត្រូវបានលោក ប្រាក់ ជីវ័ន ថាមិនបាច់ចាំជួប លោក សំ កុសល នោះទេ គ្នាខ្ញុំ ខ្ញុំចេះដោះស្រាយហើយ ។

ប្រភពខាងលើបន្តថា ក្រុមហ៊ុនធំៗ ដែលរកស៊ីដឹកទំនិញគេចពន្ធ ពីប្រទេសថៃដូចគ្នានេះ សុទ្ធសឹងតែបានផ្តល់លាភសក្ការៈ ជូនដល់ក្រុមមន្ត្រីគយ និងជំនាញដូចគ្នា ដើម្បីជាថ្នូរ ក្នុងការមិនត្រួតពិនិត្យទំនិញ មិនមែនក្រុមហ៊ុនទាំងនេះ ដឹកទំនិញមានពន្ធ មកកាន់ទីរួមខេត្តកោះកុងនោះទេ ហើយរឿងនេះ សមត្ថកិច្ចគយនិងពលរដ្ឋ ក្នុងខេត្តកោះកុង សុទ្ធតែបានដឹងយ៉ាងច្បាស់ គ្រប់ៗគ្នា។

ជុំវិញការចាប់ទូក ដឹកទំនិញគេចពន្ធខាងលើ នឹងមានការចោទប្រកាន់ថា មានការបង់ប្រាក់ ជាថ្នូរចាប់បង្ក្រាបនោះ លោក ប្រាក់ ជីវន ប្រធានការិយាល័យគយនិងរដ្ឋាករ ប៉ាក់ខ្លង បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា នេះគ្រាន់តែជាការដោះស្រាយ ថ្លៃបាយទឹក ឲ្យកូនចៅ នៅច្រករបស់លោក ជារឿងរបស់លោក ចំណែក ឯរឿង ដែលសាខាគយនឹងរដ្ឋាករចាប់នោះ ជារឿង របស់សាខា មិនមានពាក់ព័ន្ធ និងលោកនោះទេ ព្រោះមិនមែនលោកជាអ្នកចាប់ផង។

លោក ប្រាក់ ជីវ័ន បានបន្តថា លោកបានធ្វើគយ នៅប៉ាក់ខ្លងនេះ អស់រយះពេល៥.៦ឆ្នាំ មកហើយ បើអ្នកឯង ចង់ដោះស្រាយថ្លៃបាយទឹក ក៍ដោះស្រាយចុះ ហើយក៍អត់មានចាប់អ្នកឯងដែរ អ្នកឯង ចង់ធ្វើអីក៏ធ្វើចុះ ព្រោះលោក ខុសពីគយដទៃទៀត ហើយការដែលថា បង់លុយចំនួន៤០ម៉ឺន ជាថ្នូរក្នុងការមិនចាប់ទំនិញនោះ ជាការនិយាយផ្តេសផ្តាសនោះទេ លោកគ្រាន់តែប្រាប់ថា ផ្លូវនេះ ជាផ្លូវរកស៊ីរបស់អ្នកឯង អ្នកឯងធ្វើអ្វីអ្នកឯង ជាអ្នកទទួលខុសត្រូវ ដោយខ្លួនឯង កុំមកដាក់
បន្ទុក លើរូបលោក អ្នកណាអ្នករកស៊ី ត្រូវទទួលខុសត្រូវដោយខ្លួនឯង ។

គួររំលឹកថា ទូកដឹកទំទិញគេចពន្ធ ១គ្រឿង ពីថៃ ចូលមកទីរួមខេត្តកោះកុង ហើយត្រូវបានសាខាគយនឹងរដ្ឋាករ ខេត្តកោះកុង ចាប់នេះ កាលពីថ្ងៃទី១៧ ខែមិនា រហូតមកទល់ថ្ងៃនេះ មានរយះពេល ជិត១អាទិត្យហើយ តែសមត្ថកិច្ចសាខាគយនិងរដ្ឋាករ ខេត្តកោះកុង នៅតែព្យាយាមលាក់បាំង មិនបង្ហាញនូវតួរលេខ និងមុខទំ
និញ អោយសារធារណៈជន បានដឹង នៅឡើយនោះទេ ហាក់ដូចជា មានការលាក់លៀម យ៉ាងខ្លាំង ព្រោះមានប្រភពខ្សឹបថា ទូកខាងលើ ជាទូក ដែលមានសមត្ថកិច្ចគយគ្នាឯង ជាអ្នកកាង នៅពីក្រោយខ្នង ។តែទោះជាយ៉ាងណា ក៍មានមន្ត្រីមួយចំនួនតូច បានលួចបង្ហើបថាទំនិញទាំងនោះ ភាគច្រើន ជាគ្រឿងអេឡិចត្រូនិច ។/ដោយអ្នកប្រមាញ់ 097 777 6000

IMG_20170323_124834

IMG_20170323_124747

IMG_20170323_124807

IMG_20170323_124725

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author