លោក កៃ សាវិន មន្ត្រីរដ្ឋបាលសាលាក្រុងបានលុង រងការរិះគន់ពីមហាជន ក្នុងការទទួលលុយចំនួន៣៥០០ដុល្លារ ថ្នូរនឹងដោះលែងរថយន្តសាំងយ៉ុង ដឹកឈើ២គ្រឿង

ខេត្តរតនគិរី ៖ មកទល់ពេលនេះ មានរយៈពេល ៣ថ្ងៃហើយ មន្ត្រីរាជការតូចតាច នឹងប្រជាពលរដ្ឋ រស់នៅក្រុងបានលុង នៅតែនាំគ្នាលើកឡើង នៅតាមតុការហ្វេ ពីរឿងពុករលួយ របស់មន្ត្រីសាលាក្រុង ចាប់រថយន្តដឹកឈើប្រណិតពីរគ្រឿង ហើយដោះប្រលែងវិញ ថ្នូរទៅនឹងលុយ ចំនួន៣០០០ដុល្លារ នឹងកោសរូសក្រៅចំនួន៥០០ដុល្លារ សរុប៣៥០០០ដុល្លារ ក្រោយពីចរចាត្រូវគ្នា។

តាមប្រភពពីមន្ត្រីរាជការ នឹងប្រជាពលរដ្ឋទាំងនោះ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១នឹង៩នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ រហូតដល់ម៉ោង ២ជាង រសៀលថ្ងៃដដែល ទើបក្រុមឈ្មួញ បាននិយាយត្រូវថ្លៃគ្នា រួចដោះលែងរថយន្តសាំងយ៉ុង ចំនួន២គ្រឿងខាងលើ ដែលផ្ទុកឈើប្រណីត ពេញរថយន្ត បម្រុងឆ្ពោះទៅវៀតណាម។

ប្រភពបានបញ្ជាក់ថា ក្នុងសកម្មភាពជាក់ស្តែង គេបានឃើញ រថយន្តរបស់លោក កៃ សាវិន ជាមន្ត្រីទទួលបន្ទុករដ្ឋបាល សាលាក្រុង បានដាក់រថយន្តរបស់ខ្លួនកាងមុខទ្វារ ចេញចូលឃ្លាំងឈើ ជាកន្លែងរថយន្ត ដឹងយកមក ស្តុកទុក នៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។

បើតាមប្រភពព័ត៌មាន ពីបុរស២នាក់ បើកបររថយន្តទាំង២ ខាងលើ បានឱ្យដឹងថា នៅថ្ងៃកើតហេតុនោះក្រុមពូកគេ មានរថយន្តចំនួន៤គ្រឿង ម៉ាកសាំងយ៉ុង បានស៊ីឈ្នួលដឹកឈើប្រណីត ចេញពីខេត្តស្ទឹងត្រែង ឲ្យឈ្មោះ ស្រី ជីង ជាជនជាតិវៀតណាម ដូចសព្វមួយ
ដង នៅក្នុងខណៈនោះ ដែរពេល រថយន្តម៉ាកសាំយ៉ុងទាំងពីរ មកដល់ក្រុងបានលុង ស្រាប់តែលិចចេញរថយន្តម៉ាកបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AK-0018 ពណ៌ស របស់លោក កៃ សាវិន បានដេញតាមពីក្រោយជាប់តែម្តង ហើយពួកគេ ក៍បានបើករត់ចូលកន្លែងឃ្លាំងស្តុកឈើ ដែលមានទីតាំងខាងលើ ស្រាប់តែឃើញ លោក កៃ សាវិន យកឡានរបស់ខ្លួនដាក់បិទច្រក ហើយស្រែកហៅ ឲ្យក្រុមឈ្មួញឈើ ចេញមកជួប រួចធ្វើការចរចាគ្នា អស់រយៈពេលប្រហែល២ម៉ោង ទើបត្រូវរ៉ូវគ្នា គឺលោក កៃ សាវិន តម្រូវឲ្យបង់សេវា ចំនួន៣.០០០ដុល្លារ និងសុំក្រៅ ចំនួន៥០០ដុល្លារថែមទៀត សរុប៣.៥០០ដុល្លារ។

អ្នកបើកបររថយន្តទាំង២ បានបន្តទៀតថា រថយន្តចំនួន៤គ្រឿង ម៉ាកសាំងយ៉ុងនោះ មន្ត្រីសាលាក្រុងខាងលើ ចាប់បានតែ២គ្រឿងនោះទេ ដោយពីរគ្រឿងទៀតរត់គេចបាត់។

ដោយឡែកម្ចាស់ដីឡូត៍ បានឱ្យដឹងថា ដោយមានបញ្ជាពីម្ចាស់ឈើ ឲ្យខលទូរស័ព្ទហៅលោក កៃ សាវិន មកនិយាយគ្នាខាងក្រៅ ដើម្បីកំណត់ឲ្យម្ចាស់ឈើ ដែលមានឈ្មោះ ខាងលើ ប្រគល់ថវិកាជូនលោក កៃ សាវិន ចាប់ពីម៉ោង ២រសៀល តែមកដល់ម៉ោង ៣រសៀល ថ្ងៃដដែលនេះ ឈ្មោះស្រី ជីង ជាម្ចាស់ឈើ អត់បានប្រគល់លុយ មកឲ្យគាត់ជាម្ចាស់ដីឡូត៍ ដើម្បីយកមកឲ្យឈ្មោះ កៃ សាវិន នោះឡើយ ធ្វើឲ្យម្ចាស់ដីឡូត៍មានការព្រួយបារម្ភ ក្នុងខណៈនោះ គឺឈើប្រណីត ក្នុងដីឡូត៍របស់គាត់ និងរថយន្តសាំយ៉ុង បានទម្លាក់ឈើចេញអស់ បើករថយន្តគេចបាត់។

ពាក់ព័ន្ធការលើកឡើង ពីមន្ត្រីរាជការ នឹងប្រជាពលរដ្ឋខាងលើ លោក កៃ សាវិន ដែលជាមន្ត្រីសាលាក្រុង បានលុង ដែលទទួលបន្ទុកផ្នែករដ្ឋបាល បានឲ្យភ្នាក់ងារ CSN ដឹងថា គាត់អត់បានទទួលលុយ ពីក្រុមឈ្មួញដូចការចោទប្រកាន់នោះទេ ដោយមូលហេតុ ម្ចាស់ឈើ និងម្ចាស់ដីឡូត៍ ជាអ្នកស្គាល់គ្នា។

មតិមហាជនជាច្រើន បានលើកឡើងថា ការបកស្រាយរបស់មន្ត្រីសាលាក្រុងរូបនេះ គ្រាន់តែជាការបកស្រាយ ចង់យកខ្លួនល្អតែប៉ុណ្ណោះ ការពិខ្លួនប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក ល្បីពេញក្រុងបានលុង សូម្បីតែក្មេងអាយុ១០ឆ្នាំ ក៍ដឹងរឿងនេះដែល ហេតុនេះ សុំលោក ថង សាវុន អភិបាលខេត្តរតនគិរី នឹងលោកអភិបាលកហរុងបានលុង ជាពិសេស ឯកឧត្តម ឱម យិនទៀង ប្រធានប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រី ចុះដាក់ការសើបអង្កេត ទៅលើមន្ត្រីរដ្ឋបាល សាលាក្រុងបានលុង ជាបន្ទាន់ផង កំទុកបណ្ដោយ ឲ្យមន្ត្រីរូបនេះ កន្ទេលធំបន្លំដេកតទៅទៀត ធ្វើឲ្យខូចសង្គម នឹងធ្វើឲ្យខាតបង់ចំណូរដ្ឋយ៉ាងខ្លាំង។

ពាក់ព័ន្ធករណីខាងលើ លោក ងិន ណែលអភិបាលក្រុងបានលុង អង្គភាព CSN មិនអាចសុំកាបំភ្លឺបានទេ ជុំវិញការចោទប្រកាន់ខាងលើនេះ អង្គភាពយើងរង់ចាំបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អង្គភាពយើង ទទួលនូវការរិះគន់ ពីសំណាក់អស់លោក រាល់ម៉ោងធ្វើការ អាចទំនាក់ទំនងមកកាន់ការិយាល័យ តាមរយៈទូរស័ព្ទលេខ 097 777 6000 ៕ ដោយអ្នកប្រមាញ់

 

1490414384812 IMG_20170325_095619

សូមជួយស៊ែរព័ត៌មាននេះផង: