លោក យូ សុធារិទ្ធ ប្រធានស្នាក់ការ នគរបាលអន្តោប្រវេសន៍ ច្រកជាំសាងាំ ល្បីខាងប្រព្រឹត្តអំពើពុករលួយ ច្របាច់ករាស្ត្រ តាមរយៈធ្វើប័ណ្ណឆ្លងដែន

ចេញផ្សាយដោយ ៖ អង្គភាព CSN

ឧត្តមានជ័យ ៖ មានសេចក្ដីរាយការណ៍ ពីព្រុំដែន កម្ពុជា -ថៃ ខេត្តឧត្តមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននៅច្រកទ្វារអន្តរជាតិជាំស្រងាំ ឋិតនៅលើភ្នំដងរ៉ែក ស្រុកអន្លង់វែង ខេត្តឧត្តមាននជ័យ កំពុងកើតមានអំពើពុករលួយ យ៉ាងពេញបន្ទុក ដោយលោក យូ សុធារិទ្ធ ប្រធានស្នាក់ការនគបាល អន្តោប្រវេសន៍ ច្រកជាំស្រងាំ និងបក្ខពួកមួយចំនួន កំពុងច្របាច់ក ប្រជាពលរដ្ឋ តាមរយៈធ្វើប័ណ្ណឆ្លងដែន ដោយយកតម្លៃលើស ពីសៀវភៅបន្ទុក របស់ក្រសួងមហាផ្ទៃកំណត់ មិនខ្វល់ពីអ្នកជំងឺ ដែលត្រូវឆ្លងដែន ទៅព្យាបាលទេ សំខាន់ពួកគេ ធ្វើមិចឲ្យតែបានលុយ ដាក់ហោប៉ៅចែកគ្នា តែប៉ុណ្ណោះ។

ប្រភពដដែលបានបន្ថែមថា មន្រ្តីជំនាញនៅតាមព្រំដែន តែងតែប្រើប្រាស់សិទ្ធិអំណាច របស់ខ្លួនរកលុយ តាមគ្រប់មធ្យោបាយ ទាំងស្របច្បាប់ និងខុសច្បាប់ ដោយគ្មានខ្វល់ខ្វាយពីផលប្រយោជន៍ជាតិ និងទុក្ខលំបាក របស់ប្រជាពលរដ្ឋនោះឡើយ។

ប្រភពពីក្រុមប្រជាពលរដ្ឋ លោកពូវ័យចំណាស់ម្នាក់ឈ្មោះ សៀន សារ ក្នុងចំណោមប្រជាពលរដ្ឋជាង១០នាក់ទៀត មកពីស្រុកជាំក្សាន ខេត្តព្រះវិហារ បានឲ្យភ្នាក់ងារ CSN ដឹងថា ពួកគាត់បានធ្វើដំណើ ចូលទៅព្យាបាលជំងឺ នៅឯប្រទេសថៃ ហើយក៍បានទៅធ្វើបណ្ណ័ឆ្លងដែន នៅស្នាក់ការប៉ុស្ដិ៍នគបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិជាំសាងាំ ដោយមន្ដ្រីនគរបាល ក្រោមការគ្រប់គ្រង លោក យូរ សុធារិទ្ធ តម្រូវឲ្យពួកគាត់បង់ប្រាកម្នាក់់ ចំនួន ១២ម៉ឺនរៀល គ្រប់ៗគ្នា។

ការច្របាច់កប្រជាពលរដ្ឋ ពីសំណាក់មន្ត្រីនគរបាល អន្តោប្ររវេសន៍ ក្រោមការដឹកនាំ របស់លោក យូ សុធារិទ្ធ គិតតែកើបប្រមូលលុយ ដាក់ហោប៉ៅ ធ្វើឲ្យពលរដ្ឋដែលឆ្លងដែនចេញចូល នៅតាមច្រកទ្វារ អន្តរជាតិជាំស្រងាំ ជាពិសេស ពលរដ្ឋដែលទៅធ្វើការព្យាបាលជំង បានឺបានរិះគន់យ៉ាងខ្លាំង ទៅលើមន្ត្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិ ជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ថាកំពុងបង្កការលំបាកដល់ការរស់នៅ និងការប្រកបមុខរបរ របស់ពួកគាត់។

ប្រជាពលរដ្ឋ ម្នាក់រស់នៅស្រុកអន្លង់វែង ដោយសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ស្រដៀងគ្នា នឹងប្រជាពលរដ្ឋ មកពីស្រុកជាំក្សាន ខេត្តព្រះវិហារថា មន្ត្រីនគរបាលអន្តោប្រវេសន៍ តម្រូវឲ្យរូបគាត់បង់ប្រាក់ ១២ម៉ឺនរៀល នៅពេលដែលគាត់ នាំក្រុមគ្រួសារ ទៅព្យាបាលជំងឺនៅក្នុងទឹកដីថៃ ដែលប្រាក់នេះ មិនទាន់គិតពីការចំណាយ នៅលើដីថៃ នៅឡើយទេ។ ពួកគាត់បានធ្វើការលើកឡើងថា ខាងថៃ បើមន្រ្តីជំនាញគេយកលុយ គឺយកតាមច្បាប់គេកំណត់ ហើយលុយនោះ ប្រាកដជាបង់ចូលកញ្ចប់ ថវិកាជាតិរបស់គេ តែសម្រាប់ខាងកម្ពុជា មិនប្រាកដនោះទេ ព្រោះមន្រ្តីជំនាញភាគច្រើនពុករលួយ ពីក្រោមរហូតថ្នាក់លើ។

ជុំវិញការផ្ដល់បណ្ណ័ឆ្លងដែន ទៅដល់ពលរដ្ឋ និងពលករនៅតាមបន្ទាត់ព្រំដែន ដោយយកលុយ លើសពីសៀវភៅបន្ទុក របស់ក្រសួងមហាផ្ទៃ ដែលបានកំណត់នោះ គេបានដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នា រវាងប្រធានស្នាក់ការច្រក និងប្រធានការិយាល័យ អន្តោប្រវេសន៍ច្រក ជាំស្រងាំ ព្រោះរឿងអាស្រូវខាងលើ បានកើតឡើង ជាច្រើនឆ្នាំមកហើយ រហូតមកដល់ពេលនេះ អ្នកប្រព្រឹត្តល្មើសច្បាប់ នៅតែរួចខ្លួនដដែល ចំណែកមន្រ្តីថ្នាក់លើៗ និងអាជ្ញាធរខេត្តរឧត្តមានជ័យ មិនខ្វល់ឡើយ ប្រហែលជាទទួលបាន ផលប្រយោជន៍ យ៉ាងក្រាស់ក្រែលដែលហើយ បានជាសម្ងំស្ងៀមបែបនេះ។

ហេតុនេះ មិនគួឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មើលរំលងនៅទង្វើ លោក យូ សុធារិទ្ធ នឹងបក្ខមួយចំនួន ដែលពលរដ្ឋចោទប្រកាន់ថា បានប្រព្រឹត្ត អំពើពុករលួយ ច្របាច់ករាស្ត្រ ជាយូឆ្នាំមកនេះទេ ដើម្បីសេចក្ដីសុខ ជូនពលរដ្ឋ សំណូមពរ ឯឧត្តមឧបកនាយករដ្ឋមន្ត្រី ស ខេង មេត្តាពិនិត្យ ទៅលើស្នាក់ការនគរបាលអន្តោប្រវេសន៍ ច្រកជាំស្រងាំ គ្រប់គ្រងដោយលោក យូ សុធារិទ្ធ នេះជាបន្ទាន់ផង ជាពិសេស ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុរលួយ មេត្តចាត់មន្ត្រី តាមដានអង្កេត ទៅលើអង្គភាពខាងលើនេះផង ព្រោះមានសេចក្ដីរាយការណ៍ថា កំពុងប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យខាតបង់ថវិកាចំណូរដ្ឋ រាប់ម៉ឺនដុល្លារក្នុងមួយខែៗ។

ក្នុងរឿងនេះ លោក យូ សុធារិទ្ធ ប្រធានស្នាក់ការ នគរបាល អន្តោប្រវេសន៍ ច្រទ្វារអន្តរជាតិជាំស្រងាំ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយបំភ្លឺបានទេថ្ងៃនេះ ដោយគ្មានលេខទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អង្គភាពយើង ទទួលនូវការរិះគន់ ពីសំណាក់អស់លោក រាល់ម៉ោងធ្វើការ អាចទំនាក់ទំនងមកកាន់ការិយាល័យ តាមរយៈទូរស័ព្ទលេខ 097 777 6000 ៕ ដោយអ្នកប្រមាញ់

 

1490494428507

សូមជួយស៊ែរព័ត៌មាននេះផង: