លោក ខាត់ សារ៉ាត់ នាយប៉ូលីស អន្តោប្រវេសន៍ច្រកបាវិត អាងខ្លួនជាសាច់ញាតិ ឧបក ស ខេង ក្រសួងមហាផ្ទៃ នឹងមានការស្និទ្ធជាមួយលោក សុខ ផល នាយយកដ្ឋានអន្តោប្រវេសន៍ បើកដៃឲ្យក្មួយឈ្មោះ សី ហា ដែលជាអនុប្រព្រឹត្តអំពើពុករលួយ គ្មានញញើតច្បាប់

ចេញផ្សាយដោយ៖ អង្គភាព CSN

ស្វាយរៀង៖ ប្រភពពីមន្ត្រីនគរបាល ក្រុងបាវិត ខេត្តស្វារៀង បានឲ្យដឹងថា បច្ចុប្បន្ន កំពុងកើតមានអំពើ យ៉ាងពេញបន្ទុក ដោយក្រុមប៉ូលីសអន្តោប្រវេសន៍ ប្រចាំនៅច្រកនេះ គ្រប់គ្រងដោយលោក ខាត់ សារ៉ាត់ បានបើកដៃ នឹងអំណាចពិសេសឲ្យ ឈ្មោះ «សី ហា » ដែលជាក្មួយរបសខ្កួន់ អសចធ្វើអ្វីៗ តាមតែអំពើចិត្ត ជាពិសេសរឿងកើបប្រមូលលុយ ពីម្ចាស់រថយន្ត ដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងពីឈ្មួញនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់។

ប្រភពដដែលបានបញ្ជាក់ថា? លោក«ខាត់ សារ៉ាត់» ជាទូទៅ ត្រូវបានគេស្គាល់យ៉ាងច្បាស់ ថាត្រូវជាសាច់ញាតិ របស់ឧបកនាយករដ្ឋមន្ត្រី « ស ខេង » រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជាមនុស្សស្និទ្ធ របស់លោក «សុខ ផល» មេប៉ូលិស នាយកដ្ឋាន អន្តោប្រវេសន៍ ហេតុនេះហើយបានជាលោក «ខាត់ សារ៉ាត់ » ធ្វើអ្វីៗតាមតែអំពើចិត្ត រហូតដល់ហ៊ានចាត់ចែង បក្ខពួករបស់ខ្លួន ឈ្មោះ «សី ហា » ដែលជាក្មមួយខ្លួន ឲ្យប្រព្រឹត្តអំពើពុករលួយ ច្រើនរូបភាព នៅច្រកទ្វារអន្តរជាតិ្រក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមប្រភពព័ត៌មាន ដ៍ជាក់លាក់មួយ បានឲ្យដឹងថាលោក«ខាត់ សារ៉ាត់ » ក្រោយពីបានទទួលមុខតំណែង ជាមេប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ក្រុងបាវិត ខេត្តស្វាយរៀង ជំនួសមុខតំណែង លោក«អ៉ឹង សុងយូ » នោះ? ឃើញថា លោក«ខាត់ សារ៉ាត់» បានធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យ មកលើបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀជាតិ និងអន្តរជាតិ តាមរូបភាព ការយកលុយថ្លៃសេវ៉ាឆ្លងដែន លើសសៀវភៅបន្ទុក និងការកំណត់ របស់ក្រសួងមហាផ្ទៃ។

ប្រភពខាងលើបានឲ្យដឹងថា ក្រោយពីឈ្មោះ «សី ហា » បានទទួល តួនាទី ជាអនុប្រធានប៉ុស្តិ៍អន្ដោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ក្រុងបាវិត ឈ្មោះ « សី ហា » យកតួនាទីនោះ ទៅប្រព្រឹត្តអំពើពុករលួយ យ៉ាងចាស់ដៃ ច្របាច់ក ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដោយមិនបានគិត ពីការកែទម្រង់ ស៉ីជម្រៅ របសរាជរដ្ឋា នោះឡើយ?។

លោក «ខាត់ សារ៉ាត់ » ជាប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ ក្រុងបាវិត នឹងលោក «សីហា » អនុប្រធាន ច្រកទ្វារព្រំដែន ក្រុងបាវិតពីរនាក់ពូក្មួយ ត្រូវបានអ្នកបើកបរ រថយន្តក្រុង រិះគន់ថា ជាមេខ្លោង ក្នុងការគាបយកលុយ ពីប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលឆ្លងដែន តាមច្រកខាងលើ ដោយអាងអំណាច លោក «ស ខេង» ជាសាច់ញាតិរបស់ខ្លួន។

ប្រជាពលរដ្ឋនៅក្រុងបាវិត បានឲ្យដឹងថា អ្វីដែលគួរឲ្យព្រួយបារម្ភនោះ? គឺមានជនបរទេស ដែលប្រព្រឹត្តល្មើសច្បាប់ អាចឆ្លងដែនបានយ៉ាងរលូន តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ពីព្រោះលោក «សី ហា » គិតតែកើបប្រមូលលុយតែឬប៉ុណ្ណោះ? ហើយក៏គ្មានសមត្ថ
ភាព និងជំនាញ គ្រប់គ្រាន់ ដើម្បីគ្រប់គ្រង ជនបរទេស ឆ្លងដែនផងដែរ។

ជាងនេះទៅទៀត ( ក្រុមហ៊ុនរថយន្តក្រុង ដឹកភ្ញៀវទេសចរណ៍ ចេញ ចូលតាម ច្រកបាវិត) សុទ្ធតែឃុបឃិតជាមួយ ឈ្មោះ « សី ហា » ដើម្បីសម្រួលមុខ មុខរបររបស់ខ្លួនផងដែល ព្រោះ ឈ្មោះ « សី ហា » នេះ គឺជាតំណាងរបស់ លោកខាត់ សារ៉ាត់ ពេញមុខតែម្តង។

ប្រភពបានបង្ហើបឲ្យដឹងថា៖ រថយន្តដឹកភ្ញៀវទេសចរណ៍ ចេញ ចូលតាម ច្រកបាវិត ត្រូវបង់លុយក្នុង១គ្រឿង ១០ ដុល្លារ ទៅ២០ដុល្លារ ហើយត្រូវដកលុយនេះ ១ម៉ឺន ទៅ២ម៉ឺនរៀល ឲ្យលោក «សី ហា »។ ប្រហែលជា មានទំនាស់ផលប្រយោជន៍ ទើបសមត្ថកិច្ចនៅ ច្រកអន្តរ
ជាតិបាវិត ) មួយចំនួន បានលាតត្រដាងរឿង អាស្រូវ ពុករលួយ របស់ លោក « ខាត់ សារ៉ាត់ »ប្រធានច្រកទ្វារអន្តរជាតិបាវិត ជាសាធារណៈ ជាពិសេសពាក់ព័ន្ធទៅនឹងការបើកដៃឲ្យក្មួយ ឈ្មោះ «សី ហា » ធ្វើអ្វីៗតាមអំពើចិត្ត។

បញ្ហានេះ ជារឿងដែលថ្នាក់លើ មិនត្រូវមើលរំលងនោះទេ ព្រោះ លោក «ខាត់ សារ៉ាត់ » ប្រធានច្រកទ្វារអន្តរជាតិបាវិត កំពុងបណ្ដោយ ឲ្យក្មួយរបស់ខ្លួន ឈ្មោះ « សី ហា » ប្រមូលលុយតាមគ្រប់រូបភាព យកទៅ ធ្វើមានធ្វើបាន ផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ ជាពិសេសការនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ក៏មានជាប់ ពាក់ព័ន្ធជាមួយ លោក « ខាត់ សារ៉ាត់ » និងក្មួយប្រុស ឈ្មោះ « សី ហា» ដែលជាកូនអភិបាលរង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងផងដែល។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ បានឲ្យដឹងថា៖ ក្រុមហ៊ុនរថយន្តក្រុង ព្រៃវែង ដែលសម្បូរភ្ញៀវដឹក ចេញចូលតាម ច្រកអន្តរ ជាតិបាវិត ច្រើនជាងគេ គឺ ( ក្រុមហ៊ុន វ៉ាងរ៉ិច ) ហើយអ្នកបើកបររថយន្តក្រុង ក្រុមហ៊ុន នេះមានទំនាក់ទំនង យ៉ាងល្អជាមួយឈ្មោះ« សី ហា » ដែលពូកែខាងប្រមូលលុយក្រោមតុ។

ប្រភពបានបង្ហើបថា កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅនេះ រថយន្តក្រុង ក្រុមហ៊ុន «វ៉ាងរ៉ិច» ដឹកភ្ញៀវពេញ ហើយក្នុងចំណោមភ្ញៀវទាំងអស់នោះ គឺ ១១នាក់ អស់មានលិខិតឆ្លងដែន ប៉ុន្តែអ្នកបើកបររថយន្តសម្របសម្រួល បង់ប្រាក់ឲ្យ លោក« សី ហា » ទើបគេអាចចូលស្រុកខ្មែរយ៉ាងរលូន។

ជាងនេះទៅទៀត រថយន្តក្រុង ដឹកភ្ញៀវទេសចរណ៍ របស់ ក្រុមហ៊ុន «វ៉ាងរ៉ិច» ដែលបង្កប់ទំនិញគេចពន្ធ នៅបាតខាងក្រោម យ៉ាងច្រើន ដោយម្ចាស់រថយន្ត ត្រូវបង់លុយឲ្យឈ្មោះ« សី ហា » តាមការកំណត់។

ប្រភពពីសមត្ថកិច្ចតូចតាច នៅច្រកបាវិត បានឲ្យដឹងទៀតថា៖ រថយន្តកុងទឺន័រ ចេញចូលឆ្លងដែនដឹកទំនិញ ត្រូវបង់លុយឲ្យ លោក« សី ហា »ចាប់ពី (១៥០០ទៅ ៣០០០ ដុល្លារ អាមេរិក ) ទើបអាចដំណើរការយ៉ាងរលូន?បាន។ ឥឡូវនេះ លោក« ខាត់ សារ៉ាត់ » មិនប្រើប្រាស់ មន្ត្រីក្រោមឱវាទ ឲ្យធ្វើការតាមតួនាទីនោះទេគឺប្រើតែក្មួយរបស់ខ្លួន ឈ្មោះ« សី ហា » ដើម្បីងាយ
ស្រួល ក្នុងការកើបប្រមូលផលប្រយោជន៍ តាមរបៀបពុករលួយផងដែរ ។

ប្រជាពលរដ្ឋបានលើកឡើង ផងដែលថា លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពលពុករលួយ កន្លងមកធ្លាប់ល្បីខាងដាល់ទោសទាន់ ទៅលើមន្ត្រីដែើប្រព្រឹត្តអំពើពុករលួយ ទោះមន្ត្រីនោះពាក់ស័ក្តិ ឮផ្កាយ ទោះលោកខែ ក៍លោក ឱមយិនទៀងមិនខ្លាចដែល ខេតុនេះសូមលោក ឱម យិនទៀង មេត្តា ចាតើមន្ត្រីដាកើការសេើបអង្កេត ទីលើលោក ខាត់ សារ៉ាត់ នឹងលោក សី ហា ជាមេប៉ូលីស នឹងអនុប្រធាប៉ុស្តិ៍ អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិក្រុងបាវិត ឃាបន្ទាន់ផង ព្រោះមានសេចក្ដីរាយការណ៍ថា មានកើតអំពើពុករួយយ៉ាងពេញបន្ទុក នៅច្រកខាងលើនេះ។

ពាក់ព័ន្ធការលើកឡើង នឹងចោទប្រកានើខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកសហរាយបំភ្លឺ ពីលោក ខាត់ សារ៉ាត់ នឹងលោក សី ហា បានទេថ្ងៃនេះ អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺនៅពេក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អស់លោក អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ធ្វើការកែសម្រួលបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

1490660674891

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author