យាយ ស៊ុយ សុផាន កំពុងតែបំផ្លាញសន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជា តាមរយៈរំលោភយកដីស្រែរាស្រ្ត

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ ប្រមាណ៣០គ្រួសារ នៅភូមិពោធិ៍មៀវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នេះ បាន
នាំគ្នាធ្វើការឡោមព័ទ្ធ គ្រឿងចក្រ របស់ក្រុមហ៊ុន « ស៊ុយ ផានអីមិច » ខណៈគ្រឿងច្រកទាំងនោះ កំពុងធ្វើសកម្មភាពកាយដី ធ្វើទំនុបព័ទ្ធយកដីរបស់ពួកគាត់។

ប្រជាពលរដ្ខខាងលើ បានរៀបរាប់ឲ្យដឹងថា ដីនេះគឺជាដីរបស់ពួកគាត់ ផ្លាប់អាស្រ័យផល ជាយូឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុនខាងលើ មកទិញដីនៅក្បែៗនេះ គឺធ្វើឲ្យពួកគាត់ មានការលំបាកគ្រប់បែបយ៉ាង មកទល់បច្ចុប្បន្ន ក៍ត្រូវបានក្រុមហ៊ុន « ស៊ុយ ផាន អ៊ីមិច » រំលោភយកទាំងបំពាន ដោយយកគ្រឿងចក្រ មកកាយដីព័ទ្ទទំនប់ យកគ្មានការអៀនខ្មាសសោះ អាងតែងខ្លួនមានលុយ នឹងមានស្គាល់ អ្នកមានអំណាចធំៗ នៅក្នុងជួរដ្ឋាភិបាលច្រើន ដើរតែរំលោភ យកដីរាស្ត្រ ធ្វើឲ្យរាស្ត្រស្លូតត្រង់ បាត់បង់ជំនឿ ទៅលើថ្នាក់ដឹកនាំ របស់ថ្នាក់ស្រុក នឹងថ្នាក់ខេត្ត ជាបន្តបន្ទាប់ ដោយសារតែ មិនខ្វល់ពីទុកលំបាក់ប្រជាពលរដ្ឋ បណ្ដោយឲ្យអ្នកមានលុយ មានអំណាច ធ្វើអ្វី ស្រាចតែអំពើចិត្ត ។

ប្រជាពលរដ្ឋរងគ្រោះខាងលើ បានបន្តឲ្យដឹងថា គ្រឿងចក្រខាងលើ នៅពេលពួកគាត់ ទៅធ្វើការតវ៉ាហាមឃាត ខាងគ្រឿងចក្រ ក្រុមហ៊ុន បានផ្អាកសកម្មភាព និងបានកាយអាចម៌ដីលុបវិញ នៅពេលដែលពពួកគាត់ វិលត្រឡប់មកផ្ទះវិញអស់ ខាងក្រុមហ៊ុនខាងលើ បញ្ជាឲ្យខាងគ្រឿងចក្រ ធ្វើសកម្មភាពឡើងវិញ យ៉ាងគឃ្លើនដដែល ទង្វើនេះ សរបញ្ជាក់ឲ្យឃើញ យ៉ាងច្បាស់ថា ក្រុមហ៊ុន ស៊ុយ សុផាន អ៊ីមិច កំពុងរំលោភបំពាន់ មកលើប្រជាពលរដ្ឋយ៉ានច្បាស់ហើយ។

ប្រជាពករដ្ឋ រងគ្រោះខាងលើ បានបញ្ជាក់ឲ្យដឹងថា ករណី គ្រឿងចក្ររបស់ក្រុមហ៊ុន ស៊ុយ ផាន អ៊ីមិច ដែលមានម្ចាស់ឈ្មោះ អ្នកស្រី ស៊ុយ សុផាន ដែលល្បីខាងដើររំលោភយកដី ប្រជាពលរដ្ឋស្ទើគ្រប់ទីកន្លែងនេះ ហើយបច្ចុប្បន្ន មករំលោភយកដីស្រែ របស់ពួកគាត់ កន្លងមកពួួគាត់ ក៍ធ្លាប់ដាក់ពាក្យបណ្តឹង ចូលទៅសាលាឃុំ និងរដ្ឋបាលស្រុកកៀនស្វាយ រួចរាល់អស់ហើយបើគិតមកទល់ពេលនេះ រយៈពេល១ខែហើយ តែនៅមិនទាន់មានដំណោះស្រាយ ជាហេតុធ្វើឲ្យខាងក្រុមហ៊ុនខាងលើ ឆ្លៀតឱកាស យកគ្រឿងចក្រ កាយទំបន់ឡោមព័ទ្ធ យកដីរបស់ពួកគាត់ តាមទំនើងចិត្ត​ ។

ជំវិញការំលោភ យកដីស្រែប្រជាពលរដ្ឋ ពីសំណាក់ អ្នកស្រី ស៊ុយ សុផាន ជាម្ចាស់ក្រុមហ៊ុន ស៊ុយ សុផាន អីមិច ត្រូវបានមហាជន លើកឡើងថា៖ អ្នកស្រី ស៊ុយ សុផាន មិនត្រឹមតែបង្កបាតុភាព ក្នុងសង្គមឲ្យវឹកវរ រឿងទំនាស់ដីធ្លីប៉ុណ្ណោះទេ គឺចេញមុខជាចំហរតែម្តង ក្នុងការបំផ្លាញសន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជា ។
ប្រសិនបើ ក្រុមហ៊ុនមួយនេះ ស្រលាញ់រាស្ត្រ មិនមែបង្កការក្តៅក្រហាយ ដល់រាស្ត្រម្ចាស់ឆ្នោតនោះទេ ។​

មហាជនជាច្រើន បានបន្តធ្វើការរិះគន់ទៀតថា និយាយរួម ក្រុមហ៊ុនខាងលើនេះ ឲ្យតែជិតដល់ពេលបោះឆ្នោតគឺក្រុមហ៊ុននេះ បង្កបញ្ហាឥតឈប់ គេអាចនិយាយថា៖ « នេះជាដង្កូវ ក្នុងសាច់ CPP » ពោលគឺក្រុមការងារថ្នាក់ដឹកនាំCPP ខំបំរើរាស្ត្រ បំពេញសេចក្តីត្រូវការរាស្ត្រ ស្គាល់ទុក្ខលំបាករាស្ត្រ បែរជាអ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន ស៊ុយ ផាន អីមិច មានផែនការបំផ្លាញទៅវិញ ។

ពាក់ព័ន្ធទំនាស់ដីធ្លី រវាងក្រុមហ៊ុន អ្នកស្រី ស៊ុយ សុផាន និងប្រជាពលរដ្ឋ គួតែលោក​ ង៉ោ សុវណ្ណ ក្នុងនាម លោក ជាប្រធានគណពង្រឹង ឃុំគគីរធំ និងឃុំសំរោងធំ ស្រុកកៀនស្វាយ ចេញមុខដោះស្រាយ ជាមួយក្រុមហ៊ុន បើពុំនោះទេ ពលរដ្ឋម្ចាស់សន្លឹកឆ្នោត មិនសប្បាយចិត្ត ហើយអាចយល់ច្រឡំ ទៅលើប្រមុខរដ្ឋាភិបាល ។​

តែទោះជាយ៉ាងក៍ដោយ ប្រជាពលរដ្ឋរងគ្រោះ បញ្ហាដីធ្លីបានទទូច ស្នើរសុំ ការអន្តរាគមន៍ បន្ទាន់ ពីលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មេត្តទប់ស្កាត់ ឬហាមឃាត់ គ្រឿងចក្រខាងក្រុមហ៊ុន កុំឲ្យមានសកម្មភាព ឈូសឆាយ លើកទំនប់ឡោមព័ទ្ធ ដីជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយគ្នាតាមនិតិវិធីច្បាប់។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា?​ កាលពីពេលថ្មីៗកន្លងទៅនេះ គេបានឃើញភាគី ក្រុមហ៊ុន បានយកលុយ ទិញទឹកចិត្ត ប្រជាពលរដ្ឋមួយចំនួន ទក្នុង១គ្រួ
សារ ៥០ម៉ឺនរៀល ទៅ៦០មឺុនរៀល ដោយបញ្ជាក់ថា ពលរដ្ឋទាំងនោះ បានរុករានដីរបស់ក្រុមហ៊ុន និងបង្កបង្កើនផល លើដីក្រុមហ៊ុន។ ដោយគេមើលឃើញថា មានពលរដ្ឋខ្លះ មិនមានពាក់ព័ន្ធលើដីនោះ ក៍ទទួលបានលុយផងដែរ ​នេះគឺជាល្បែងបំភ័ន្តភ្នែកថ្នាក់លើថាក្រុមហ៊ុនស្អាតស្អំ មិនពាក់ព័ន្ធដីរាស្ត្រ ។​

ជុំវិញបញ្ហាដ៍ស្មុកស្មាញខាងលើ អង្គភាព CSN មិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឹ ពីអ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន ស៊ុយ សុផាន អ៊ីមិច បានទេថ្ងៃនេះ អង្គភាពយើងរង់ចាំ ការបកស្រាយបំភ្លឺ ពីអ្នកស្រី ស៊ុត សុផាន នៅពេលក្រោយ រាល់ម៉ោងធ្វើការ ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង មិនមានការពាក់ព័ន្ធ ទៅលើផ្នែកនយោបាយ ណាមួយទេ ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អស់លោក អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ធ្វើការកែសម្រួលបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

សូមជួយស៊ែរព័ត៌មាននេះផង: