ការតែងតាំងលោក សំ សុវណ្ណារិទ្ធ ជាប្រធានសាខាគយនឹងរដ្ឋាករ ខេត្តប៉ៃលិន ជំនួសតំណែងលោក ទុំ ណូ គេសង្ឃឺមថាមិនអនុវត្តន៍ទំលាប់ចាស់

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តប៉ៃលិន ៖​ ប្រធានសាខាគយនឹងរដ្ខាក ខេត្តប៉ៃលិន ត្រូវបានប្រកាសតែងតាំង ប្រធានថ្មី កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ កន្លងទៅនេះ នៅសាលាខេត្តប៉ៃលិន ក្រោមវត្តមានលោក ហ៊ីវ គឹមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយសេចក្តីសម្រេច របស់រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសលោក សំ សុវណ្ណារិទ្ធិ ប្រធានសាខាគយនិងរដ្ឋាករ ខេត្តមណ្ឌលគីរី មកជាប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន ជំនួសតំណែង លោក ទុំ ណូ ដែលបានទៅបំរើការងារ ជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ក្រោយពីមានរឿងអាស្រូវ នៅខេត្តប៉ៃលិន។

រិឯ លោក ទី ប៊ុនឡង់ អនុប្រធានការិយាល័យ គ្រប់គ្រងរដ្ឋបាល សាខាគយខេត្តកោះកុង មកបំរើការងារ ជាប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិព្រំ ជំនួស លោក រិទ្ធ គង់ ដែលបានទទួលមរណៈភាព ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ កាលពីកន្លងទៅថ្មីៗនេះ។

​ការតែងតាំងលោក សំ សុវណ្ណារិទ្ធិ ប្រធានថ្មីនៃសាខាគយនិងរដ្ឋាករ ខេត្តប៉ៃលិន ត្រូវគេមើលឃើញថា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៍ដូចជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានកំណែទម្រង់ស៊ីជម្រៅ និងពង្រឹង ឲ្យប្រធានថ្មី ប្រមូលពន្ធគយចូលរដ្ឋ ឲ្យបានគ្រប់ និងលើសផែនការ ដោយអនុវត្តប្រកបដោយតម្លាភាព នៃការប្រមូលពន្ធចូលរដ្ឋនោះ។

​ក្នុងឱកាសនោះលោក លោក ហ៊ីវ គឹមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៍បានលើកឡើង និងជម្រុញឲ្យ លោកប្រធានសាគយនិងរដ្ឋាករថ្មី ប្រចាំខេត្តប៉ៃលិន ត្រូវប្រឹងប្រែង រកចំណូលពន្ធចូលរដ្ឋ ឲ្យបានគ្រប់ផែនការ រឺលើសផែនការ មិនមែនមកបំពេញកិច្ចការងារ ឲ្យខ្វះផែនការ នៃការប្រមូលពន្ធចូលរដ្ឋនោះឡើយ។

ក៍ប៉ុន្តែ ការតែងតាំងលោក សំ សុវណ្ណារិទ្ធិ មកបំរើការងារជា ប្រធានសាខាគយនឹងរដ្ឋាករ ខេត្តប៉ៃលិននេះ ក៍មានការលើកឡើង ពីមន្ត្រីគយមួយចំនួន នូវការមិនពេញចិត្ត ពីសំណាក់មន្រ្តីគយចាស់ៗ ដែលបំរើការងារ នៅសាខាគយ ខេត្តប៉ៃលិន ជាយូរឆ្នាំមកហើយេ ត្រូវបានថ្នាក់លើមើលរំលង ហើយដាក់អ្នកនៅខាងក្រៅខេត្ត មកបំពេញកិច្ចការងារជំនួសនោះវិញ ធ្វើឲ្យមន្រ្តីទាំងនោះ បាក់ទឹកចិត្ត ក្នុងការបំពេញកិច្ចការងារផងដែល។

តាមការលើកឡើង ពីមន្ត្រីប៉ូលីស ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក សំ សុវណ្ណារិទ្ធិ ជាប្រធានសាខាគយនឹងរដ្ឋាករ ខេត្តប៉ៃលិនថ្មីនេះ កាលពីនៅ ជាប្រធាមសាខាគយ នឹងរដ្ឋាករ ខេត្តមណ្ឌលគិរី ក៍ធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធឲ្យឈ្មួញ មានការនាំចូលទំនិញ អីវ៉ាន់ចាប់ហួយខុសច្បាប់ និងឲ្យឈ្មួញនាំប្រេងគេចពន្ធ ពីប្រទេសវៀតណាម ចូលមកខេត្តមណ្ឌលគីរី ខុសច្បាប់ផងដែរ ដោយមានការឃុបឃិត នឹងបើកដៃឲ្យឈ្មួញ ជាឧកញ៉ាម្នាក់ ប្រចាំខេត្តមណ្ឌលគីរី ដោយនាំចូលតាមច្រកទ្វារព្រំដែនដាក់ដាំ, ច្រកទ្វារព្រំដែន ឡាបាខេ និងច្រកទ្វារព្រំដែន ពេជ្រាដា ជាដើមនោះ ហើយក៍ធ្លាប់មានកាសែត នឹងគេហទំព័រ ក្នុងស្រុកមួយចំនួន បានធ្វើការចេញផ្សាយ ពីលោក សំ សុវណ្ណារិទ្ធិ ជាច្រើនផងដែល ទើបថ្នាក់លើគយ សម្រេចផ្លាស់ប្ដូរមកកាន់ទីនេះវិញ។

​ការតែងតាំង លោក សំ សុវណ្ណារិទ្ធ ជាប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តប៉ៃលិននេះ គេសង្ឃឹមថា លោក សំសុវណ្ណារិទ្ធ ខិតខំប្រឹងប្រែង ធ្វើការងារ ប្រមូលពន្ធចូលរដ្ឋ នូវទំនិញសំខាន់ៗ ឆ្លងកាត់ច្រកអន្តរជាតិព្រំ ទទួលបានលទ្ធផលល្អ មិនក្រកាន់បក្ខពួកនិយម នឹងឃុបឃិតបើកដៃឲ្យឈ្មួញ នាំទំនិញគេចពន្ធ ទំនិញញបង់ពន្ធមិនគ្រប់ នឹងទំនិញចូចគុណភាព ចួលមកកម្ពុជា ដើម្បីប្រយោជន៍ ដូចកាលនៅ ជាប្រធានសាខាគយនឹងរដ្ឋាករ ខេត្តមណ្ឌលគិរីនោះទេ នាំឲ្យខាតបង់ បាត់ថវិកាចំណូរដ្ឋ ពោលគឺធ្វើយ៉ាងណា ខំប្រមូកព្ធចូលរដ្ឋ កំឲ្យអគ្គនាយគយ និងរដ្ឋាករកម្ពុជា ខកចិត្ត។

​លោកអគ្គនាយករង ក៍បានលើកឡើង និងប្រមានថាសូមឲ្យមេគយថ្មី នៃខេត្តប៉ៃលិន ត្រូវធ្វើការងារ ប្រកបដោយតម្លាភាព ក្នុងការប្រមូលពន្ធចូលរដ្ឋ ។ ពីព្រោះអស់លោក ធ្វើការងារអ្វីក៍ដោយ ក៍ថ្នាក់លើដឹងទាំងអស់បញ្ហានេះហើយ លោកមេគយតាមខេត្តក្រុង និងច្រកមួយចំនួន បានធ្វើកិច្ចការងារ មិនប្រក្រតី ហើយនឹក
ស្មានថា ថ្នាក់លើមិនដឹង ទើបកន្លងមក មេគយតាមបណ្តាខេត្ត និងតាមច្រកមួយចំនួនធំ ដែលមានភាពមិនប្រក្រតីនោះ ត្រូវបានដកតំណែង ជាបន្តបន្ទាប់៕ ដោយ គង ករុណា

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author