ពលរដ្ឋរិះគន់ អ្នកស្រី ប្រាក់ គឹមហេង អាងខ្លួនជាទីប្រឹក្សាឯឧត្តម ងួន ញ៉ិល នៅតែបន្តធ្វើសកម្មភា ដឹកជញ្ជូនឈើ ជ្រកក្រោមលេស ដឹកធ្វើផ្ទះជូនពលរដ្ឋក្រីក្រ

ចេញផ្សាយដោយ ៖ អង្គភាព CSN

កំពង់ធំ ៖ តាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា៖ បច្ចុប្បន្នគេនៅតែសង្កេតឃើញ ឈ្មួញចូលកាប់ឈើ នឹងដឹកជញ្ជូនឈើខុសច្បាប់ នៅតែបន្ត អាចធ្វើឲ្យព្រៃឡង់ បញ្ឈមនឹងការវិនាសហិនហោច ក្នុងពេលដ៍ខ្លីខាងមុខនេះ ដោយមានការពាក់ព័ន្ធស្ថាប័ន្ធជំនាញ នឹងស្ថាប័ន្ធពាក់ព័ន្ធផ្សេងៗ ឃុបឃិតបើកដៃ ឲ្យឈ្មួញតូចធំរៀបចំជាក្រុម ចូលកាប់ នឹងដឹកជញ្ជូនឈើ យកទៅលក់ឲ្យខ្លួន នឹងដឹកបន្តទៅលក់នៅស្រុកយួន ហើយ ក្នុងចំណោម ឈ្មួញឈើទាំងនោះ ក៍ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា? អ្នកស្រី ប្រាក់ គឹមហេង ដែរជាមេឈ្មួញធំ ប្រចាំនៅខេត្តកំពង់ធំនេះ ដោយជ្រកក្រោមលេស ដឹកឈើធ្វើផ្ទះជូនពលរដ្ឋក្រីក្រ មិនចេះចប់ឡើយ។

ប្រភពខាងលើបានបន្តថា ក្នុងរយៈការ២០១៦-២០១៧ អ្នកស្រី ប្រាក់ គឹមហេង មេឈ្មួញឈើស្រី ដ៍ល្បីឈ្មោះបានរៀបចំជាក្រុមៗ មានរទះគោ ក្របី គោយន្តកន្ត្រៃ នឹងរថយន្តកែឆ្នៃ ចូលព្រៃកាប់ អាជ្រៀក ដឹកចេញពីតំបន់ព្រៃឡង់ ទី១ ស្ថិតក្នុងភូមិចាស់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្ត្តកំពង់ធំ ទី២ ចេញពីភូមិស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្ដាន់ ទី៣ ចេញពីភូមិស្នងអន ( ស្រែគរ ) ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រភពព័ត៌មាន ពីមន្ត្រីសាលាខេត្តកំពង់ធំ មួយចំនួន សុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់ អង្គភាព CSN ឲ្យដឹងថា៖ កន្លងមកនឹងបច្ចុប្បន្ន មេឈ្មួញឈើខាងលើ ឈ្មោះ អ្នកស្រី ប្រាក់ គឹមហេង បានយកតួនាទី ជាសមាជិកសាខា កាកបាទក្រហម មកប្រើសម្រាប់បិទបាំង ក្នុងការកស៊ីដឹងឈើ ក្រោមលេសថា ដឹកយកទៅធ្វើផ្ទះជូនដល់ ពលរដ្ឋក្រីក្រ គ្មានលំនៅដ្ឋាន ធាតុពិតគឺ ដឹកជញ្ជូនយកទៅលក់ សម្រាប់ផលប្រយោជន៍ខ្លួនឯង នឹឹងបក្ខពួក របស់ខ្លួនមួយចំនួនសោះ ។

ប្រភពបានបន្តថា កន្លងមក គេឃើញ អ្នកស្រី ប្រាក់ គឹមហេង ក៍មានការស្និទ្ធជាមួយលោក អ៊ុតឆៃ អេម ដែរជាបងប្រុសបង្កើត របស់លោក អ៊ុត សំអន អតីតចៅហ្វាយខេត្តចាស់ ខេត្តកំពង់ធំ ដែលត្រូវបានថ្នាក់លើ ដកតំណែង ពីចៅហ្វាយខេត្តកំពង់ធំថ្មីៗនេះ ក៍សង្ស័យដោយសារ មកពីមានការពាក់ព័ន្ធ ក្នុងរឿងបទល្មើសឈើនេះផងដែរ។

ប្រភពដដែរបានបន្តថា៖ មកទល់បច្ចុប្បន្ននេះ អ្នកស្រី ប្រាក់ គឹមហេង មេឈ្មួញឈើ រកស៊ីបានយ៉ាងរលូន ប្រហែលគេខ្លាចអំណាចអ្នកស្រី ដោយសារអ្នកស្រីប្រាក់ គឺមហេង ជាទីប្រឹក្សា ឯកឧត្តម ងួន ញ៉ិល នឹងជាមិត្តភ័ក្ដិ ស្និតជាមួយ ជំទាវ ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា ហើយនឹងអាចមានការស្និទ្ធ នឹងឃុបឃិត ជាមួយលោក តឹប ញាត្តា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ ផងដែរហើយ ទើបអ្នកស្រី ប្រាក់ គឹមហេង រកស៊ីដឹកជញ្ជូនឈើ ពីស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទៅលក់ នឹងចែកចាយបន្ត បានយ៉ាងរលូន នឹងបន្តដឹកឆ្លងកាត់ ខេត្តកំពង់ចាម នឹងខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់នៅប្រទេសវៀតណាមទៀតផង។

ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ ខេត្តកំពងង់ធំ បាននាំគ្នាលើកឡើង នឹងរិះគុណ ទៅលើលោក តិប ញាត្តា នាយខណ្ឌរដ្ឋបាលព្រៃើ ខេត្តផងដែរថា៖ ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតបើកដៃឲ្យឈ្មួញឈើ ឈ្មោះអ្នកស្រី ប្រាក់ គឹមហេង កាប់នឹងដឹកជញ្ជូនឈើពីព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ តាមរថយន្តយីឌុប បន្តទៅលក់នៅស្រុកយួន សង្ស័យលោក តឹប ញាត្តា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនដឹង ឬក៍ដឹង តែធ្វើមិនដឹង ធ្វើមិនឮ ដើម្បីផលប្រយោជន៍ នឹងលាភសក្ការៈ ពីឈ្មួញឈើក្រោមតុ ដោយភ្លេចគិតថា ខ្លួនមានតួនាទីក្នុងការទប់ស្កាត់ នឹងបង្ក្រាបបទល្មើសព្រៃឈើ ដែលសម្ដេចតេជោ ហ៊ុន សែន តែងតែ ដាក់បទបញ្ជាដាច់ខាត ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ក្នុងការបង្ក្រាប នឹងទប់ស្កាត់ឲ្យខាងតែបាន រាល់បទល្មើសជំនួញឈើខុសច្បាប់ ផ្ទុយទៅវិញបែជានាំគ្នាផ្គើន ទៅនឹងបទបញ្ជា សម្ដេចតេជោ ហ៊ុន សែន ឃុបឃិតគ្នា ឲ្យកើតមានបទល្មើសព្រៃឈើ ដោយគេសង្កេតឃើញ កើតមានយ៉ាងពេញបន្ទុក គឺពោលពេញទៅដោយ មេឈ្មួញធំៗ សុទ្ធសឹងតែអ្នកមានអំណាច នៅខេត្តកំពង់ធំទៀតផង។

ពាក់ព័ន្ធការរិះគន់ នឹងចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ នឹងមន្ត្រីរាជការខាងលើ ឯកត្តម សុខ លូ អភិបាល នៃគណអភិបាល ខេត្តកំពង់ធំ ក៍ធ្លាប់បានប្រាប់អង្គភាព CSN តាមទូរស័ព្ទ ផងដែលថា ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ឯកឧត្តម តែងតែចុះជាប់នឹងបញ្ជា ឲ្យសមត្ថកិច្ចនឹងជំនាញ ធ្វើការទប់ស្កាត់នឹងបង្ក្រាប ជាបន្តបន្ទាប់ទៅតាមបទបញ្ជា របស់ថ្នាក់លើរហូត។ តែត្រង់ថា អ្នកណាយកឈ្មោះ កាកបាទក្រហម ទៅប្រើសម្រាប់ក្នុងការរកស៊ីនោះ ឯកឧត្តមមិនបានដឹងទេ បើអ្នកណាហ៊ាន យកឈ្មោះកាកបាទក្រហមទៅប្រើ ក្នុងការប្រព្រឹត្តបទល្មើសខុសច្បាប់ ឯកឧត្តម ក៍មិនលើកលែងឲ្យដែរ អ្នកនោះ ត្រូវតែទទួលខុសត្រូវមុខច្បាប់ ដែលខ្លួនបានប្រព្រឹត្ត។

ដោយឡែង លោក តិប ញាត្តា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៍បានប្រាប់ តាមទូស័ព្ទ ផងដែរថា អ្វីដែលមានការលើកឡើងខាងលើ វាមិនពិតទេ ពាក់ព័ន្ធបទល្មើសឈើ លោកក៍កំពុង ធ្វើការបង្ក្រាបជាបន្តបន្ទាប់ នឹងជារៀងរាល់ថ្ងៃផងដែរ រាល់ពេលកម្លាំងយើង ធ្វើការបង្ក្រាបម្ដងៗ មិនដែលមានអ្នកណា ចេញមុខថាខ្លួនជាម្ចាស់ទេ។ លោកបានបញ្ជាក់ផងដែរថា រឿងថាអ្នកស្រី ប្រាក់ គឹមហេង ជាឈ្មួញឈើនោះ លោកមិិនបានដឹងទេ តែកន្លងមកអ្នកស្រី ផ្លាប់ជួយដល់កាកបាទក្រហម ដោយមានច្បាប់អនុញ្ញាត ពីសលាខេត្ត ធ្វើការដឹកជញ្ជូនឈើ ធ្វើផ្ទះជូនពលរដ្ឋក្រីក្រ មានពិតមែន បើ អ្នកស្រី ប្រាក់ គឹមហេង ធ្វើដោយប្រយោលណាមួយនោះ លោកក៍មឹនដឹងដែរ បើចេញមុខចេញមាត់ ជាឈ្មួញនោះ គឺលោកមិនដឹងទេ។

ប្រភពខាងលើ បានបញ្ជាក់ឲ្យដឹង ផងដែលថា កន្លទៅថ្មីៗនេះ រថយន្តធន់យក្យ ចំនួនគ្រឿង របស់លោកស្រី សន ស៊ុនណារី « ហៅចំណាប់ »ដែលត្រូវជាកូនរបស់ អ្នកស្រី ប្រាក់ គឹមហេង ទីប្រឹក្សាឯក ឧត្តម ងួន ញុឹល ចូលដឹកឈេី នៅក្នុងតំបន់ព្រៃឡង់ គ្មានលិខិតអនុញ្ញាត្តិ នៅចំនុច អូងៀវ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់
ធំ ក៍ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ធ្វើការបង្ក្រាប ចាប់កាលពីថ្ងៃទី១១ មករា ឆ្នាំ២០១៧កន្លងទៅនេះ ចាប់បសនរថយន្តយីឌុបធន់យក្យ២គ្រឿង ខណៈចូលដឹកឈេី នឹងគោយន្តដឹកឈេីចំនួន០៣គ្រឿង ព្រមទាំងកម្មករ លេីកឈេីចំនួន១៣នាក់ តែត្រូវបានដោះលែងទៅវិញ ព្រោះពួកគាត់គ្រាន់តែ ជាកម្មករ មិនមែឈ្មួញឈើ ហើយសមត្តកិច្ច ក៍បានកសាងសុំណុំរឿង បញ្ជូនទៅឲ្យផ្នែក រដ្ឋបាលព្រៃឈេី ស្រុកសណ្តាន់ ដេីម្បីចាត់ការតាមច្បាប់។

ពាក់ព័ន្ធការលើកឡើងខាងលើ អង្គភាព CSN មិនអាចសុំកាបំភ្លឺ ពីអ្នកស្រី ប្រាក់ គឹមហេង បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អស់លោក អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ធ្វើការកែសម្រួលបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: