លោក ជួប សារុន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង រងការិះគន់ពីមន្ត្រីក្រោមឱវាទថា កំពុងប្រព្រឹត្តអំពើពុករលួយ នឹងបក្ខពួកនិយម នៅក្នុងស្ថាប័នរបស់ខ្លួន

ចេញផ្សាយដោយ ៖ អង្គភាព CSN

បាត់ដំបង ៖ អំពើពុករលួយ តែងតែកើតមាន តាមស្ថាប័នរដ្ឋមួយចំនួន ហើយក៍ត្រូនបានគេមើលឃើញ សកម្មភាព របស់មន្ត្រីអង្គភាព ប្រឆាំងអំពើពុករលួយ ដោយមានឯឧត្តម ឱម យិនទៀង ជាបប្រធាន មិនបណ្ដោយ ឲ្យជនទាំងនោះ រួចខ្លួនពីសំណាញ់ច្បាប់ឡើយ និយាយរួម គឺឯកឧត្តម ចាប់មិនរើសមុខទេ ទោះជនប្រព្រឹត្តនោះ ជាឧកញ៉ា ឬឯកឧត្តម ពសក់ផ្កាយ ឬលោកខែក៍ដោយ ក៍ត្រូវបានឯកឧត្តម ឱម យិនទៀង ប្រធានប្រឆាំងអំពើពុករលួយ ធ្វើការកោះអញ្ជើញហៅមកសួនាំផងដែល។

ទន្ទឹមនឹងនេះ ក៍មានសេចក្ដីរាយការណ៍ ផងដែលថា នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង ដែលមានលោក ជួប សារុន ជាប្រធានមន្ទីរ ត្រូវបានមន្ត្រីក្រោយឱវាទ កំពុងធ្វើការរិះគន់ថា ជាប់ពាក់ព័ន្ធ ជាមួយអំពើពុករលួយ និងបក្ខពួកនិយម នៅក្នុងស្ថាប័នរបស់ខ្លួន។

រឿងមិនប្រក្រតី នៅក្នុងមន្ទីរបរិស្ថាន ខេត្តបាត់ដំបង ត្រូវបានមន្ត្រីបរិស្ថានតូចតាច បានខ្សឹបប្រាបើថា រឿងដែលជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយ ត្រូវបានគេដឹងថា កន្លងទៅ ក៍ត្រូវបានសារព័ត៌មាន កាសែត នឹងគេហទំព័រ ក្នុងស្រុង បានចេញផ្សាយ រួចម្តងមកហើយ កាលពីអំឡុងខែមករា ឆ្នាំ២០១៧ តែគេមិនខ្វល់ពីការចេញ
ផ្សាយទាំងនោះ ដោយប្រធានមន្ទីរូបនេះ នានខ្នងបង្អែកដ៍រឹងមាំ នៅពីក្រោយ ហើយត្រូវបានគេមើលឃើញថា នៅដើមខែមេសា ឆ្នាំ២០១៧នេះ អំពើពុករលួយ នៅតែកើតមានបន្តទៀត ខ្លាំងជាងមុន ដោយមានតែឈ្មោះមន្រ្តីបើកប្រាក់ខែ មិនមានមុខមកធ្វើការ។

ប្រភពបានបន្តថា ជាក់ស្តែង មានសាច់ញាតិ កូន ក្មួយ លោក ជួប សារុន ប្រធានមន្ទីរបរិស្ថាន បានដេកស៊ីប្រាក់ខែរដ្ឋ អស់រយ:ពេល ២ទៅ៣ឆ្នាំ តាំងនៅរៀន វិទ្យាល័យ ហើយពេលនេះ កំពុងរៀនបន្តនៅសាកលវិទ្យាល័យ ឆ្នាំទី១ ឆ្នាំទី២ ដោយមិនបានធ្វើការងារអ្វីនោះទេ។ មន្រ្តីរាជការបម្រើការងារ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង បានបញ្ជាក់ថា សព្វថ្ងៃនេះ លោក ជួប សារុន មិនបានខ្លាចញញើតច្បាប់អ្វីឡើយ គឺគិតតែខំប្រឹងប្រមូលផលប្រយោជន៍ប៉ុណ្ណោះ។

ជុំវិញបញ្ហាខាងលើនេះ ពលរដ្ឋបានរិះគន់ថា លោក សាយ សំអាល់ ដែលជារដ្ឋមន្រ្តី ក្រសួងបរិស្ថាន គប្បីពិនិត្យមើល ភាពមិនប្រក្រតី នៅមន្ទីរបរិស្ថាន ខេត្តបាត់ដំបង ខ្លះផង ព្រោះសព្វថ្ងៃនេះ មានបញ្ហាកើតឡើងយ៉ាងច្រើន។ ប្រភពដដែលបានរិះគន់ថា នៅខេត្តបាត់
ដំបង មិនត្រឹមតែមានបញ្ហា បរិស្ថានណគ្រប់គ្រង សំរាម មិនបានល្អនោះទេ តែក៏មានករណីកាប់ព្រៃឈើ និងសកម្មភាព រានយកដីព្រៃ ដោយខុសច្បាប់ ជាច្រើនផងដែរ។

ពាក់ព័ន្ធការលើកឡើងខាងលើ អង្គភាព CSN មិនអាចសុំកាបំភ្លឺ ពីលោក ជួប សារុន ប្រធានមន្ទីបរិស្ថាន ខេត្តបាត់ដំបង បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយ បំភ្លឺពី លោក ជួប សារុន ប្រធានមន្ទីរបរិស្ថាន នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ អស់លោក អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ធ្វើការកែសម្រួលបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author