លោក យ៉ឹក យូ ប្រធានសាខាគយនឹងរដ្ឋាករ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ អាងខ្នងអគ្គនាយកគយ គុណ ញឹម យករូបមន្តចាស់មកប្រើប្រាស់ ដើម្បីកើបប្រមូលលុយដាក់ប៉ៅស្រង់ដើម

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្ត​ព្រះ​សីហ​នុ ៖ មកទល់ពេលនេះ នៅតែមានការលើកឡើង ពីមន្ត្រីគយចាស់ៗ ឈជើងនៅកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា? លោក យ៉ឹ​ក យូ អតីត​ប្រធានសាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ផ្លាស់​ប្ដូរ មកកាន់​ជា​ប្រធាន សាខា​គយ និង​រដ្ឋាករ កំពង់​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិ​ន លី ដែរ​បាន​ចូល​និវត្តន៍។ ក៍ដោយសាមានការបែកធ្លាយ​ ភាព​មិន​ប្រក្រ​តី​មួយ​ចំនួន នៃ​ការ​ដឹកនាំ របស់​អង្គភាព​គយ តាំងពី​នៅ​ជា​ប្រធាន សាខា​គយ និង​រដ្ឋាករ ខេត្ត​ព្រះ​សីហ​ន ។

ប្រភពខាងលើបានបន្តថា? លោក យ៉ឹ​ក យូ អតីតប្រធាន សាខា​គយ​ ខេត្ត​ព្រះ​សីហ​នុ ដែល​ធ្លាប់​មានរឿង​អាស្រូវ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​ការ​ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធ មិន​ត្រូវ​បាន​ដាក់​ពិន័យ បែរជា​ត្រូវ​បាន ថ្នាក់លើគយ ​តែងតាំង ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ កំពង់​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ទៅ​វិញ​ សង្ស័យលោក យ៉ឹក យូ អតីតប្រធានសាខាគយ នឹងរដ្ឋករខេត្តព្រះសីហនុ ប្រើទឹកលុយជះ យ៉ាងសន្ធិកសន្ធាប់ ដើម្បីតូយកតំណែង ជាប្រធានសាខាគយនឹងរដ្ឋករ កំពង់ផែអន្តរជាតិ ក្រុព្រះសីហនុនេះ នឹងសង្ស័យលោក យ៉ឹក យូ ជាខ្សែ ឬក៍ជាមនុស្សស្និត ជាមួយលោក អគ្គនាយកគយ គុណ ញឹម ផងក៍មិនដឹង ទើបលោក យ៉េន យូ មានឱកាស បានមកកាន់តំណែង កន្លែងខ្លាញ់បែបនេះ។

ដូច្នេះ​ការ​ដែល លោក យ៉ឹ​ក យូ មកកាន់​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ កំពង់​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ គេនៅតែសង្កេតឃើញ ​លោក យ៉ឹក យូ ​យក​រូបមន្ត​ចាស់ មកប្រើប្រាស់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ នឹងខំកើបប្រមូលលុយស្រង់ដើមវិញ ដោយចាត់តាំងមនុស្សស្និទ្ធ ក្រោមឱវាទរបស់ខ្លួន ក្នុងការដើរប្រមូលលុយពីឈ្មួញនាំទំនិញចូល តាមកុងតឺន័រ ក្នុង១គ្រឿង ត្រូវបង់ចំនួន « ២០ដុល្លារ » ហើយក្នុង១ថ្ងៃៗ រាប់រយគ្រឿង មិនតែប៉ុណ្ណោះ លោក យ៉ឹក យូ មានការឃុបឃិត បើកដៃឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ចូលមកយ៉ាងពេញបន្ទុក មិនខ្វល់ពីការកំណែទម្រុង​ អ្វីទាំងអស់។

ប្រភពដដែលបានបន្តទៀតថា? ដោយសារ​តែមានការបើកភ្លើង​ខៀវ​ របស់លោក យ៉ឹ​ក ​យូ ទំនិញ​នាំ​ចូល ត្រូវ​បង់ពន្ធ​ខ្ពស់ ត្រូវមកបង់ពន្ធ​ជា​ប្រភេទ ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ ហើយ​បង់​ត្រឹមតែ​៣០ភាគរយ ​ទៅ​៤០ ភាគរយ ដែល​នាំ​ឲ្យ​រដ្ឋ ត្រូវ​បាត់បង់​ចំណូល​ពន្ធ រាប់​សិប​ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែ​ៗ តែ​ប្រាក់​ទាំងនោះ ​ត្រូវបាន​ធ្លាក់​ចូល​ហោប៉ៅ លោក យ៉ឹ​ក យូ និង​បក្ខពួក​របស់​ខ្លួន​មួយចំនួនតែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធការលើកឡើងខាងលើ អង្គភាព CSN មិនអាចសុំកាបំភ្លឺ ពីលោក យ៉ឹក យូ ប្រធានសាខាគយនឹងរដ្ឋាករ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម លោកជំទាវ អស់លោក លោក
ស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូវបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author