ដីព្រៃកោងកាងជម្រកត្រីពងកូន នៅខេត្តព្រះសីហនុ កំពុងវិនាសហិនហោច ដោយអ្នកមានលុយមានអំណាច ចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ អាជ្ញាធរស្រុកនឹងខេត្តសម្ងំឈឹង សង្ស័យមានការត្រូវរ៉ូវគ្នា

ចេញផ្សាយដោយ ៖ អង្គភាព CSN

ព្រះសីហនុ ៖ បច្ចុប្បន្នគេសង្កេតឃើញ ដីព្រៃរបស់រដ្ឋ ដីព្រៃកោងកាងលិចទឹក សម្រាប់ត្រីពងកូនមួយចំនួនធំ នៅខេត្តព្រះសីហនុ កំពុងរងការបំផ្លិចបំផ្លាញ នឹងងរំលោភបំពាន ពីសំណាក់អ្នកមានលុយ មានអំណាច បានទន្ទ្រាន យកធ្វើជាកម្មសិទ្ធិឯកជន សង្ស័យមានការត្រូវរ៉ូវ ជាមួយមន្ទីស្ថាប័នជំនាញពាក់ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្ត ទើបពុំមានការទប់ស្កាត់ ពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបែបនេះ។

ពាក់ព័ន្ធការមិនយកចិត្តទុកដាក់ ការពារនឹងអភិរក្ស ធនធានធម្មជាតិ ពលរដ្ឋ និងមន្ត្រីរាជការ ក៏ដូចជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានរិះគន់ខ្លាំងៗថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អសមត្ថភាព ក្នុងការដោះស្រាយ បញ្ហាផ្សេងៗ ដូចជាករណីទន្ទ្រាន កាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ ករណីចាក់ដីលុបព្រៃកោង
កាងលិចទឹក ដែលជាជម្រកត្រីពងកូន និងបទល្មើសបំផ្លាញព្រៃឈើ នៅលើកោះរ៉ុង ជាដើម។

ប្រភពខាងលើបានបន្តថា? រាល់វិធានការទាំងឡាយរបស់លោក យន្ត មីន អភិបាលខេត្ត តែងតែបរាជ័យ សិងតែ១០០ភាគរយ ព្រោះប្រធានមន្ទីរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក មិនយកចិត្តទុកដាក់ អនុវត្តន៍តាមបទបញ្ជា ឬវិធានការ របស់លោក យន្ត មីន អភិបាកខេត្តនោះទេ ជាកើស្ដែង សកម្មភាពបូមខ្សាច់ នៅស្រុកស្ទឹងហាវជាដើម ហើយត្រូវបាន មជ្ឈដ្ឋាននានាដាក់ការសង្ស័យថា ទំនងមានការបើកដៃ ពីលោក យន្ត មឺន អភិបាលខេត្តហើយ ទើបអាចដំណលការបាន នឹងធ្វើសកម្មភាព យ៉ាងគឃ្លើន មិនខ្លាចញញើតទើយ។

ក្នុងនឡផងដែល មន្ត្រីអង្គការក្រៅរដ្ឋាភិបាល នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនុប បានឲ្យដឹងថា ព្រៃកោងកាងលិចទឹកដែលជាជម្រកត្រីសមុទ្រពងកូន រាប់ពាន់ ហិកតាកំពុងប្រឈមទៅនឹង ការចាក់ដីលុប ហើយក្លាយជាកម្មសិទ្ធិឯកជន ជាបន្តបន្ទាប់ ដោយមិនឃើញមាន មន្ត្រីអាជ្ញា
ធរ ឬសមត្ថកិច្ចពាក់ព័ន្ធណា ទប់ស្កាត់ទេ បញ្ហានេះក្រសួងពាក់ព័ន្ធ ដូចជាក្រសួងចរិស្ថាន ក្រសួងកសិកម្មនិងក្រសួងរៀបចំដែនដី មិនគួរនៅស្ងៀមតទៅទៀតឡើយ ព្រោះការបំផ្លាញ ព្រៃកោងកាងលិចទឹក រាប់ពាន់ហិកតា កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បរិស្ថានធម្មជាតិ។ ដោយពុំមានការទប់ស្កាត់ ពីលោក យន្ត មីន ជាអភិបាលខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ នោះទេ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ បានឲ្យដឹងបន្តឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ពួកគាត់បានសង្កេតឃើញ មានរថយន្តដឹកដីធំៗ នឹងគ្រឿងចក្រជាច្រើន ត្រូវបានគេប្រើប្រាស់ ដើម្បីចាក់ដីលុបព្រៃកោងកាង និងឈូសឆាយយ៉ាងពេញបន្ទុក ហើយមិនឃើញមាន មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ចាត់វិធានការ ទប់ស្កាត់នៅឡើយ។

ចំណែកមន្ត្រីអង្គការ ក្រៅរដ្ឋាភិបាល ដែលតាមដានបញ្ហាខាងលើនេះ បានបញ្ជាក់ថា ព្រៃកោងកាងលិចទឹករាប់ពាន់ហិកតា ជាជម្រកត្រីសមុទ្រពងកូន ត្រូវបានបំផ្លាញ ជាបន្តបន្ទាប់ និងបានក្លាយជាកម្មសិទ្ធិឯកជនយ៉ាងស្រួលៗ ចំណែកអភិបាលស្រុកព្រៃនប់ និង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នាំគ្នាសម្ងំស្ងាត់
ឈឹងតែម្តង។

ហេតុនេះហើយ ទើបពលរដ្ឋ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម ជួយការពារព្រៃកោងកាងលិចទឹក នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ជាបន្ទាន់ដើម្បីទប់ស្កាត់ កុំឲ្យមន្ត្រីខិលខូច អ្នកមានលុយ និងអ្នកមានអំណាច ទន្ទ្រានកាន់កាប់ យ៉ាងអនាធិបតេយ្យតទៅទៀត។

ពាក់ព័ន្ធការលើកឡើងខាងលើ អង្គភាព CSN មិនអាចសុំកាបំភ្លឺ ពីឯឧត្តម យន្ត មឺន អភិបាលខេត្តព្រះសីហនុ បានទេថ្ងៃនេះ ដោយទូរស័ព្ទ ធ្វើការទំនាក់ទំនងមិនបាន អង្គភាពយើងរង់ចាំ ការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម លោកជំទាវ អស់លោក លោក
ស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបានតារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: