ពលរដ្ឋសាទសមត្ថកិច្ចចម្រុះ បង្ក្រាបនឹងរឺបអូស ឈើប្រណិតជាង៥០០កំណាត់ តែពលរដ្ឋនឹងមន្ត្រីរាជការរិះគន់ លោក ថង សាវុន ចៅហ្វាយខេត្ត នឹងលោក កែប កត់ មេព្រៃខេត្ត ថា? បានរក្សាទុកបទល្មើសដើម្បីប្រយោជន៍

ចេញផ្សាយដោយ ៖ អង្គភាព CSN

ខេត្តរតនគីរី ៖ ឈើប្រណិត ប្រភេទឈើមូល ជាង៥០០កំណាត់ ដែលឈ្មួញបានធ្វើសកម្មភាព កាប់និងដឹកជញ្ជូនយកមកលាក់ទុក នៅក្នុងព្រៃជ្រៅមួយកន្លែង ជាប់ព្រំដែន ប្រទេសវៀតណាម ត្រូវបានគេប្រទះឃើញ បានរាយការណ៍ មកសមត្ថកិច្ច ទៅធ្វើការបង្ក្រាប និងរឹបអូស យកទៅរក្សាទុក ជាសម្បត្តិរដ្ឋ។

តាមប្រភពរាយការណ៍ បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាប ឈើប្រណឹតខាងលើ ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន កម្លាំងប៉ូលិស ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាពីលោក ជា ពេជ្រ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តរតនគិរី។
បានធ្វើឡើងរយះពេល ពីរថ្ងៃជាប់គ្នា គឹចាប់ពីថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃ១០ ខែមេសា ឆ្នាំ២០១៧ នៅទីតាំងពីរផ្សេងគ្នា ទីតាំងទី១ នៅក្នុង ភូមិ សំ និងភូមិដ័រធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ និងទីតាំងទី២ នៅក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ដោយអនុវត្ដ តាមបទបញ្ជារបស់ ប្រធាគណៈកម្មាធិការបង្ក្រាបបទល្មើស ធនធានធម្មជាតិថ្នាក់ជាតិ ។

ប្រភពខាងលើបានបន្តថា ក្នុងការចុះបង្ក្រាប នឹងរឹបអូសឈើប្រណឹត ទាំងជាង៥០០កំណាត់ ដែលមេឈ្មួញ ដឹកយកលាក់ទុក ក្នុងព្រៃជ្រៅមួយកន្លែង ជាប់ព្រុំប្រទល់កម្ពុជា វៀតណាម ដោយកម្លាំងចម្រុះ មានកម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទស សហការជាមួយកម្លាំងអាវុធហត្ថខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន កម្លាំងប៉ូលិស ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាពីលោក ជា ពេជ្រ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តរតនគិរី។

ប្រភពបានបន្តថា ឈើជាង៥០០កំណាត់នោះ រហូតមកទល់នឹងថ្ងៃ១១ ខែមេសា សមត្ថកិច្ច កំពុងធ្វើការប្រមូល និងដឹកជញ្ជូនឈើពីរប្រភេទ ដែលបង្ក្រាប និងរឹបអូស នៅរយះពេលពីរថ្ងៃ កន្លងមកនេះ ប្រគល់ឲ្យទៅមន្ត្ររដ្ឋបាលព្រៃឈើខេត្ត នាំយកទៅរក្សាទុក។

តាមការឲ្យដឹងពីសមត្ថកិច្ច ចុះបង្ក្រាបនៅទីនោះបានឲ្យដឹងថា ឈើទាំងពីរប្រភេទខាងលើ ដែលសមត្ថកិច្ចបានធ្វើការរឹបអូសបាន មានចំនួនជាង៥០០កំណាត់គឺជាប្រភេទឈើសុក្រំ និងឈើស្រឡៅ ឈើសុក្រំមានចំនួន៤២៦កំណាត់ ធ្វើការបង្ក្រាប និងរឹបអូសនៅថ្ងៃ៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសំ និងភូមិដ័រធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្ររតនគិរី រីឯឈើស្រឡៅមានចំនួន១៤៤កំណាត់ ធ្វើការបង្ក្រាប និងរឹបអូស នៅក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឈើរឹបអូសបានសរុប ចំនួន៥៧០កំណាត់ ប្រគល់ឲ្យខណ្ឌ័ រដ្ឋបាលព្រៃឈើខេត្ត រក្សារទុកជាសម្បត្តិរដ្ឋ ។

គួបញ្ជាក់ផងដែលថា ពាក់ព័ន្ធករណី សមត្ថកិច្ចបង្ក្រាបនឹងរឹបអូសឈើប្រណិត ជាង៥០០កំណាត់ខាងលើ ពុំមានការបញ្ជាក់ណាមួយ ពីសមត្ថកិច្ច ក៍ដូចកម្លាំងជំនាញ ថាឈើនេះ ជាឈើរបស់មេឈ្មួញមួយណា ឈ្មោះអីនោះទេ ករណីនេះ បានធ្វើឲ្យប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ក្នុងខេត្ត បានធ្វើការរិះគន់ ទៅលើលោក
ថង សាវុន អភិបាលខេត្តរតនគិរី នឹងលោក កែប កត់ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ផងដែលថា៖ លោកទាំង២ អសមត្ថភាព ក្នុងការបង្ក្រាបនឹងទប់ស្កាត់ រាល់បទល្មើសព្រៃឈើ កំពុងកើតមានយ៉ាងពេញបន្ទុក នៅខេត្តរតនគិរី នាពេលបច្ចុប្បន្ន ជាពិសេសមេឈ្មួញពីរនាក់ ប្ដីប្រពន្ធ ឈ្មោះ ទូច នឹងឈ្មោះ ណាត ព្រមទាំងឈ្មួញជាច្រើនទៀត ឈ្មួញទាំងនោះ ពួកគេពុំដែលឃើញ លោកចៅហ្វាយខេត្ត នឹងលោកមេព្រៃខេត្ត ធ្វើការទប់ស្កាត់ ឬបង្ក្រាបម្ដងណាទេ ទំនងបានទទួលប្រយោជន៍ ពីឈ្មួញទាំងនោះ យ៉ាងក្រាស់ក្រែល ជាថ្នូរទៅនឹងមិនបង្ក្រាបហើយ ទើបនាំគ្នាសម្ងំស្ងៀមបែបនេះ។

ពាក់ព័ន្ធការរិះគន់លើខាងលើ អង្គភាព CSN មិនអាចសុំកាបំភ្លឺ ពីឯឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានទេថ្ងៃនេះ ដោយគ្មានទូរស័ព្ទ ធ្វើការទំនាក់ទំនង រីឯទូរស័ព្ទលោក កែប កត់ មេព្រៃខេត្តជាប់រវល់ អង្គភាពយើងរង់ចាំ ការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម លោកជំទាវ អស់លោក លោក
ស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបានតារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយ រស់ សុភា

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author