ដោយ រស់ សុភា ចេញផ្សាយដោយ ៖ អង្គភាព CSN
ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរីក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈខ្លី បច្ចុប្បន្នគេសង្កេតឃើញ មានការកម្រើកឡើងវិញហើយ នេះយោងតាមប្រភពរាយកាណ៍ ពីប្រជាសហគមន៏ ការពារព្រៃឈើ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ពីស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រភពបានឲ្យដឹងថា៖ ក្រុមហ៊ុន « យូនីហ្គ្រីន » បាននឹងកំពុងធ្វើសកម្មភាព ដោយបក្សពួកដៃជើង របស់លោក ឧកញ៉ា តុប វីដា ល្បីឈ្មោះ ខាងបំផ្លាញព្រៃើ នៅខេត្តស្ទឹងត្រែង បច្ចុប្បន្ន កំពុងជ្រកក្រោមលេស ក្រុមហ៊ុន « យូនីហ្គ្រីន » ធាតុពិតកាប់ប្រមូលឈើ ពីតំបន់ក្រៅក្រុមហ៊ុន សម្រុកដឹកចូលនៅពេលយប់ ទាំងឈើលេខ១ នឹងឈើលេខ២ ហើយធ្វើការអាច្រៀក កែច្នៃនៅទីនោះ ដោយម៉ាស៊ីនរ៉ៃជាច្រើនគ្រឿង ហើយដឹកជញ្ជូនតាមរថយន្តធុនធំៗ ចេញទៅស្រុកយួន យ៉ាងរលូន ពុំមានការរំខាន ពីសមត្ថកិច្ចជំនាញឡើយ ។
មតិមហាជនជាច្រើន បានធ្វើការរិះគន់ចំៗ ទៅលើអភិបាលខេត្ត នឹងមន្ត្រីជំនាញថា? សកម្មភាពកាប់ប្រមូលឈើ ពីខាងក្រៅ នឹងដឹកជញ្ជូនឈើ តាមរថយន្តធំៗ ទៅស្រុកយួន បំផ្លាញផ្លូវថ្នល់ក្នុងខេត្ត យ៉ាងគឃ្លើន បែជាលោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្ត លោក កែវ សុភក្រ័ ប្រធានមន្ទីបរិស្ថាន លោក វង្ស សុកសេរី នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្ត នឹងលោក ឈួន សេរីវឌ្ឍន៏ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែក ខេត្តមណ្ឌល់គិរី ហាក់ដូចជានាំគ្នាសម្ងំឈឹងសង្ស័យត្រូវថ្នាំសណ្ដំ ពីឧកញ៉ា ល្បីឈ្មោះខាងលើ ដែលជ្រកក្រោយសេស ក្រុមហ៊ុន « យូនីហ្គ្រីន » នេះ ( រាប់មុឺនដុល្លារ ) ក្នុង១ខែៗហើយ បានជាបណ្ដោយ ឲ្យក្រុមហ៊ុន១នេះ ធ្វើអ្វីតាមតែអំពើចិត្ត ។
ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ ក្នុងខេត្តមណ្ឌលគិរី មួយចំនួន បានឲ្យដឹងថា បច្ចុប្បន្ន ឧកញ៉ា តុប វីដា បានប្រើលេស ក្រុមហ៊ុន ស្របច្បាប់ ដើម្បីប្រមូលផលអនុផលព្រៃឈើ តែធាតុពិត ក្នុងក្រុមហ៊ុននេះ គ្មានឈើប្រណិត ឬឈើលេខ២ ទៀយទេ ឈើអាច្រៀកកែច្នៃ ហើយដឹកទៅលក់ នៅស្រុកយួនសព្វថ្ងៃ គឺឈើដែលពួកគេ បានធ្វើសកម្មភាព កាប់ទន្ទាន ក្នុងដែនអភិរក្សជីវៈចំម្រុះ បរិស្ថានភ្នំព្រឹច ដឹកជញ្ជូនចូលមក ក្នុងក្រុមហ៊ុន មួយនេះ ជារៀងរាល់យប់ ដោយរលូន មឹនដែលឃើញមន្ត្រីជំនាញ ធ្វើការទប់ស្កាត់ បង្ក្រាបសោះ ។
ទោះប្បី ប្រមុខរាជ្ញរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុន សែន បានចេញទបបញ្ជា ឲ្យមន្ត្រីថ្នាក់មូលដ្ឋាន ជាពឹសេសនោះ អស់លោក ចៅហ្វាយខេត្ត គ្រប់ខេត្ត ជាប្រធានគណៈបញ្ជារកាឯកភាព ក្នុងការទប់ស្កាត់ នឹងបង្ក្រាបទល្មើសទាំងឡាយ តួយ៉ាងដូចជាបទល្មើស ការកាប់ទន្ទាន់ព្រៃឈើយកដី នឹងធ្វើជំនួញឈើឆ្លងដែន។ល ។
ក៏ប៉ុន្តែ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានគេមើលឃើញថា៖ សកម្មភាពបទល្មើសព្រៃឈើ នៅតែកើតមានពេញបន្ទុក សង្ស័យមានការបើកដៃ នឹងមានការឃុបឃឹតពីមន្ត្រីមានអំណាចក្នុងខេត្ត ទើបអស់លោកៗ ដែល មានអំណាច នឹងមានលុយ ដូចជា ឧកញ៉ា តុប វីដា ធ្វើអ្វីតាមអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋ នឹងប្រជាសហគមន៏ បានបង្ហើបឲ្យដឹងថា ៖ តំបន់ព្រៃក្នុងដែនអភិរក្ស ជីវចម្រុះបរិស្ថានភ្នំព្រិច កំពុងរងការវិនាសហិនហោច ជាបន្ដើៗហើយ ក្រោមស្នាដៃ ឧកញ្ញា តុប វីដា ជាមេឈ្មួញរកសុីឈើដ៏ធំ នឹងល្បីល្បាញ តាំពីខេត្តស្ទឹងត្រែង ឥឡូវ ឧកញ្ញា រូបនេះ កំពង់តែបញ្ជូន ឲ្យបក្ខពូករបស់ខ្លួន ដើរទៅគៀងគប្រជាពលរដ្ឋ មានរទះគោក្របី នឹងគោយន្តកន្ត្រៃ ដែលរស់នៅតាមតំបន់មួយចំនួន ដូចជាប្រជាពលរដ្ឋ រស់នៅ ឃុំសុខសាន្ដ . ឃុំ ស្រែសង្គម ក្នុងស្រុក កោះញែក ខេត្តមណ្ឌលគិរី ឲ្យចូលទៅកាប់ឈើ យកមកលក់ឲ្យខ្លួន មានដូចជា ឈើស្រុក្រម , ឈើទាល , គគី , ត្រាច , នឹងឈើធ្នង់ ហើយពួកគេធ្វើសកម្មភាព ដឹកជញ្ជូនចេញនៅពេលយប់ ក្នុងចន្លោះម៉ោង១២ យប់ រហូតម៉ោង៣ ទៅម៉ោង៤ ជិតភ្លឺ ចូលទៅក្នុងក្រុមហ៊ុន « យូនី ហ្គ្រីន » តែម្ដង។
ហេតុនេះប្រជាពលរដ្ឋ នឹងប្រជាសហគមន៍ ស្នើសុំ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់មន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវទៅលើមន្ទីរបរិស្ថានខេត្ត នឹងរកឲ្យឃើញ ក្នុងការពាក់ព័ន្ធ បើកដៃឲ្យឈ្មួញចូលកាប់បំផ្លាញព្រៃឈើ ក្នុងដែនអភិរក្សជិវចម្រុះ បរិស្ថានភ្នំព្រឹចនេះ ជាបន្ទាន់ផង ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាប្រធាប្រធាក្រុមការងារថ្នាក់ជាតិ ក្នុងកាបង្ក្រាបបទល្មើសព្រៃឈើ មេត្តាចុះពិនិត្យមើល សកម្មភាពជាក់ស្ដែង នៅក្នុងក្រុមហ៊ុន « យូនីហ្គ្រីន » នេះផង ដែលកំពុងធ្វើសកម្មភាព កាប់នឹងដឹកជញ្ជូន យ៉ាងអនាធិបតេយ្យ នៅពេលយប់ ចេញពីតំបន់ខាងលើ ចូលទៅក្រុមហ៊ុន « យូនីហ្គ្រីន » មិនក្រោមពី ១០រថយន្តឡើយ ក្នុង១យប់ៗ។
ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចសុំការពន្យល់ ពីឯឧត្តម ស្វាយ អ៊ាង អភិបាលខេត្តមណ្ឌលគិរី បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង រីឯឧកញ៉ា តុប វិដា កន្លងមកអង្គភាពយើង ធ្លាប់ធ្វើការទំនាក់ទំនង ទូរស័ព្ទចូលគ្មានអ្នកទទួល ហេតុនេះអង្គភាពយើងរង់ចាំ ការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម លោកជំទាវ អស់លោក លោក
ស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើង
ខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន
តារយៈទូរស័ព្ទ លេខ 097 777 6000