សាជូនពរ ឆ្នាំរកា នព្ធស័ក ពុទ្ធករាជ ២៥៦១ ប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើ គ្រប់ក្រុមគ្រួសារ

កណ្ដាល ៖ ខ្ញុំបាទ បាន គន្ធី ក្នុងនាមជាចាងហ្វាងការសែត « កម្ពុជា ជោគជ័យ » នឹងគេហទំព័រ ស៊ី អេស អិន« CSN » នឹង CSN TV online សូម​ប្រសិទ្ធិ៍​ពរជ័យ​ បវរ​មហាប្រសើរ ថ្វាយ និង​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ទាំងអស់ សូម​មាន​ព្រះ​បញ្ញាញាណ​ថ្មី ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា ដើម្បី​បាន​ដឹកនាំ​កម្ពុជា​ ឲ្យ​ឈាន​ឆ្ពោះទៅរក​នីតិរដ្ឋ សិទ្ធិ សេរីភាព និង​អភិវឌ្ឍន៍​ រីកចម្រើន​រុងរឿង​ ជានិច្ច​និរន្តរ៍ ។​

​សូម​ជូនពរ​ ទ្រុង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី នឹងមិត្ត​អ្នកអាន​ ព្រមទាំងមិត្តរួមអាជីព សារព័ត៌មានទាំងអស់​ ដែល​បាន​គាំទ្រ​ នូវការផ្សព្វផ្សាយ ​គេហទំព័រ​សារព័ត៌មាន​ ស៊ី អេស អិន « CSN » សូម​ឲ្យ​បារមី​នៃ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរកា នព្វ​ស័ក ព្រះនាម កិមិរាទេវី ជួយ​បីបាច់​ថែរក្សា​ អស់លោក​ ឲ្យបាន​ជួបប្រទះ​ តែ​នឹង​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​វាងវៃ និង​បាន​ប្រកប ដោយ​ពរ​ ទាំង​៥​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម កិមិរាទេវី ជួយ​អភិបាល គ្រប់គ្រង​រក្សា និង​ប្រសិទ្ធិ៍​ពរជ័យ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ ឲ្យ​មាន​សមាន​ចិត្ត ជា​កុសល យោគយល់​គ្នា សន្តោស​ប្រណី​គ្នា សាមគ្គី រួមសុខ រួមទុក្ខ ជា​មហា​គ្រួសារ​តែមួយ ​នៅលើ​ទឹកដី​ មាតុភូមិ​អង្គរ ​ជាទី​ស្នេហា ដោយ​សេចក្តីសុខ ក្សេមក្សាន្ត ប្រកបដោយ​កិត្តិយស សេចក្តីថ្លៃថ្នូរ​ តរៀង​ទៅ ។​

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author