ចេញផ្សាយដោត ៖ អង្គភាព CSN
សៀមរាប ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះ សំណាល ជាមួយបងប្អូន យុទ្ធជនពិការ នៃមជ្ឃមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣១៧ គូលែន ខេត្តសៀមរាប។
ជារៀងរាល់ឆ្នាំ មុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែអញ្ជើញមកសួរសុខទុក បងប្អូនពិការនៅទីនេះ ដើម្បីផ្តល់សេចក្តីស្រឡាញ់ និងលើកទឹកចិត្ត ដល់បងប្អូនយុទ្ធជនពិការ ដែលបានបូជា កំលាំងកាយចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិកន្លងមក៕