បើកទ្វារអុជធូបទទួលទេវតាឆ្នាំថ្មី ត្រូវជនសង្ស័យ បាញ់រះដោយកាំភ្លើងអាកា ជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់៣នាក់ នឹងរបួសធ្ងន់ម្នាក់

ចេញផ្សាយដោយ ៖ អង្គភាព CSN

បន្ទាយមានជ័យ ៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ៣នឹង២៥នាទី យប់រំលងអាធ្រាត ឈានចូលថ្ថៃទី១៤ ថ្ងៃចូលឆ្នាំទី១ មានហេតុការណ៍ឃាតកម្ម បាញ់ប្រហា ដ៏សាហាវ ខណៈដែលក្រុមគ្រួសារមួយ កំពុងអុជធូប ទទួលទេវតាឆ្នាំថ្មី ត្រូវបានជនសង្ស័យម្នាក់ ប្រដាប់ដោយកាំភ្លើង បាញ់រះ លើជនរងគ្រោះ បណ្តាលឲ្យសមាជិក នៃក្រុមគ្រួសារ៣នាក់បានស្លាប់ ខណៈម្នាក់ទៀតរងរបួសធ្ងន់។

ប្រភពព័ត៌មាន ពីនគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែមេសានេះថា ឃាតកម្មដ៏រន្ធត់ខាងលើ កើតឡើងនៅក្នុងនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជនបង្ក ត្រូវបានគេស្គាល់ឈ្មោះថា រ៉េត រាត្រី ( ហៅ ឆិច ) អាយុ២៨ឆ្នាំ ជាមន្ត្រីយោធា អង្កភាពអភិវឌ្ឍន៍ភ្នំឆ័ត្រ យោធភូមិភាគទី៥។

ចំណែកជនរងគ្រោះ ដែលរងការបាញ់សម្លាប់ រួមមាន ទី១៖ ឈ្មោះ ជួប សាំងលីន ភេទប្រុស អាយុ៣០ឆ្នាំ ទី២៖ ឈ្មោះ ម៉ែន សុវណ្ណរ៉ាឌី ភេទស្រី អាយុ៣២ឆ្នាំ និងទី៣៖ ឈ្មោះ សុខ ខាត់ណា ភេទស្រី អាយុ៥៥ឆ្នាំ នឹងឈ្មោះ អឹម សំប៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសធ្ងន់។

តាមការឲ្យដឹង ពីសមត្ថកិច្ច បានឲ្យដឹងថាស ឲ្យដឹងថា មូលហេតុ ដែលនាំឲ្យ មន្ត្រីយោធាខាងលើ ផ្ទុះកំហឹង រហូតឈានដល់ការ បាញ់សម្លាប់ គ្រួសារខាងលើ ស្ទើរផុតពូជនេះ កើតមកពីរឿងគំនំ ដោយជនសង្ស័យខាងលើ គេសុំស្រឡាញ់កូនស្រី គ្រួសាររងគ្រោះខាងលើនេះមិនបាន ដោយឪពុកម្តាយ គ្រួសាររងគ្រោះ មិនព្រមឲ្យ ហើយថែមទាំង ឲ្យទៅរៀបការ ជាមួយនឹងអ្នកផ្សេងទៅវិញ។

សមត្ថកិច្ច បានបញ្ជាក់បន្ថែម ឲ្យដឹងទៀតថា ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាព បាញ់សម្លាប់គ្រួសារខាងលើរួចហើយ ជនជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ដែលមានពាក់ស្លាកលេខ 1Q-5151 គេចខ្លួនបាត់។ ករណីនេះ ទាំងកំលាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងយោធា កំពុងបើកប្រតិបត្តការ តាមប្រមាញ់ចាប់ខ្លួន ជនដៃដល់ មកផ្ដន្ទាទោស ទៅតាមច្បាប់ផងដែរ៕

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author