រមនីយដ្ឋានភ្នំឧដុង្គ ប្រឈមនឹងការបាត់បង់ភ្ញៀវទេសចរ ជាតិ នឹងអន្តរជាតិ ខណៈអាជ្ញាធរនឹងសមត្ថកិច្ច នៅតែបន្តប្រព្រឹត្តអំពើពុករលួយ

ចេញផ្សាយដោយ ៖ អង្គភាព CSN

កណ្ដាល ៖ រយៈពេល៣ថ្ងៃ ចូលឆ្នាំថ្មីប្រពៃណីខ្មែរឃើញថា ប្រជាពលរដ្ឋ បាននាំបងប្អូនកូនចៅ ដើរលេងយ៉ាង សប្បាយរីករាយ ទៅតាមបណ្ដាលខេត្ត នឹងរមនីយដ្ឋាននានា នេះក៍ដោយសាតែប្រទេស មានសុខសន្តិភាពល្អ ។

ក៍ប៉ុន្តែ… ការដើរកម្សាន្ត ទៅលេងតាមរមនីយដ្ឋានមួយចំនួន ត្រូវបានប្រជាពលរដ្ឋរអ៊ូរទាំ ពីការលក់រម្ហូបអាហា ឡើងថ្លៃបក់ពពក ជាក់ស្ដែងថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅរមនីយដ្ឋានភ្នំឧដុង្គ មានការលក់កោភ្ញៀវ ខុសពីថ្ងៃធម្មតា២ទៅ៣ដង ហើយកន្លែងអង្គុយ ក៍មិនបានព្រីឲ្យភ្ញៀវ ដូចរាល់ដងដែរ គឺគេគិតពីភ្ញៀវ តម្លៃ ២០០០០រៀល ពីលើម្ហូបអាហាថែមទៀត។

ពាក់ព័ន្ធក្នុងការលក់ឡើងថ្លៃ នឹងយកលុយថ្លៃគ្រែ ពីភ្ញៀវ មួយ ២០០០០រៀលនេះ បងស្រីម្នាក់ ដែលជាអាជីវករ លក់ដូរប្រចាំឆ្នាំនៅទីនោះ បានប្រាប់ឲ្យដឹងថា កន្លែគាត់លក់មាន់១ ទម្ងន់ប្រហែល១គីឡូ តម្លៃ៦០០០០រៀល បាយ១ឆ្នាំងតូច ៧០០០រៀល ទឹកផ្លែឈើ១កំប៉ុង ៤០០០រៀល ទឹកសុទ្ធ១ដប១៥០០រៀល គ្រែ១តម្លៃ ២០០០០រៀល ។

បងស្រីអាជីវករខាងលើ បានបញ្ជាក់ថា ប្ហូបអាហា នឹងគ្រែកន្លែគាត់ គឺមានការធូថ្លៃជាងគេហើយ កន្លែងខ្លះក្នុងរដូវចូលឆ្នាំនេះ គេលក់បានថ្លៃជាងនេះ បើគ្រែវិញកន្លែងខ្លះមានរហូត ៣ម៉ីនរៀលទៅ៤ម៉ឹនរៀលឯណុះ ការពិតគាត់ក៍មិនចង់លក់ឡើងថ្លៃ នឹងយកលុយថ្លៃគ្រែពីភ្ញៀវដែល តែពួកគាត់ត្រូវបាន មេឃុំ នឹងឆ្មាំការពារនៅទីនេះ គេតម្រូវឲ្យពួកគាត់បង់៣០០០០រៀល ក្នុង១កន្លែង ក្នុងរដូវចូលឆ្នាំនេះ។

ប្រជាពលរដ្ឋនឹងអាជីវករ បានរិះគន់ផងដែលថា អាជ្ញាធរគួតែយកចិត្តទុកដាក់ ថែទាំរៀបចំ ទីកន្លែងនេះ ឲ្យមាននៅភាពទាក់ទាញ ភ្ញៀវទេសចរ ជាតិ នឹងអន្តរជាតិ ឲ្យចូលកម្សាន្តបានច្រើនកោះករ មិនត្រូវឆ្លៀតឱកាស ដើម្បីប្រយោជន៍បែបនេះទេ បើអាជ្ញាធរ ក៍ដូចសមត្ថកិច្ចនៅទីនេះ នៅតែបន្តប្រព្រឹត្ត អំពើពុករលួយបែបនេះតទៅទៀត រមនីដ្ឋានមួយនេះ ប្រឈមនឹងការបាត់បង់ភ្ញៀវ ហើយប្រជាពលរដ្ឋនៅទីនេះ ធ្លាប់បានប្រយោជន៍ ពីភ្ញៀវទេសចរ តាមរយៈការលក់នៅទីនេះ ក៍ប្រឈមការបាត់បង់ចំណូប្រចាំថ្ងៃ ពីការលក់ទំនិញម្ហូបអាហា ដើម្បីដោះស្រាយ ជីវភាពគ្រួសារផងដែរ។

ពាក់ព័ន្ធការលើកឡើង នឹងរិះគន់លើខាងលើ អង្គភាព CSN មិនអាចសុំកាបំភ្លឺ ពីលោក មេឃុំ នឹងសមត្ថកិច្ចប្រចាំទីនោះ បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: