លោក អូន ព័ន្ធមុនីរ័ត្ន នឹងលោក គុណ ញឹម អគ្គនាយកគយនឹងរដ្ឋាករកម្ពុជា រងការរិះគន់ពីមហាជនថា? បើកដៃឲ្យលោក មួង ដារ៉ា ប្រព្រឹត្តអំពើពុករលួយ ដើម្បីចែកប្រយោជន៍គ្នា

ចេញផ្សាយដោយ ៖ អង្គភាព« CSN » 097 777 6000

ខេត្តកណ្ដាល ៖ មានសេចក្ដីរាយការណ៍ ពីច្រកជ្រៃធំ ខេត្តកណ្ដាល បានឲ្យដឹងថា ចាប់តាំងមុនពេលចូលឆ្នាំខ្មែរ មកដល់ពេលនេះ ច្រកជ្រៃធំ ទាំងផ្លូវគោក នឹងផ្លូវទឹក គេនៅតែសង្កេតឃើញ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ជាពិសេសទំនិញខូចគុណ
ភាព ដែលលោក មួង ដារ៉ា ប្រធានការិយាល័យគយ នឹងរដ្ឋាករ ច្រកជ្រៃធំ នៅតែបន្តបើកដៃ ឃុបឃិយ ឲ្យឈ្មួញដែលជាមន្ត្រី យោធាឈ្មោះ ឡៅ តុងហាន និងឈ្មួញដទៃទៀត នាំទំនិញទាំងនេះ ចូលមកស្រុកខ្មែរ តាមច្រករបស់ខ្លួនគ្រប់គ្រង យ៉ាងពេញបន្ទុក ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនក្នុងមួយខែៗ។

ប្រភពពីសមត្ថកិច្ច ឈរជើងនៅច្រកជ្រៃធំ បានលួចខ្សឹបឲ្យដឹងថា៖ សព្វថ្ងៃនេះ ក្រុមហ៊ុន ហង្ស របស់ឧត្តមសេនីយ៍ ឡៅ តុងហាន ជាមន្ត្រីយោធាកងអង្គរក្ស នៅតែបន្តនាំចូល គ្រឿងសំណង់ ច្រើនប្រភេទ ពីប្រទេសចិន ឆ្លងកាត់ស្រុកយួន ហើយចូលមកស្រុកខ្មែរ តាមច្រកជ្រៃធំ យ៉ាងពេញបន្ទុក។ ហើយគ្រឿងសំណង់ ដែលឈ្មួញឈ្មោះ ឡៅ តុងហាន នាំចូលតាមច្រកជ្រៃធំនេះ បង់ពន្ធតែ២០ទៅ៣០ ភាគរយ ប៉ុណ្ណោះ ក្រៅពីនេះមានការឃុបឃិត បែងចែកផលប្រយោជន៍ ឲ្យទៅមន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រចាំច្រកជ្រៃធំផងដែរ ជាពិសេសនោះ គឺលោក មួង ដារ៉ា ដែលជាប្រធានការិយា ល័យគយនឹងរដ្ឋាករ ច្រកជ្រៃធំតែម្តង។

ប្រភពបានបន្តថា បញ្ហាពុករលួយ ធ្វើឲ្យបាត់ចំណូលពន្ធរដ្ឋ យ៉ាងច្រើនក្នុង១ខែៗនេះ គេមិនទាន់ឃើញលោក ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ដែលកន្លងមកធ្លាប់ល្បីថា លោកប្រធានរូបនេះ បង្ក្រាបមិនរើសមុខឡើយ មិនថាពាក់ផ្កាយឬលោកខែទេ តែក្នុងករណីនេះ មិនទាន់ឃើញចាត់វិធានការ ស៊ើបអង្កេត នៅឡើយទេ ទោះបីលោក មួង ដារ៉ា មេគយច្រកជ្រៃធំ ល្បីខាងបើកដៃ ឲ្យឈ្មួញនាំចូលទំនិញ ដោយមានភាពមិនប្រក្រតី តាមច្រកនេះជាយូរមកហើយក៍ដោយ។

ប្រភពបានបន្តនឹងរិះគន់ថា? រីឯលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ដែលជាអគ្គនាយកគយ ហាក់ដូចមិនដឹង បានជាគ្មានវិធានការទប់ស្កាត់ រឿងលោក មួង ដារ៉ា ប្រព្រឹត្តអំពើពុករលួយ នេះបន្តិចសោះ ឬមួយដឹង តែធ្វើមិនដឹង ដើម្បីទុកឱកាសឲ្យ ប្រធានការិយាល័យគយរូបនេះ ងាយស្រួល កើបប្រមូលលុយ ដាក់ហោប៉ៅ ចែកផលប្រយោជន៍គ្នា។

ប្រភពបានបញ្ជាក់ថា៖ ករណីឈ្មួញជាមន្ត្រីយោធា ថ្នាក់ឧត្តមសេនីយ៍ ឈ្មោះ ឡៅ តុងហាន រកស៊ីនាំចូលគ្រឿងសំណង់គេចពន្ធ និងបង់ពន្ធមិនគ្រប់ តាមច្រកជ្រៃធំ ស្ថិតក្នុង ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាលនេះ បានកើតឡើង ជាយូរឆ្នាំមកហើយ ការដែលឈ្មួញឈ្មោះ ឡៅ តុងហាន ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត គឺមានការឃុបឃិត បើកដៃពីលោក មួង ដារ៉ា ប្រធានការិយាល័យគយនឹងរដ្ឋាករ ច្រកជ្រៃធំ ដែលកំពុងល្បីល្បាញ ខាងពុករលួយ និងមានខ្នងបង្អែករឹងមាំ នៅខាងលើ។ ក្នុងនោះលោក គុណ ញឹម ដែលជាអគ្គនា
យក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ផងដែរ ទើបបណ្តោយឲ្យ លោក មួង ដារ៉ា មេគយច្រកជ្រៃធំ ធ្វើអ្វីៗតាមអំពើចិត្តបែបនេះ។

ហេតុនេះ ប្រជាពលរដ្ឋ ក៍ដូចសមត្ថកិច្ចមួយចំនួន ឈរជើងនៅទីនោះ ដែលពួកគេមិនពេញចិត្ត នៅទង្វើរបស់លោក មួង ដារ៉ា ប្រធានការិយាល័យគយ ប្រចាំច្រកជ្រៃធំ ក៍បានសុំណូមពរ លោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ ព្រោះលោក មួយ ដារ៉ា និងឈ្មួញ ជាមន្ត្រីយោធា ថ្នាក់ឧត្តមសេនីយ៍ ឈ្មោះ ឡៅ តុងហានកំពុងឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក ចំណែកឈ្មួញ ជាច្រើននាក់ទៀត ក៏កំពុងនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចូលតាមច្រកជ្រៃធំ យ៉ាងពេញបន្ទុកដែរ ដោយដឹកជញ្ជូន តាមរថយន្តធំៗ ធ្វើឲ្យផ្លូវជាតិលេខ២១បេ និងស្ពានតាមផ្លូវនេះ រងការខូចខាតជាបន្តបន្ទាប់ផងដែរ។

ពាក់ព័ន្ធការលើកឡើង នឹងរិះគន់ខាងលើ អង្គភាព CSN មិនអាចសុំកាបំភ្លឺ ពីលោក មួង ដារ៉ា បានទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរង់ចាំ ការបកស្រាយពីលោក មួង ដារ៉ា នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: