បែកធ្លាយរឿងមិនប្រក្រតី អំពើពុករលួយ កើតមាននៅច្រកអូរស្មាច់ ខេត្តឧត្តមានជ័យ ស្ថាប័នបីកំពុងច្របាច់ករយកលុយ ពីឈ្មួញដឹកដំឡូងទៅថៃ

ចេញផ្សាយដោយ៖ អង្គភាព « CSN » 097 777 6000

​ឧ​ត្ត​រ​មានជ័យ​ ៖ ​ខេត្តឧត្តមមានជ័យ គឺមានច្រកសំខាន់ៗ ចំនួនបី ០១.ច្រកទ្វារព្រុំដែន​អន្តរជាតិ​ ជាំស្រងាំ នៅចំណុចលើភ្នំដងរែក ស្ថិតក្នុងស្រុកអន្លុងវែង ០២.ច្រកអូរស្មាច់ នៅចំណុចលើភ្នំដងរែកដូចគ្នា ស្ថិតក្នុងស្រុកសំរោង ០៣.ច្រកជប់គគី ស្ថិតក្នុងស្រុកបន្ទាយអំពិល តែក្នុងចំណោមច្រកទាំងបីនេះ គេសង្ករតឃើញច្រកអូរស្មាច់ គឺមានកំណែនភ្ញៀវទេសចរណ៍ ជាតិ នឹងអន្តរជាតិ ចេញចូលឆ្លងកាត់ ពីថៃមកកម្ពុជា ពីកម្ពុជាទៅថៃ ច្រើនជាងច្រកដទៃទៀត។

មិនតែប៉ុណ្ណោះ ក៍ត្រូវបានគេមើលឃើញផងដែលថា រាល់ទំនិញដឹកចេញចូល តាមរថយន្តតូចធំ ក៍មានសភាពយ៉ាងគគ្រិកគគ្រេងផងដែរ ព្រោះផ្លូវឡើងភ្នំទៅកាន់ច្រកនេះ មិនសូវជាចំណោទប៉ុន្មានទេ ធ្វើឲ្យអ្នករកស៊ី ឈ្មួញតូចធំទាំងអស់ សម្រុកទៅរកស៊ីនៅទីនេះ ងាយស្រួលដឹកឥវ៉ាន់ឡើងចុះ ហេតុនេះ ត្រូវបានគេមើលឃើញថា ច្រកអូរស្មាច់ គឺមានប្រភពចំណូ ខ្លាំងជាងគេ សម្រាប់ខេត្តឧត្តមានជ័យ ហើយវា​ក៏​ជា​ ប្រភព​ចំណូល​ខុសច្បាប់​ សម្រាប់​មន្ត្រី​តាម​ស្ថាប័ន ដែល​ឈរជើង ​នៅ​ច្រកព្រុំដែននេះ​ផងដែរ​។

ជាក់ស្ដែង​ថ្មីៗ​នេះ​​ ក៍ត្រូវបានប្រភពផ្ទៃក្នុង របស់មន្ត្រីឈជើងនៅទីនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយឲ្យអង្គភាព « CSN » ដឹងថា៖ បច្ចុប្បន្ន មន្ត្រីចំនួន៣ស្ថាប័ន កំពុងមានភាពមិនទុកចិត្តគ្នា ដោយសាតែផលប្រយោជន៍ ចែកគ្នាដាក់ហោប៉ៅមិនស្មើ ព្រោះគេដឹងថា កាលពីខែមករា ឡាន​ដឹក​ដំឡូង​មី​ ចូល​ដី​ថៃ ​នៅក្នុង ជាង ​២០០០​គ្រឿង នឹង ខែ​ក​ម្ភះ​ ក៍ជាង​២០០០​គ្រឿង ​ព្រោះ​កាលពី ដើមខែ​មីនា ឆ្នាំ​២០១៧ លោក ​​សាន្ដ​ ស៊ិន​រី កូនចៅ​ លោក ផន​គឹម ​កន ​បានមក​កត់​ចំនួន​ក្បាល​ឡាន​ ដឹក​ដំឡូង​ គឺ​ឃើញ​មាន ជាង​៤០០០​គ្រឿង ធ្វើ​ឲ្យ​លោក​ សាន្ដ​ ស៊ិន​រី ហួសចិត្ត​ឈឺក្បាល ​មិន​នឹកស្មានថា គេ​កុហក​ស៊ីដាច់​បែបនេះ​សោះ​។

ប្រភពខាងលើបានបន្តថា រាល់ឡានដឹកដំឡូង ដឹកឆ្លកាត់ច្រកនេះ ត្រូវបានមន្ត្រី​ប៉ុស្ដិ៍ ច្រក​អូរ​ស្មាច់​ ចំនួន ០៣​ស្ថាប័ន តម្រូវឲ្យបង់លុយ ចំនួន​៣០០​បាត ក្នុង១ឡាន ក្នុងនោះមាន ០១​.ការិយាល័យ​គយ​និង​រដ្ឋាករ​ គ្រប់គ្រងដោយលោក ​គួ​ន​ សុភាព​ ចំនួន១០០​បាត​ក្នុង១ឡាន ០២​. មន្ត្រី​កាំកុងត្រូល ​គឺលោក​ ពេជ្រ ​ភារ​ម្យ​ ចំនួន១០០​បាត ក្នុង១ឡាន ០៣. ​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ ត្រូវបង់ឲ្យលោក​ ផន​គឹម កន មួយ​ប៉ុស្ដិ៍ ១០០បាត ក្នុង១ឡាន​ ជា​កំហិត​ តែ​ទូរលេខ​នេះ​ ហាក់​ដូចជា នៅមាន ភាព​លាក់លៀម​ នឹងស៊ីដាច់​គ្នា​។​

ពាក់ព័ន្ធកើតមានអំពើពុករលួយ នៅច្រកអូរស្មាច់ ក៍ត្រូវបាន​មន្ត្រី​ច្រក​ស្មាច់​ ​បានឲ្យដឹងថា​ ឡានដំឡូងនេះ ជារបស់ក្រុមហ៊ុន « ​សុខា​ ហាយ​ » នៅក្នុង ខែ​ក​ម្ភះ ឡានក្រុមហ៊ុននេះ បាន​ដឹក​ដំឡូង​ចេញ ១៨០២​គ្រឿង​ ចឹ​ង​បើលោក ​​សាន្ដ​ ស៊ិន​រី កូនចៅ​ លោក ផន​គឹម ​កន ​បានមក​កត់​ចំនួន​ក្បាល​ឡាន​ ដឹក​ដំឡូង​ គឺ​ឃើញ​មាន ជាង​៤០០០​គ្រឿង បើយក​តួលេខនេះ មក​គុណ​វា​មិនត្រូវ​ទេ ពីព្រោះ​អី​មាន​ក្រុមហ៊ុន « សុខា​ ហាយ » នាំ​ក្បាល​ឡាន​ដោយមាន លោក ​ឡុង​ សុ​គុន្ធ​ ស្នងការរង ​នគរបាល​ខេត្ត ឧត្ដរមានជ័យ ​គាត់តែងតែ​ យកឈ្មោះ​​ អ្នកធំ​មក​កាង ចឹងលោក​ឡុង​ សុ​គុន្ធ​ នេះ​ មិនបាន​បង់ប្រាក់​ ថ្លៃ​បាយ ​ឲ្យប៉ុ​ស្ដឺ​​ណាមួយ​បាន ០១បាត​ឡើយ​?​។ ​

​ពាក់ព័ន្ធរឿងនេះ លោក​ គួន សុភាព​ បានឲ្យដឹងថា រឿងនេះ គយ​ខំ​បំពេញ​​បែប​បត់​ ធ្វើឯកសារ ​ជួន​ឈ្មួញ​ដឹក​ដំឡូង អ្នកណា​ឲ្យ​ប្រាក់​ថ្លៃ​បាយ​ ឫ​មិន​ឲ្យ ​លោក​មិន​ថា​អី​ទេ​ សំខាន់​គឺសំរួល ដើម្បី​ប្រជាពលរដ្ឋ​លក់ដំឡូងបាន​ ថ្លៃ​។ តែ​ទោះយ៉ាងណា ក្នុងរឿងនេះ ខាងមន្ត្រី​គយ ​ក៏បាន​ទទួលស្គាល់ថា ក្រុមហ៊ុន ​« សុខា​ ហាយ​ » ដែលមានលោក ឡុង សាគុន្ធ ស្នងការរង ខេត្តឧត្តមានជ័យ ជាអ្នកកាង យ៉ាប់​ជាងគេ ​« អា​រឿង​លុយ​ថ្លៃ​បាយ​នេះ​ »។​

ពាក់ព័ន្ធការបង់ថ្លៃបាយ មានការលើសខ្លះ រវាងស្ថាប័ននិមួយៗ ​លោក ផន គឹមកន ​បានប្រាប់ឲ្យដឹងថា ​បើចង់ដឹងរឿងនេះ សួរ​ទៅជំនាញគយទៅ បើគេឲ្យ​ដឹង​យ៉ាងណា​ ខ្ញុំក៏​ចឹ​ង​ដែរ​។ ​ទាក់ទង​និង​ករណី​លោក​ ឡុង​ សុ​គុន្ធ​ស្នងការរង​ នគរបាល​ខេត្ត​ឧ​ត្ត​មានជ័យ​ រកស៊ី​កាង​ឡាង​ដឹក​ដំឡូង ​ចូល​ដី​ថៃ​នេះ ​ពេលអង្គភាពយើង សាក​សួរ​តាម​ទូរ​សព្ទ័ទៅលោក ពាក់ព័ន្ធការមិនបង់លុយថ្លៃបាយ ដល់​ស្ថាប័នគយ កាំកុងត្រូល និង​ស្នាក់ការច្រក ត្រូវបានលោក ​ឡុង សុ​គុន្ធ​ ឆ្លើយ​យ៉ាងច្បាស់ថា​៖ បើ​ពូក​អ​ស់ហ្នឹង ​អត់បាយ​ស៊ី​ នៅ​រក​ងាប់​អី​។

​លោក ឡុង សាគុន ​បានបញ្ជាក់ថា លោកខំលុបបំបាត់​អំពើពុករលួយ ដើម្បី​ទិញ​ដំឡូង​ ប្រជាពលរដ្ឋ​បាន​ថ្លៃ​លោក​ ជាគ្រាន់តែ​អ្នក​រត់ការ​ឯកសារ​ បំពេញំ​បែបបទ ឲ្យ​ក្រុមហ៊ុន​ យុវជន​ សុខា ​ហាយ បង់ពន្ធ​ជូន​រដ្ឋ​អស់ហើយ​មាន​គយ និង​អន្ត​ប្រវេ​ស​ន៏ គេ​មិន​​ទារប្រាក់​ថ្លៃ​បាយ​ទេ តែ​ប៉ុ​ស្ដឹ​កុងត្រូល និង​ច្រកទ្វារ​ បែជាទាប្រាក់​ពី​គាត់​ ក្នុង
១ឡាន ​២០០​បាត ​លោក​ឲ្យ​១​ឡាន​ ៥០​បាត តែ​គេ​មិន​យក​ ដោយ​គេ​ថា​​ ខ្ញុំ​ឡុង ​សុ​គុន្ធ ឲ្យ​តិចពេក​ ដល់​ចឹ​ង លោក​ ក៏​មិន​ឲ្យ​តែម្ដងទៅទៅ​។​

លោក​សុ​គុន្ធ​បន្តថា ក្រុម​ហ៊ុន សុខា​ហាយ ទិញ​ដំឡូង​ថ្លៃ​ជាងគេ ពីរ​បី​ខែ​មុន ​នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង អ្នកយក​ដំឡូង​មក​លក់បាន​ឆ្នោត ផ្សងសំណាង ត្រូវ​ម៉ូតូ ៤​ឫ​៥​គ្រឿង ​និង​សម្ភា​រះ​ប្រើប្រាស់​ ជាច្រើន​ទៀត​ និង​ធ្វើ​ផ្លូវ​ជូន​ពលរដ្ឋ លោក​មិន​ឲ្យ​ប្រាក់​ថ្លៃ​បាយ ពួក​អ​ស់ហ្នឹងទេ ​យកប្រាក់ជួយ​ប្រជាពលរដ្ឋ​ប្រសើ​ជាង​។​ បើតាមការឲ្យដឹងពី លោក ឡុង សុគន្ធ ថា ច្រកអូរស្មាច់ មាន១២គ្រុមហ៊ុន ដែលដឹកជញ្ជូនដំឡូង ឆ្លងកាត់ច្រកនេះ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: