ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ «ហៅ ឧកញ៉ា លក្ខណ៍» អាងអំណាចឥទ្ធិពលជាឧកញ៉ា នឹងអាងខ្លួនជាជំនួយការផ្ទាល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្តដឹកជញ្ជូនឈើទៅយួន យ៉ាងរលូន

ចេញផ្សាយដោយ ៖ អង្គភាព « CSN » 097 777 6000

​​បទល្មើស ​ឧក្រិដ្ឋកម្ម​ ព្រៃឈើ​ នៅ​កម្ពុជា ត្រូវបានគេរាយការណ៍ ឲ្យដឹងថា ឈើលេខ១ នឹងលេខ២ មិនទាន់កែច្នៃ ត្រូវបាន​ឈ្មួញ​សម្រុក​ ដឹកជញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​ សាជាថ្មី​ទៀតហើយ ក្រោម​ឥទ្ធិពល​អំណាច​ របស់​ឧកញ៉ា​ម្នាក់​ ជានា​យក​ក្រុមហ៊ុន « DTC » នឹងជា​អនុប្រធាន​កិត្តិយស ​សាខា​កាកបាទក្រហម កម្ពុជា​ ខេត្តមណ្ឌលគិរី និង​ជា​ជំនួយការ​ផ្ទាល់​សម្តេច ​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម កម្ពុជា បន្ទាប់ពី​រាជរដ្ឋាភិបាល ​កម្ពុ​ជាមាន​សម្តេច ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ ដាក់ចេញ​វិធានការ​បង្ក្រាប​ កាលពីដើមឆ្នាំ​២០១៦​កន្លងមក ។​

​ឈ្មួញ​ដែលមាន​ការពាក់ព័ន្ធ​ នឹង​សកម្មភាព ​នាំចេញ​ឈើ​ទៅកាន់​ ប្រទេស​វៀតណាម ​សាជាថ្មី​យ៉ាង​រលូន​នោះ គឺ​គេស្គាល់យ៉ាងច្បាស់ គឺលោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិ​រៈ « ហៅ ឧកញ៉ា លក្ខណ៍​ » ជា​នាយក​ក្រុមហ៊ុន « DTC » នឹងជា​អនុប្រធាន ​កិត្តិយស ​សាខា​កាកបាទ
ក្រហម កម្ពុជា ​ខេត្តមណ្ឌលគិរី និង​ជា​ជំនួយការ​ផ្ទាល់​សម្តេច ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម កម្ពុជា ផងដែរ។

​ប្រភពព័ត៌មាន ពីមន្រ្តីសាលាខេត្តមណ្ឌលគិរីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យ​ដឹងថា លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិ​រៈ « ហៅឧកញ៉ា លក្ខណ៍​ » ជា​ឈ្មួញ​ដែលមាន​ការពាក់ព័ន្ធ​ ជាមួយនឹង​ក្រុមហ៊ុន ​ដេញថ្លៃ​បាន​ នូវ​ឈើ​ដែលជា​ផល ​នៃ​បទល្មើស​ព្រៃឈើ​ ដែល​ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង ​នៃ​កង
យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ គណៈកម្មាធិការ​ជាតិ​ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បង្ក្រាបបាន​នាពេល​កន្លងមក ដូចជា​ក្រុមហ៊ុន ប៊ិ​ញ​ហ្វឿ​ក របស់​វៀតណាម ជាដើម ។​

ប្រភពខាងលើបានបន្តទៀតថា ​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ ឈើ​ជាច្រើន ​ត្រូវបាន​គេ​ដឹកជញ្ជូន​ចេញ ពី​ទីតាំង​ក្រុមហ៊ុន ” ប៊ិ​ញ​ហ្វឿ​ក » ( Benh Hoeuk ) របស់​វៀតណាម​ តាម​រថយន្ត​យី​ឌុប ​ឆ្ពោះទៅកាន់​ទីតាំង​កែច្នៃ​ឈើ​ របស់​ក្រុមហ៊ុន ( Lim Royal Joint Stock Company Limited ) ឋិត​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អនុញ្ញាត ​ឲ្យ​បង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ និង​ផលិត​គ្រឿង​សង្ហា​រឹម ​លើ​ទីតាំង​ដី​ទំហំ​ ៨​ហិកតា ខណៈ​ ទីតាំង​នេះ​ មិនមាន​សកម្មភាព​ កែច្នៃ​ឈើ​ សម្រាប់​នាំ
ចេញ​នៅឡើយ​។​

ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការមួយចំនួន ក៍មិនខុសពី​មជ្ឈដ្ឋាន ​អ្នកតាមដាន​ រាល់សកម្មភាព បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ នៅ​កម្ពុជា​ផងដែល បាន​សម្តែង​នូវ​ការហួសចិត្ត​ យ៉ាងខ្លាំង​ នៅពេលដែល​ឈើ​ ជា​ផល​នៃ​បទល្មើស ​ព្រៃឈើ និង​មិន​ឆ្លងកាត់​ ការកែច្នៃ​ជាមុន​សម្រាប់​នាំចេញ បែរជា​ត្រូវបាន​ លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិ​រៈ « ហៅ ឧកញ៉ា លក្ខណ៍ » អាចមាន​លទ្ធភាព​ដឹកជញ្ជូន​ នាំចេញ​យ៉ាង​រលូន​ ទៅកាន់​ប្រទេសយួន​ទៅវិញ ដែលជា​ហេតុផល​មួយ ​ធ្វើ​ឲ្យ​គេ​សង្ស័យថា មាន​បង្កប់​នូវ ​អំពើពុករលួយ ​ជា​ប្រព័ន្ធ ។​

​ទោះយ៉ាងណា អង្គភាព CSN មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ ពី​លោក​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិ​រៈ « ហៅ ឧកញ៉ា លក្ខណ៍ » ពាក់ព័ន្ធ​នឹង​ការនាំចេញ​ឈើ​ ទៅកាន់​ប្រទេស​វៀតណាម​ យ៉ាង​ល្បីល្បាញ​នោះ បាន​នៅឡើយ​ទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើរង់ចាំ ការបកស្រាយបំភ្លឺ ពីលោកឧកញ៉ា អ៊ឹង ស៊ីតាវិរៈ « ហៅឧកញ៉ា លក្ខណ៍ » នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: