ពលរដ្ឋរិះគន់លោក រុណ រ័ត្នវាសនា មេប៉ូលិសចរាចរណ៍ ម៉ាស្រុកខ្មែរ អាងអំណា បញ្ជាឲ្យលោកអធិិការ ស្រុកខ្សាច់កណ្ដាល ដោះលែងជនបង្ក ព្រមទាំងរថយន្ត ទាំងពុំទាន់ដោះស្រាយ ជូនដល់ជនរងគ្រោះ

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនាងផ្សាយពាណិជ្ជកម្ម 097 777 6000

ខេត្តកណ្ដាល ៖ មកទល់ពេលនេះ ក្មេងស្រីរងគ្រោះ២នាក់ ដែលបង្កឡើងដោយរថយន្ត ពាក់ស្លាកលេខ នគរបាល 2.7016 បុកពេញទំហឹង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងឋិតនៅ ក្នុងការព្យាបាល នៅក្នុងមន្ទីរពេទ្យ កាលម៉ែត្រនៅឡើយ តែដូចគ្មានដំណោះស្រាយអ្វីសោះ សម្រាប់ជនរងគ្រោះទាំងពីរ។

គួរំលិកផងដែលថា នៅក្នុងហេតុការណ៍នេះ ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ ស្រុកខ្សាច់កណ្ដាល បានធ្វើការវាស់វែង ហើយបានបកំណត់ញ្ជាក់ថា រថយន្តជាអ្នកខុស បានរំលោភចូលទៅខាងស្ដាំនៃម៉ូតូ ខណៈបើកបរបញ្ច្រាសទិសគ្នា ត្រងចំណុចកើហេតុ ក្រោយពីនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្ដាល ធ្វើការវាស់វែងរួច បានយករថយន្តបង្ក នឹងម៉ូតូរងគ្រោះ ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រង់ចាំកាដោះស្រាយផងដែល។

តែអ្វីដែលធ្វើឲ្យ មន្ត្រីប៉ូលិសសណ្ដាប់ធ្នាប់ នឹងលោកអធិការ នគរបាល ស្រុកខ្សាច់កណ្ដាល ឈឺក្បាលនោះគឹ នៅម៉ោងប្រមាណ៧ជាងយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ក្រោយពីយករថយន្តបង្ក នឹងម៉ូតូរងគ្រោះមកដល់អធិការដ្ឋាន គឺមានការតេទូេស័ព្ទ អន្តរាគមន៍ ពីលោក រុណ រ័ត្នវាសនា រហូតដល់ម៉ោងប្រនាណជាង១១យប់ ដើម្បីសុំឲ្យដោះលែង រថយន្តនឹងជនបង្កទៅវិញ តែត្រូវបានលោក អធិការនគរបាល ស្រុកខ្សាច់កណ្ដាល ឆ្លើយតបទៅវិញថា មិនអាចធ្វើចឹងបានទេ ព្រោះរថយន្តយើងជាអ្នកខុស ចូលទៅខាងស្ដាំគេ ប្រវែង២តិក។

តែទោះយ៉ាងណា វប្បធម៌អន្តរាគមន៍ ពីសំពាក់អ្នកមានអំណាចមិនចេះចប់ រកស្នៀតដោះលែងជនបង្ក ទាល់តែបាន ដោយឥទ្ធិពលអំណាច របស់មេប៉ូលិសចរាចរណ៍ស្រុកខ្មែរ គឺលោក រុណ រ័ត្នវាសនា ធ្វើឲ្យលោក អធិការនគរបាល ស្រុកខ្សាច់កណ្ដាក ទប់ទល់នឹងការអន្តរាគមន៍មិនបាន ត្រូវតែសម្រេចចិត្ត ដោះកែងជនបង្ក ទៅតាមការអន្តេាគមន៍ពីថ្នាក់លើ មិនបានធ្វើការឃុំខ្លួន ដូចជាជនគ្មានអំណាចនោះទេ។ បើយោងទៅតាមច្បាប់ ចរាចរណ៍ជើងគោក បានចែងថា ជនណាបង្កការរបួសស្នាម ដល់ជនដទៃ ដោយហេតុការគ្រោះថ្នាក់ ចរាចេណ៍ ណាមួយ ត្រូវតែទទួលទោស ដោយជាប់ពន្ធនាគារ នឹងបង់ពិន័យជាប្រាក់ផងដែរ។

តែផ្ទុយទៅវិញ ធ្វើឲ្យមជ្ឈដ្ឋានដែលតាមដាន ក្នុងក្នុងរឿង គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានសម្ដែងនៅការហួសចិត្តយ៉ាងខ្លាំង នៅក្នុងករណីនេះផងដែលថា អាងតែខ្លួនមានអំណាច ធ្វើអ្វីតាមតែអំពើចិត្ត នៅព្រឹកថ្ងៃទី១៨ ខែ ឆ្នាំ ដដែល ខាងរថយន្តបង្កហេតុ ដែលជាប៉ូលិសនាយកដ្ឋាន ចរាចរណ៍ ដោយពួកគេអះអាងថា មានបញ្ជា ពីលោក រុណ រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគបាលចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈ បញ្ញជាឲ្យពួកគេ ចុះមកធ្វើការវាស់វែង សាជាថ្មី នៅកន្លែងកើតហេតុ នេះសបញ្ជាក់ឲ្យឃើញ យ៉ាងច្បាស់ថា លោក រុណ រ័ត្នវាសនា មេប៉ូលិសចរាចរណ៍ ម៉ាស្រុកខ្មែរ បែជាមិនទុកចិត្តទៅលើការវាស់វែង របស់សមត្ថកិច្ចមូលដ្ឋាន ហើយមួយទៀត គឺលោក រុណ រ័ត្នវាសនា មានចរិតចង់ឈ្នះ ចង់ចាញ់ ជាមួតប្រជាពលរដ្ឋរងគ្រោះទៅវិញ។

សូមបញ្ជាក់ផងដែលថា យោងតាមប្រភព ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មន្ត្រីនគរបាលចរាចរណ៍ ស្រុកខ្សាច់កណ្ដាល បានហៅពួកគាត់ថាទៅដោះស្រាយ តាមការពិតគ្រាន់តែហៅទៅ ជួបខាងដំណាងជនបង្ក ស្ដាប់ការណែនាំគេទៅវិញ ដោយពួកគេថា ខាងគាត់ជាអ្នកខុសទៅវីញ បើចង់ឲ្យគេជួយ ជួយបានត្រឺម១រយ ២រយ ព្រោះខាងគេមិនជាអ្នកខុសទេ គឺម៉ូតូជិះមកចូលឡានខ្លួនឯង។

ប្រភពីក្រុមគ្រួសារជនរងគ្រោះ បានបន្តថា នៅពេលនោះ ពួកគាត់បានសុំឲ្យជួយ ចំនួន៤០០០ដុល្លារ សម្រាប់ព្យាបាល មនុស្សរងរបួសធ្ងន់២នាក់ នឹងម៉ូតូសង់០១៥ ១គ្រឿង តែពួកគេឆ្លើយថា រឿងនេះមិនអាចសម្រេចបានទេ ចាំពួកគេទៅសួមេសិន។ ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា ក្រោតពីការជជែកគ្នាចប់ រថយន្តបង្កត្រូវបានពួកគេ បើកយកចេញទៅបាត់ រីឯម៉ូតូគាត់ បែជាសមត្ថកិច្ច ធ្វើឯកសារឲ្យគាត់ផ្ដិតមេដៃ ដកហូតរក្សាទុកទៅវិញ ដូចជាអយុត្តិធម៌ណាស់ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដូចពួកគាត់ ចំណែងខាងអធិការ ក៍បានប្រាប់គាត់ថា មិនបាច់ចង់យកឈ្នះចាញ់អីទេ គេឲ្យប៉ុន្មានយកប៉ុណ្ណឹងទៅ ពិបាកណាស់ពួកគេ សុទ្ធតែអ្នកមានអំណាច។

ពាក់ព័ន្ធប្រគល់រថយន្តបង្ក ម៉ាកម៉ាស្ដារ ពាក់ស្លាកលេខ នគរបាល 2.7016 ជារថយន្តសារែន របស់លោក រុណ រ័ត្នវាសនា ប្រធាននាយកដ្ឋាននញរបាល ចរាចរណ៍សណ្ដាប់ធ្នាប់សាធារណៈ ដែលសមត្ថកិច្ច អូសមករក្សាទុក មួយចំអិនកំពិសនេះ លោក អធិការនគរបាល ស្រុកខ្សាច់កណ្ដាល បានឲ្យដឹងតាមទូរស័ព្ទថា រថយន្តត្រូវបានគេយកទៅវិញពិតមែន ដោយប្រធានអង្គភាព ស្នើសុំទៅព្រះរាជអាជ្ញា សុំយកទៅបំរើក្នុងអង្គភាព តែរឿងដោះស្រាយ នៅតែដោះស្រាយបន្ត។

តែទោះយ៉ាងណា ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋជាច្រើន បានលើកឡើងរិះគន់ យ៉ាងខ្លាំងៗថា ព្រឹត្តិការណ៍ថ្ងៃកើតហេតុនោះ ពួកគេបានសង្កេតឃើញ រថយន្តម៉ាកម៉ាស្ដារ ពាក់ស្លាកលេខ នគរបាល 2.7016 បានបើកពីមុខរថយន្ត១គ្រឿងទៀត ដែលពួកគេអះអាងថា ជាមេរបស់ពួកគេនេះ ហាក់ដួចជាមានចេតនា ឆាបខោកឲ្យម៉ូតូគេច តែជ្រុលចង្កូតបុកពេញទំហឹងតែម្ដង ហើយទង្វើបែបនេះ ប្រជាពលរដ្ឋ បានដាក់ការសង្ស័យថា នេះមិនមែនជាលើកទី១ទេ ប្រហែលជា កើតមានច្រើនដងមកហើយ ព្រោះពួកគេគិតថា ឡានអាញ់ជាឡានសារែន មិនអាចអ្នកណាមួយ ទើសមុខបានទេ ត្រូវតែបុក ព្រោះអាញ់ជាអ្នកអង្គុយលើច្បាប់នេះ ជាក់ស្ដែងដួចរឿងនេះចិង មនុស្សដល់ទៅពីរនាក់ ហើយម៉ូតូ១គ្រឿងទៀត និយាយឡើងឲ្យ២០០រយអីក៍ថោកម្លេះ មិនបានគេទិញ សត្វពពែ១ក្បាល យកទៅវៃស៊ីងផង។

ហេតុនេះ ប្រជាពលរដ្ឋ បានគោរពស្នើសុំ ឯកឧត្តម នាយឧត្តសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ មេត្តាដាក់ការសើបអង្កេត ទៅលើនាយកដ្ឋាន នគរបាល ចរាចរណ៍ សណ្ដាប់ធ្នាប់ សាធារណជាបន្ទាន់ផងកំទុកបណ្ដោយ ឲ្យធ្វើអ្វីៗ តាមតែអំពើចិត្ត បន្តទៅទៀត បើមិនដូច្នោះទេ ពលរដ្ឋនឹងរងគ្រោះ ដោយគ្មានអ្នក
ទទួលខុសត្រូវឡើយ។

​ទោះយ៉ាងណា អង្គភាព CSN មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ ពី​លោក រុណ រ័ត្នវាសនា ពាក់ព័ន្ធ​នឹង​រថយន្តប៉ះពារជាមួយម៉ូតូ បាន​នៅឡើយ​ទេថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើរង់ចាំ ការបកស្រាយបំភ្លឺ ពីលោក រុណ រ័ត្នវាសនា នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោកលោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់​

 

dav
dav
សូមជួយស៊ែរព័ត៌មាននេះផង: