ឈ្មួញឧក្រិដ្ឋព្រៃឈើដុះស្លែ ឈ្មោះ ហ្វឿង ធីម៉ាយ ហៅ« យាយ ម៉ាយ » ជនជាតិវៀតណាម យកដុល្លារមកបំផ្លិចបំផ្លាញ ព្រៃស្រុកខ្មែរអស់ ឥឡូវជំរុញឲ្យខ្នែរឡើងកាប់ឈើស្រុកថៃ

ចេញផ្សាយដោយ ៖ អង្គភាព « CSN » ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 097 777 6000

ខេត្តឧត្តរមានជ័យ ៖ តាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅស្រុកអន្លង់វែង នឹងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បានឲ្យដឹងថា ជំនួញឈើ នៅតែបន្តកើតមាន ឥតឈប់ឈរ ពីសំណាក់ ក្រុមឈ្មួញទុច្ចរិត ខណៈដែលអាជ្ញាធរ នឹងសមត្ថកិច្ចជំនាញ នាំគ្នាសម្ងំ ធ្វើមិនដឹងមិនឭ ទំនងជាត្រូវថ្នាំសណ្ដំ របស់ឈ្មួញទុច្ច
រិតទាំងនោះហើយ ទើបគ្មានសកម្មភាពបង្ក្រាប បណ្ដោយឲ្យឈ្មួញ ដឹកជញ្ជូនឈើ បានយ៉ាងរលូនបែបនេះ។

ប្រភពពីប្រជាពករដ្ឋ បានឲ្យដឹងថា បច្ចុប្បន្ន ប្រភេទ ឈើក្រញ៉ូង មិនមានទៀតទេ នៅលើទឹកដីខេត្តឧត្តមានជ័យ នៃប្រទេសកម្ពុជា មានតែនៅលើទឹងដីសៀម ក៍ប៉ុន្តែ គេនៅតែសង្កេតឃើញ មានឈ្មួញឈចាំទិញឈើក្រញូង ជាប្រចាំ ហេតុនេះ ប្រជាពលរដ្ឋក្រីក្រ ត្រូវបានមេឈ្មួញជនជាតិយួន ឈ្មោះ ហ្វឿង ធីម៉ាយ ហៅ « យាយ ម៉ាយ » ជាមេឈ្មួញដ៍សកម្ម បានដើអូសទាញ នឹងបញ្ចុះបញ្ចូល ឲ្យប្រជាពលរដ្ឋទាំងនោះ ឡើងភ្នំចូលព្រៃ នៃទឹកដីថៃ ដើម្បើកាប់ក្រញ៉ូង មកលក់ឲ្យខ្លួនជារៀងរាល់ថ្ងៃ ដោយគ្មានសមត្ថកិច្ច ឬជំនាញធ្វើការទប់ស្កាសត់់ នឹងបង្ក្រាបទាល់តែសោះ។

ដោយគេសង្កេតឃញថា ឈ្មួញជនជាតិយួន ដ៍មហិមានេះ ប្រើល្បិចផ្ដល់លុយ ឲ្យខ្ចីខ្លះមុន សម្រាប់ធ្វើដើមទុន ទិញដូចជា ម៉ាស៊ីនត្រង់ន័រ នឹងសម្ភារៈមួយចំនួន ឡើងទៅកាប់ឈើ ដោយឈ្មួញរូបនេះ កំណត់ដាច់ខាត ត្រូវតែយកមកលក់ឲ្យរូបគេ តែអ្វីគួរឲ្យអាណិត ដល់ពលរដ្ឋស្លូតត្រង់ មិនបានយល់ពីច្បាប់ ប្រឹងឡើងទៅកាប់ឈើទាំងប្រថុយ ផ្សងទាំងគ្រោះថ្នាក់ នៅពេលទាហានថៃដេញបាញ់ប្រហាម្ដងៗ បានឈើមក គេគិតឲ្យក្នុងតម្លៃថោកទៅទៀត។

ទាំងនេះ ត្រូវបានប្រជាពលរដ្ឋ នឹងមហាជនជាច្រើនបានបន្តរិះគន់ អាជ្ញាធរមូលដ្ឋាន នឹងអាជ្ញាធរខេត្ត ដែលមានលោក ស ថាវី ជាអភិបាលខេត្ត នឹងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការបង្ក្រាបបទល្មើស បែជាមិនចាត់វិធានការបង្ក្រាប បែជាមើលរំលង បញ្ហានេះទៅវិញ ហើយអួតថា ស្រលាញ់សម្ដេច គោរពសម្ដេច តែផ្ទុយទៅវិញ បទបញ្ជា របស់រាជរដ្ឋាភិបាល មិនត្រូវបានយកមកអនុវត្តន៍នោះទេ បណ្ដោយឲ្យឈ្មួញឈើយួន ដ៍មហិមា ឈ្មោះ ហ្វឿង ធីម៉ាយ ហៅ « យាយ ម៉ាយ » ធ្វើអ្វើស្រេចតែអំពើចិត្ត។

ពាក់ព័ន្ធឈ្មួញយួនស្រី ដ៍ល្បីនៅលើទឹកដី ខេត្តឧត្តមានជ័យ ក្នុងការជួញដូរឈើ គ្រញូងខុសច្បាប់ កំពុងតែធ្វើ ឲ្យមជ្ឈដ្ឋាននានា រិះគន់យ៉ាងខ្លាំង ព្រោះជាមូលហេតុ ធ្វើឲ្យមានពលរដ្ឋខ្មែរ ឆ្លងដែន ចូលកាប់ឈើគ្រញូង លើទឹកដីសៀម ប្រឈមគ្រោះថ្នាក់ សព្វបែបយ៉ាង ដោយសាតែគ្មាន ការយកចិត្តទុកដាក់ ពីសំណាក់ ក្រុមអាជ្ញាធរមូលដ្ឋាន នឹងអាជ្ញាធរខេត្ត គ្មានការងារឲ្យធ្វើពិតប្រាកត់ ទើបនាំគ្នាឡើងកាប់ឈើក្រញូង មកលក់ឲ្យឈ្មួញ ទាំងប្រថុយប្រថានបែបនេះ ។

ហេតុនេះ ប្រជាពលរដ្ឋ ក្នុងស្រុកអន្លង់វែង នឹងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានអំពាវនាវ សុំឲ្យសម្ដេច ក្រឡាហោម ស ខេង ចាត់វិធានការ ពិនិត្យមើលទៅលើស្ថាប័នពាក់ព័ន ជាបន្ទាន់ផង ព្រោះករណីនេះ ធ្វើឲ្យពលរដ្ឋគ្រោះថ្នាក់ សព្វបែបយ៉ាង ដោយសាតែ មានមន្ត្រីខិលខូចមួយចំនួន បានឃុបឃិតគ្នាជាប្រព័ន្ធ បើកដៃឲ្យឈ្មួញឈើក្រញូង ឈ្មោះ ហ្វៀង ធីម៉ាយ ហៅ « យាយ ម៉ាយ » ដែលបានកើតឡើង ជាយូឆ្នាំមកហើយ។

ពាក់ព័ន្ធការរិះគន់ខាងលើ អង្គភាព CSN យើងមិនអាចស្វែងរក ការបកស្រាយពន្យល់ ពីឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តមានជ័យ បានទេថ្ងៃនេះ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន អង្គភាពយើង រងចាំការបកស្រាយពន្យល់ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: