រួមរ័កជាមួយតាឱ្យសង្សារថតទុកបង្ហោះហ្វេសប៊ុក

ថ្វីត្បិតតែព័ត៌មាននេះចាស់មែន តែវាជាព័ត៌មានដាស់ស្មារតី ដល់មនុស្សគ្រប់វ័យ ឲ្យមានការប្រុងប្រយ័ត្ន

នារី វ័យក្មេងម្នាក់រួមជាមួយសង្សាររបស់ខ្លួនលួចថតសកម្មភាពរួមរ័កនៅ ពេលដែលនារីជើង ឆើតរូបនេះកំពុងរួមរ័កជាមួយបុរសវ័យចំណាស់ម្នាក់នៅលើគ្រែនៅពេល ថតរូបរួចហើយត្រូវបានប្រុសស្នេហ៍របស់ នាងគំរាមទារប្រាក់ពីបុរសចំណាស់នោះ ចំនួន១០.០០០ដុល្លារ ហើយចុងក្រោយ ត្រូវបាននគរបាលខណ្ឌមានជ័យ បំបែក សំណុំរឿងចាប់ខ្លួនបានគូស្នេហ៍វ័យក្មេង ទាំង២នាក់នៅពេលបុរសវ័យចំណាស់នោះយកលុយដុល្លារក្លែងក្លាយទៅ ប្រគល់ឱ្យ ។

ករណី ចាប់ខ្លួនគូស្នេហ៍មួយគូដែល តួឯកប្រុសឱ្យតួឯកស្រីធ្វើជាធ្នាក់ទាក់ បុរសវ័យចំណាស់រួមរ័ក ហើយថតសកម្ម ភាពនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅជិតស្ដុប ទួលទំពូង ខណ្ឌចំការមន នៅពេលបុរស វ័យចំណាស់យកលុយទៅប្រគល់ឱ្យនៅ ទីនោះ ហើយសមត្ថកិច្ចបានដាក់កម្លាំង រួចជាស្រេចនៅពេលជនសង្ស័យកំពុងរាប់លុយក៏ព័ទ្ធចាប់តែម្ដង ។

ជនសង្ស័យ ជាគូស្នេហ៍ប្រុសស្នេហ៍ ឈ្មោះអៀង សីឡា អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ និងស្រីស្នេហ៍ឈ្មោះម៉ាន់ ផល្លី អាយុ២០ឆ្នាំ ។ ទាំងពីរនាក់ស្នាក់នៅ ផ្ទះជួលភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

នៅក្នុង សន្និសីទកាសែតដែលធ្វើឡើងនៅអធិការដ្ឋានខណ្ឌមានជ័យក្រោមវត្ដ មានលោកឧត្ដមសេនីយ៍ទោហ៊ី ណារិន អធិការនគរបាលខណ្ឌបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ជាសង្សារនឹងគ្នា ប៉ុន្ដែខាងស្រីមានទំនាក់ទំនងស្នេហាជាមួយ បុរសវ័យចំណាស់ឈ្មោះ ង៉ែត ពេញ អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ការទាក់ទង ស្នេហារហូតជនរងគ្រោះជួលផ្ទះនៅក្នុង បុរីសូនីឱ្យស្នាក់នៅរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ ។

លោក អធិការបន្ដថា ស្រាប់តែនៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនរងគ្រោះ បានមកដេកជាមួយនារីរូបនេះ (នារី សង្ស័យ) តែពេលមកដេកជាមួយនោះ ស្រីស្នេហ៍រូបនេះបានប្រើល្បិចឱ្យប្រុសក្មេង ឈ្មោះអៀង សីឡា យកទូរស័ព្ទដៃម៉ាក សាំសុងថតសកម្មភាពអាក្រាតរបស់នាង ជាមួយបុរសវ័យចំណាស់ ។ ពេលថតរួច ហើយជនសង្ស័យក៏យកទៅបង្ហាញជនរង គ្រោះហើយគំរាមយកលុយ បើមិនឱ្យលុយនឹងបង្ហោះរូបភាពរួមរ័កនេះតាម រយៈហ្វេសប៊ុកពេលនោះជនរងគ្រោះសុំលុបចេញពីទូរស័ព្ទតែជនសង្ស័យ មិនព្រម ឡើយដោយប្រាប់ជនរងគ្រោះថាបើចង់ លុបចេញត្រូវតែឱ្យប្រាក់១ម៉ឺនដុល្លារ ទើបប្រគល់រូបនេះឱ្យវិញដោយត្រូវ ប្រគល់ប្រាក់នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

លោក អធិការបន្ដទៀតថា បន្ទាប់ពីជនសង្ស័យទាំង២នាក់ប្រើល្បិចគំរាម បញ្ចេញរូបភាពអាក្រាតដើម្បីជំរិតទារ ប្រាក់ ជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ច ភ្លាមៗហើយដល់ថ្ងៃកំណត់ប្រគល់លុយ ជាថ្នូរលុបរូបអាក្រាត ពេលនោះជនរង គ្រោះបានយកប្រាក់ក្លែងក្លាយចំនួន១ម៉ឺនដុល្លារប្រគល់ឱ្យជនសង្ស័យ នៅកន្លែងណាត់ ជួបគ្នា ហើយសមត្ថកិច្ចក៏រៀបចំរួចជា ស្រេច ។ ពេលជួបគ្នាជនរងគ្រោះក៏ប្រគល់ លុយក្លែងក្លាយនៅចំណុចតេលាម៉ាតស្ដុបទួលទំពូង ហើយពេលនោះជនសង្ស័យក៏ បានប្រគល់ទូរស័ព្ទដៃដែលថតរូបអាក្រាត មកឱ្យជនរងគ្រោះវិញ ។ ក្រោយពីទទួល បានវត្ថុតាងដែលជាដើមចមនៃការទាម ទារប្រាក់១ម៉ឺនដុល្លាររួចមក សមត្ថកិច្ច ក៏ឆ្មក់ចូលឃាត់ជនសង្ស័យជាគូស្នេហ៍ទាំង ២នាក់តែម្ដង ហើយរូបភាពអាក្រាតនេះ មិនទាន់បានបង្ហោះនៅលើហ្វេសប៊ុកនៅឡើយទេ ព្រោះសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ។

ក្រោយ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យរួមនឹងវត្ថុតាងលុយដុល្លារក្លែងក្លាយ ទូរស័ព្ទដៃដែលផ្ទុករូប ភាពរួមរ័ករវាងបុរសវ័យចំណាស់នឹងនារី វ័យក្មេងដែលប្រើល្បិចថតរូបដើម្បីគំរាម ទារប្រាក់ចុងក្រោយល្បិចថតរូបគំរាម ទារប្រាក់នេះត្រូវដេកគុកទាំង២នាក់ ៕

10671213_809805682418397_6809600404585181678_n

ប្រភព៖ ហ្វេសប៊ុក

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author